ចំលើយ៖ បញ្ហាដែលអ្នកសួរមានចែងក្នុងប្រការទី ៣ មាត្រាទី ១០ អនុក្រឹត្យលេខ ១៦២/២០១៧/ND-CP របស់រដ្ឋាភិបាលដូចខាងក្រោម៖

ក) គណៈកម្មាធិការប្រជាជនថ្នាក់ខេត្ត យល់ព្រមឲ្យរំសាយអង្គការសាសនា និងអង្គការសាសនាក្រោមឱវាទ ដែលប្រតិបត្តិការនៅក្នុងខេត្តតែមួយក្នុងរយៈពេល ៤៥ ថ្ងៃគិតពីថ្ងៃផុតកំណត់ការសងបំណុល (ប្រសិនបើមាន) និងលក់ឡាយឡុងទ្រព្យសម្បត្តិ ដែលមានចែងក្នុងសេចក្ដីជូនដំណឹងរបស់អង្គការ ដោយគ្មានការប្ដឹងណាមួយ; ក្នុងករណីជំទាស់ ត្រូវតែឆ្លើយតបជាលាយលក្ខណ៍អក្សរ និងបញ្ជាក់ពីហេតុផលច្បាស់លាស់។

ខ) ស្ថាប័នគ្រប់គ្រងរដ្ឋ ដែលទទួលបន្ទុកខាងជំនឿ និងសាសនាថ្នាក់មជ្ឈិម ដែលយល់ព្រមឲ្យរំសាយអង្គការសាសនា និងអង្គការសាសនាក្រោមឱវាទ ដែលប្រតិបត្តិការនៅក្នុងខេត្តមួយក្នុងរយៈពេល ៤៥ ថ្ងៃគិតពីថ្ងៃផុតកំណត់ការសងបំណុល (ប្រសិនបើមាន) និងលក់ឡាយឡុងទ្រព្យសម្បត្តិ ដែលមានចែងក្នុងសេចក្ដីជូនដំណឹងរបស់អង្គការ ដោយគ្មានការប្ដឹងណាមួយ; ក្នុងករណីជំទាស់ ត្រូវតែឆ្លើយតបជាលាយលក្ខណ៍អក្សរ និងបញ្ជាក់ពីហេតុផលច្បាស់លាស់។

* មិត្តអ្នកអានឈ្មោះនារី Nguyen Thu Huong នៅទីរួមស្រុក Bich Dong ស្រុក Viet Yen ខេត្ត Bac Giang បានសួរថា៖ តើភារកិច្ច និងសិទ្ធិអំណាចរបស់នាយកសាលា និងនាយករងសាលាវិទ្យាល័យជនជាតិអន្តេវាសិកត្រូវបានកំណត់យ៉ាងដូចម្តេច?

leftcenterrightdel
រូបថតឧទាហរណ៍ (baocantho.com.vn)

ចំលើយ៖ បញ្ហាដែលអ្នកសួរត្រូវបានចែងក្នុងប្រការទី ១៤ សារាចរណែនាំលេខ ០១/២០១៦/TT-BGDDT របស់រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល ដូចខាងក្រោម៖

ក្រៅពីភារកិច្ច និងសិទ្ធិអំណាចដែលបានចែងក្នុងធម្មនុញ្ញបច្ចុប្បន្ននៅសាលាអនុវិទ្យាល័យ នាយកសាលា និងនាយករងសាលាវិទ្យាល័យជនជាតិអន្តេវាសិកនៅមានភារកិច្ច និងសិទ្ធិអំណាចដូចខាងក្រោម៖

១. ប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលនយោបាយស្តីពីជនជាតិភាគតិចរបស់បក្ស និងរដ្ឋ។

២. រៀបចំការអនុវត្តភារកិច្ចរបស់សាលាវិទ្យាល័យជនជាតិអន្តេវាសិក។

៣. សិក្សាយ៉ាងសកម្មអំពីវប្បធម៌ ភាសា ទំនៀមទម្លាប់ និងលក្ខណៈផ្លូវចិត្តរបស់សិស្សានុសិស្សជនជាតិភាគតិចក្នុងមូលដ្ឋាន។

៤. រៀបចំការអនុវត្តកម្មវិធី និងសកម្មភាពអប់រំដែលសមស្របសម្រាប់សិស្សានុសិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិក។

៥. សម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន អង្គការមហាជន និងអង្គការសង្គមនានាក្នុងការគ្រប់គ្រង និងថែទាំសុខភាពសម្រាប់សិស្សានុសិស្ស។

៦. មុខសញ្ញាដែលទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងវិធីសាស្ត្រអប់រំ និងការថែទាំសិស្សានុសិស្សវិទ្យាល័យជនជាតិអន្តេវាសិកបានទទួលរបប និងគោលនយោបាយអាទិភាពពីរដ្ឋស្របតាមបទប្បញ្ញត្តិរបស់រដ្ឋ៕

បកប្រែដោយ Huyen Trang