ការទទួលមរតករបស់លោកប្រធានហូជីមិញ គឺជាកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធភាពរវាងអង្គការ UNESCO និងវៀតណាម

ថ្លែងមតិនៅពិធីនេះ លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ១៩៨៧ មហាសន្និបាត UNESCO បានចេញសេចក្តីសម្រេចចិត្តលេខ ២៤C/១៨.៦៥ ស្តីពីការរំលឹកខួបលើកទី ១០០ នៃថ្ងៃកំណើតលោកប្រធានហូជីមិញ។ សេចក្តីសម្រេចចិត្តបានអះអាងថា លោកប្រធានហូជីមិញ “ជានិមិត្តរូបឆ្នើមនៃការប្តេជ្ញាចិត្តរបស់ប្រជាជាតិទាំងមូលមួយដោយបានលះបង់អស់មួយជីវិតដើម្បីបុព្វហេតុរំដោះជាតិរបស់ប្រជាជនវៀតណាម រួមចំណែកក្នុងការតស៊ូរួមរបស់គ្រប់ប្រជាជាតិដើម្បីសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម" និងជា "និមិត្តរូបនៃសេចក្តីប្រាថ្នារបស់បណ្តាប្រជាជាតិក្នុងការអះអាងពីអត្តសញ្ញាណជាតិរបស់ខ្លួន និងតំណាងឱ្យការលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក"។ ការដែល UNESCO លើកតម្កើងលោកប្រធានហូជីមិញ ពិតជាមានសារៈសំខាន់ ជាប្រភពនៃការលើកទឹកចិត្ត ដ៏ខ្ពង់ខ្ពស់ ព្រមទាំងផ្តល់កម្លាំងចិត្តដល់ប្រជាជាតិវៀតណាមទាំងមូលក្នុងការតាំងចិត្ត រួមកម្លាំង និងរួបរួមជំនះការលំបាក តស៊ូជំនះគ្រប់ឧបសគ្គ…

លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអះអាងថា ចំពោះប្រជាជនវៀតណាម លោកប្រធានហូជីមិញ គឺជាអ្នកដឹកនាំដ៏ប៉ិនប្រសប់ វីរៈបុរសរំដោះជាតិ ជាគ្រូដ៏អស្ចារ្យនៃបដិវត្តន៍វៀតណាម និងជាអ្នកការទូតឆ្នើម ល្បីឈ្មោះ ព្រមទាំងជាប្រភពជ័យជំនះនៃការតស៊ូដើម្បីឯករាជ្យជាតិ និងវិបុលភាពរបស់ប្រជាជន។ សម្រាប់ប្រជាជនលើពិភពលោក ប្រធានហូជីមិញជាមិត្តជិតស្និទ្ធ គំរូ និងស្មោះត្រង់  គឺជានិមិត្តរូបនៃសេចក្តីប្រាថ្នាសន្តិភាព ការតស៊ូប្រឆាំងនឹងការគៀបសង្កត់ និងភាពអយុត្តិធម៌ គឺជាអ្នកនាំសារសន្តិភាព សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងចំណោមប្រជាជននៃពិភពលោក។ លោកបានបំផុសគំនិត លើកទឹកចិត្តដល់ប្រជាជនដែលត្រូវបានគេជិះជាន់ ប្រាថ្នាចង់បានសេរីភាព ហើយក្រោកឈរឡើងដើម្បីវាយឈ្នះលើអាណានិគមនិយមចាស់ និងថ្មី។ លោកប្រធានហូជីមិញក៏ជា "អ្នកវិទូខាងវប្បធម៌ដ៏អស្ចារ្យ" ជាតំណាងដ៏រស់រវើកនៃការគោរព ថែរក្សា និងលើកកំពស់ទំនៀមទម្លាប់វប្បធម៌ជាតិ និងគោរពភាពខុសគ្នា និងភាពចម្រុះព្រមទាំងលើកកម្ពស់ការយល់ដឹង និងសាមគ្គីភាព។

leftcenterrightdel
លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងលោស្រី Audrey Azoulay អគ្គនាយក UNESCO

ជាមនុស្សតែគត់ក្នុងលោកដែលគ្មានអ្នកប្រឆាំងទេ

នៅក្នុងសិក្ខាសាលាអន្តរជាតិ “កេមរតកលោកប្រធានហូជីមិញសម្រាប់មនុស្សជាតិ” ដែលប្រព្រឹត្តទៅនាថ្ងៃដដែល លោក Nguyen Dy Nien អតីតរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បាននាំយកនូវវត្ថុអនុស្សាវរីយ៍ពិសេសមួយ។  វាជាប័ណ្ណរបស់គាត់ដើម្បីចូលរួមមហាសន្និបាត UNESCO នៅខែកញ្ញា ឆ្នាំ ១៩៨៧  ក្នុងឋានៈជាប្រធានគណៈប្រតិភូវៀតណាម។ លោក Nguyen Dy Nien បានចែករំលែកថា នៅពេលលោកត្រូវបានចាត់ឲ្យទៅទីក្រុងប៉ារីស ដើម្បីចូលរួមមហាសន្និបាតអង្គការ UNESCO លោកមានការព្រួយបារម្ភយ៉ាងខ្លាំង។ លោកបានមានប្រសាសន៍ថា “នៅពេលគណៈប្រតិភូវៀតណាមមកដល់ទីក្រុងប៉ារីស គណៈប្រតិភូវៀតណាមភ្លាមៗបានទាក់ទងជួបទៅកងកម្លាំងជឿនលឿនរបស់បារាំង ជាពិសេសលេខាធិការដ្ឋានអង្គការ UNESCO ដើម្បីរៀបចំផែនការយុទ្ធនាការឱ្យបានល្អ… នៅពេលនោះ អគ្គនាយកនៃ UNESCO - ជនជាតិសេណេហ្គាល់ដែលជាម្នាក់គាំទ្រវៀតណាមខ្លាំង បានប្រាប់ខ្ញុំថា “លោកប្រធានហូជីមិញមិនត្រឹមតែជាអគ្គមគ្គុទេសន៍ របស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាអគ្គមគ្គុទេសន៍របស់ប្រជាជននៃប្រទេសនានាដែលកំពុងតស៊ូដើម្បីសន្តិភាព សេរីភាព។ ប្រទេសនៅអាស៊ី អាហ្រ្វិក និងអាមេរិកឡាទីន គាំទ្រវៀតណាមយ៉ាងខ្លាំង។ ប្រទេសទាំងនេះមានសំឡេងភាគច្រើននៅក្នុងអង្គការ UNESCO។ នៅពេលដែលខ្ញុំបានទទួលការលើកទឹកចិត្តនោះ ខ្ញុំពិតជារំភើបណាស់។ មានប្រតិភូអាហ្រ្វិកម្នាក់បានប្រាប់ខ្ញុំថា “យើងអរគុណវៀតណាម និងលោកប្រធានហូជីមិញណាស់ ពីព្រោះប្រសិនបើអ្នកមិនឈ្នះទេ យើងមិនអាចអង្គុយជាមួយគ្នាក្នុងវេទិកានេះបានទេ”។

បើតាមប្រសាសន៍ពីលោក Nguyen Dy Nien អតីតរដ្ឋមន្ត្រីការបរទេស សេចក្តីសម្រេចចិត្តដំកើងលោកប្រធានហូជីមិញ ត្រូវបានអនុម័តដោយមិនមានអនុប្បវាទ ឬគ្មានការប្រឆាំង “ដូចការទស្សន៍ទាយពីកាសែតសាមគ្គីអ៊ីតាលី តាំងពី១៨ ឆ្នាំមុននៃការអនុម័តសេចក្តីសម្រេចចិត្តនេះថា៖ លោកប្រធានហូជីមិញ ជាមនុស្សតែម្នាក់គត់ក្នុងលោកដែលគ្មានការប្រឆាំងទេ”។

អាស្រ័យហេតុនេះ ក្នុងរយៈពេលជាច្រើនឆ្នាំដោយក្តីស្រឡាញ់ និងការគោរព មិត្តអន្តរជាតិបានរៀបចំសកម្មភាពជាច្រើនដើម្បីរំលឹក ស្រាវជ្រាវ ស្វែងយល់អំពីប្រវត្តិ អាជីព និងគោរពលើកដំកើងគុណតម្លៃដ៏ថ្លៃថ្លារបស់លោកប្រធានហូជីមិញ។ នៅទូទាំងទ្វីបទាំងប្រាំ សុទ្ធតែមានសាលារៀន ផ្លូវថ្នល់ សួនច្បារ សារមន្ទីរ ស្តូបដែលត្រូវបានដាក់ឈ្មោះលោកប្រធានហូជីមិញ ថែមទាំងរាល់ស្នាដៃអក្សរសាស្ត្រ កំណាព្យ ខ្សែភាពយន្ដឯកសារ... អំពីលោកក៏កំពុងត្រូវបានចែករំលែក និងផ្សព្វផ្សាយយ៉ាងទូលំទូលាយផងដែរ។ រាល់សកម្មភាពខាងលើបានរួមចំណែកពង្រឹងការតភ្ជាប់ ការយល់ដឹង សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងប្រទេសនានាលើពិភពលោក៕

បកប្រែដោយ Minh Trung