ការងាររបស់យុវជនគឺជួយជនជាតិ Mong នៅទីនេះលើកកំពស់ចំណេះដឹង និងកសាងជីវភាពកាន់តែរីកចម្រើន។

លោកវរសេនីយ៍ទោ Ho A La ប្រធានក្រុមទី១ ឲ្យដឹងថា៖ “សិស្សភាគច្រើនដែលមកថ្នាក់រៀន គឺជាពលករសំខាន់ក្នុងគ្រួសារ។ រាល់ថ្ងៃគេទៅស្រែចម្ការធ្វើការ ហើយមកដល់ផ្ទះពេលព្រលប់។ ដើម្បីឱ្យប្រជាជនទៅរៀនបានច្រើនបំផុត ថ្នាក់រៀនភាសាជាតិ តែងតែចាប់ផ្តើមពីម៉ោង ១៩៖៣០នាទី ដល់ម៉ោង ២២៖០០ ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ។

តាមរយៈការចែករំលែកជាមួយលោកវរសេនីយ៍ទោ Ho A La ប្រធានក្រុមទី១ យើងខ្ញុំបានដឹងថា មុននឹងបើកថ្នាក់រៀនភាសារជាតិ  កម្មាភិបាល បុគ្គលិក នៃក្រុមទី១ សម្របសម្រួលជាមួយអង្គការមហាជន នៅឃុំ Muong Lan រួមជាមួយនឹងលោក Vu A May ប្រធានភូមិ Huoi Men បានទៅដល់គ្រួសារនីមួយៗ ដើម្បីលើកទឹកចិត្តប្រជាជនឲ្យចូលរួមសិក្សា... នៅពេលដែលដឹងថាបើចេះភាសាជាតិវានឹងជួយឲ្យជីវភាពរស់នៅរបស់ប្រជាជនមានភាពល្អប្រសើរនោះ ប្រជាជនបានចុះឈ្មោះចូលរួមយ៉ាងច្រើន។ តាមរយៈការផ្សព្វផ្សាយ និងចលនា រហូតមកដល់ពេលនេះ ប្រជាជណនៅភូមិ Huoi Men បានចូលរួមរៀនភាសាជាតិចំនួន ២៣នាក់ ក្នុងនោះមានគូស្វាមីភរិយាចំនួន ៦ បានចុះឈ្មោះចូលរួម។

leftcenterrightdel
យុវជន បញ្ញវន្តស្ម័គ្រចិត្ត នៃក្រុមទី៥ អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៣២៦ ណែ​នាំ​ប្រជាពលរដ្ឋនៅភូមិ Tia ឃុំ Sam Kha ស្រុក Soc Cop រៀនភាសាជាតិ

តាមរយៈការស្វែងយល់របស់ខ្លួន យើងខ្ញុំដឹងថា ពីមុនមក រាល់ពេលដែលបានជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ កម្មាភិបាល និងបុគ្គលិក នៃក្រុមទី ១ បាននិយាយជាភាសារបស់ជនរួមជាតិដើម្បីឱ្យប្រជាពលរដ្ឋងាយយល់ ងាយចាំ និងអនុវត្តតាម។ នៅពេលបើកថ្នាក់នេះ កម្មាភិបាល និងបុគ្គលិកនៃក្រុមទី១ មានបំណងចង់ជួយប្រជាជនជនជាតិ Mong នៅទីនេះ ចេះអាន ចេះសរសេរភាសាជាតិ និងគណនាលេខយ៉ាងស្ទាត់។

យោងតាមលោកវរសេនីយ៍ឯកបំរុង Tran Quoc Tri ប្រធាននយោបាយនៃអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៣២៦ ឲ្យដឹងថា ការបើកថ្នាក់រៀនភាសាជាតិសម្រាប់ប្រជាជនក្នុងតំបន់ត្រូវបានគណៈកម្មាធិការបក្ស មេបញ្ជាការ នៃអង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៣២៦ ចាត់ទុកថា ជាភារកិច្ចសំខាន់មួយប្រចាំឆ្នាំ។ ដើម្បីឱ្យកម្មវិធីនេះមានប្រសិទ្ធភាពខ្ពស់ អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៣២៦ បានសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរអប់រំ និងបណ្តុះបណ្តាលស្រុក Sop Cop ដើម្បីជ្រើសរើសភូមិដែលប្រជាជនមានតម្រូវការរៀនភាសាជាតិខ្ពស់។ ក្រៅពីជួយប្រជាជនលុបបំបាត់អក្ខរកម្ម អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៣២៦ ក៏បានផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់រដ្ឋ ក៏ដូចជាណែនាំប្រជាជនក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច អនុវត្តរបៀបរស់នៅប្រកបដោយវប្បធម៌ និងរួមដៃគ្នាការពារសន្តិសុខព្រំដែន៕

បកប្រែដោយ Duy Hoan