ចំលើយ៖ បញ្ហាដែលអ្នកសួរត្រូវបានចែងក្នុងប្រការទី ១ និងទី ២ នៃមាត្រាទី ១០ អនុក្រឹត្យលេខ ១៦២/២០១៧/ND-CP របស់រដ្ឋាភិបាលដូចខាងក្រោម៖

១. អង្គការសាសនាដែលរំសាយដោយខ្លួនឯង ឬ អង្គការសាសនា និងអង្គការសាសនាក្រោមឱវាទដែលរំសាយអង្គការសាសនាក្រោមឱវាទតាមបទប្បញ្ញត្តិនៃធម្មនុញ្ញ ត្រូវបញ្ជូនសំណុំឯកសារទៅគណៈកម្មាធិការប្រជាជនថ្នាក់ខេត្តសម្រាប់អង្គការសាសនា អង្គការសាសនាក្រោមឱវាទដែលប្រតិបត្តិការនៅក្នុងខេត្តមួយ; ស្ថាប័នគ្រប់គ្រងរដ្ឋថ្នាក់មជ្ឈិមទទួលបន្ទុកខាងជំនឿ និងសាសនាសម្រាប់អង្គការសាសនា និងអង្គការសាសនាក្រោមឱវាទដែលប្រតិបត្តិការនៅក្នុងខេត្តជាច្រើន។

leftcenterrightdel
រូបថតឧទាហរណ៍ (គណៈកម្មាធិការសាសនារដ្ឋាភិបាល)

សំណុំឯកសាររួមមាន៖

ក) លិខិតសំណើបញ្ជាក់យ៉ាងច្បាស់អំពីឈ្មោះ និងទីស្នាក់ការនៃអង្គការស្នើសុំ; ឈ្មោះ និងទីស្នាក់ការនៃអង្គការសាសនាក្រោមឱវាទត្រូវរំសាយ; ហេតុផល និងពេលវេលាគ្រោងនឹងរំសាយ;

ខ) តារាងរាយការណ៍ពីទ្រព្យសម្បត្តិ និងហិរញ្ញវត្ថុ;

គ) វិធីសាស្រ្តដោះស្រាយទ្រព្យសម្បត្តិ ហិរញ្ញវត្ថុ និងពេលវេលាកំណត់ការទូទាត់បំណុល (ប្រសិនបើមាន);

ឃ) បញ្ជីនៃអង្គការសាសនាក្រោមឱវាទ។

២. អង្គការសាសនាដែលរំសាយដោយខ្លួនឯង ឬ អង្គការសាសនាក្រោមឱវាទត្រូវរំលាយទទួលខុសត្រូវក្នុងការជូនដំណឹងអំពីពេលវេលាកំណត់ការទូទាត់បំណុល (ប្រសិនបើមាន) ដល់អង្គការ និងបុគ្គលដែលពាក់ព័ន្ធតាមបទប្បញ្ញត្តិក្នុងកាសែតបោះពុម្ព ឬ កាសែតអេឡិចត្រូនិកចំនួន ៥ លេខជាបន្តបន្ទាប់នៅថ្នាក់មជ្ឈិមសម្រាប់អង្គការសាសនា អង្គការសាសនាក្រោមឱវាទដែលប្រតិបត្តិការនៅក្នុងខេត្តជាច្រើនក្នុងស្រុកសម្រាប់អង្គការសាសនា អង្គការសាសនាក្រោមឱវាទដែលប្រតិបត្តិការនៅក្នុងខេត្តមួយ។

* មិត្តអ្នកអាន ឈ្មោះ Le Thi Thuy នៅឃុំ Vinh Son ស្រុក Vinh Linh ខេត្ត Quang Tri បានសួរថា៖ គោលនយោបាយគាំទ្រការកសាងទម្រង់លើកកំពស់គុណភាពប្រជាជននៅក្នុងភូមិដែលមានជនជាតិភាគតិចរស់នៅជាច្រើនដែលជួបការលំបាក ត្រូវបានកំណត់យ៉ាងដូចម្តេច?

ចម្លើយ៖ បញ្ហាដែលមិត្តអ្នកសួរត្រូវបានចែងនៅក្នុងមាត្រាទី ៤៥ សារាចរលេខ ១៥/២០២២/TT-BTC របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដូចតទៅ៖

១. គាំទ្រការកសាងទម្រង់លើកកំពស់គុណភាពប្រជាជននៅតាមភូមិទាំងឡាយស្របតាមទំនៀមទម្លាប់ និងតម្រូវការរបស់​សហគមន៍ដែលត្រូវបានអនុម័តដោយស្ថាប័នមានសមត្ថកិច្ច៖ កម្រិតជំនួយអតិបរមា ៧០០ លានដុង/ក្នុងទម្រង់ ១/សម្រាប់ដំណាក់កាល ២០២១-២០២៥។

២. ចំណាយសម្រាប់ការកសាង និងគ្រប់គ្រងទម្រង់៖ កម្រិតអតិបរមា ៥% នៃតម្លៃប៉ាន់ស្មានសរុបសម្រាប់ការអនុវត្តទម្រង់។

៣. ខ្លឹមសារ រូបភាព និងលំដាប់លំដោយនៃការអនុវត្តទម្រង់ អនុវត្តតាមការណែនាំរបស់គណៈកម្មការជនជាតិភាគតិច៕

បកប្រែដោយ Huyen Trang