ឆ្លងការសិក្សាខាងពុទ្ធសាសនាពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៧ ព្រះអង្គបានបញ្ចប់ការសិក្សាខាងពុទ្ធសាសនានៅសាលាពុទ្ធិកមធ្យម Dong Thap។ ព្រះមហាថេរៈ Thich Chon Tri មិនត្រឹមតែយកចិត្ដទុកដាក់ដល់ផ្លូវធម៌ប៉ុណ្ណោះទេ ថែមទាំងបង្ហាញទឹកចិត្ដមនុស្សធម៌ ខិតខំអស់ពីចិត្តដើម្បីចលនាអង្គការ និងបុគ្គលទាំងឡាយចូលរួមរៃអង្គាសដើម្បីជួយដល់មនុស្សជួបការលំបាក វេទនាទៀតផង។ នៅពេលដឹងថា កន្លែងណាមានសិស្សជួបការលំបាកក្នុងការសិក្សា គ្រួសារក្រីក្រ ជនពិការ ... ព្រះមហាថេរៈ Thich Chon Tri បានខិតខំអស់ពីកម្លាំងកាយចិត្ដ មិនថានៅឆ្ងាយ ភ្លៀងធ្លាក់ឬ ក្ដៅទេ ឲ្យតែមានពេលទំនេរ គឺគាត់ទៅសួរសុខទុក្ខ លើកទឹកចិត្តនិងជូនអំណោយ។  ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ព្រះមហាថេរៈ Thich Chon Tri បានឧបត្ថម្ភអង្ករ មីកញ្ចប់ ទឹកស៊ីអុីវ ប្រេងឆា ... ដោយមានតម្លៃ ២០០,០០០ដុង/ក្នុងគ្រួសារនិមួយៗក្នុងមួយខែ ជូនដល់មនុស្សឯកោ ជនពិការចំនួន ៣០ នាក់; ឧបត្ថម្ភថ្លៃសិក្សាប្រចាំខែដល់សិស្សដែលជួបការលំបាកជាង៣០នាក់ ក្នុងម្នាក់ៗ៣០ម៉ឺនដុង... ប្រជាជនជាច្រើននៅតំបន់ព្រំដែននៃស្រុក Tan Hong បាននិយាយថា ព្រះមហាថែរៈ Thich Chon Tri ពោរពេញទៅដោយផ្លូវលោកនិងផ្លូវធម៌។ ទង្វើដ៏សាមញ្ញតែដ៏ថ្លៃថ្នូរបស់ ព្រះមហាថែរៈ Thich Chon Tri បានជួយមនុស្សអកុសលជាច្រើនខិតខំក្នុងជីវភាពរស់នៅ។

leftcenterrightdel
ព្រះមហាថេរៈ Thich Chon Tri និងសុប្បរសជនបានជូនផ្ទះមេត្ដាធម៌ដល់គ្រួសារជួបការលំបាកនៅស្រុក Tan Hong ខេត្ត Dong Thap

នៅវត្ត Hieu Duc កំពុងបើក “ហាងលក់ទំនិញដោយឥតគិតថ្លៃ (ហៅកាត់ថា ហាង ០ ដុង) ដែលបង្កើតឡើងបាន ១ ឆ្នាំ  ដោយព្រះអង្គ។ ជារៀងរាល់សប្តាហ៍ "ហាង ០ ដុង" បើកទ្វារនៅថ្ងៃអាទិត្យ ដើម្បីផ្ដល់ទំនិញឥតគិតថ្លៃដល់គ្រួសារក្រីក្រចំនួន ៣០ ដល់ ៥០ គ្រួសារនិងជនពិការក្នុងស្រុក។

គ្រួសារនីមួយៗជ្រើសរើសអាហារចាំបាច់ដោយឥតគិតថ្លៃ ដូចជា អង្ករ មីកញ្ចប់ ប្រេងឆា ទឹកស៊ីអ៊ីវ ស្ករ ទឹកដោះគោ ដោយមានតម្លៃ ២០០,០០០ ដល់ ២៥០,០០០ ដុង សម្រាប់ប្រើប្រាស់ក្នុងមួយសប្តាហ៍។

នៅពេលដែលជំងឺរាតត្បាត Covid-19 រីករាលដាលនៅក្នុងខែមេសា ឆ្នាំ ២០២០ ព្រះមហាថែរៈ Thich Chon Tri បានចលនាពុទ្ធបរិស័ទ និងសប្បុរសជនជួយឧបត្ថម្ភថវិកាជាង ៥ រយពាន់លានដុង ដើម្បីទិញស្បៀងអាហារជួយប្រជាជនក្នុងតំបន់។ ជួយឧបត្ថម្ភជាប្រចាំដល់គ្រួសារចំនួន៣០ ដែលមានស្ថានភាពលំបាកក្នុងទឹកប្រាក់ ៣០០,០០០ ដល់ ៩០០,០០០ ដុង/គ្រួសារ/ខែ; ជូនទឹកលាងដៃចំនួន ៤,០០០ ដប ដោយមានតម្លៃជិត ២០០ លានដុង និងបង្កើត “ម៉ាស៊ីន ATM អង្ករ” ចំនួន ២ គ្រឿង រួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាតក្នុងតំបន់។

ដោយមានទង្វើល្អទាំងនេះ ព្រះមហាថេរៈ Thich Chon Tri ត្រូវបានគណៈកម្មាធិការប្រជាជនស្រុក និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមស្រុក Tan Hong លើកសរសើរ។ នៅមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី៥ ដំណាក់កាល ២០២០-២០២៥ ព្រះមហាថេរៈ Thich Chon Tri ត្រូវបានទទួលប័ណ្ណសរសើរដោយប្រធានគណៈកម្មាធិការប្រជាជនស្រុក Tan Hong ដោយមានស្នាដៃល្អក្នុងការចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងស្រុកដំណាក់កាល ២០១៥-២០២០ និងក្នុងការសិក្សានិងធ្វើតាមសតិអារម្មណ៍  សិលធម៌របស់លោកប្រធានហូជីមិញ។ល៕

បកប្រែដោយ Pham Diep