លោក Y Giang Gry Nie Knong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានអះអាងថា ការអនុវត្តរបប និងគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយភាពក្នុងចំណោមជនជាតិភាគតិចតែងតែត្រូវបានស្ថាប័នគ្រប់លំដាប់ថ្នាក់ចាត់ទុកជាភារកិច្ចសំខាន់មួយ ដែលរួមចំណែកក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចការជនជាតិ។

ក្នុងកំឡុងឆ្នាំ ២០១៤-២០១៩ ខេត្ត Dak Lak ទាំងមូល បានចំណាយថវិកាជិត ១១.៩ ពាន់លានដុង ដើម្បីអនុវត្តគោលនយោបាយចំពោះអ្នកមានប្រជាប្រិយភាពក្នុងចំណោមជនជាតិភាគតិច; រៀបចំវគ្គបណ្តុះបណ្តាលជូនមនុស្សជាង ២០០០ នាក់; ផ្តល់កាសែតដោយឥតគិតថ្លៃជូនមុខសញ្ញាតាមការកំណត់; រៀបចំគណៈប្រតិភូទៅទស្សនា និងស្វែងយល់បទពិសោធន៍ក្នុង និងក្រៅខេត្ត ដើម្បីលើកកំពស់សមត្ថភាពរបស់អ្នកមានប្រជាប្រិយភាព; ទៅសួរសុខទុក្ខ និងផ្តល់អំណោយជូនអ្នកមានប្រជាប្រិយភាពចំនួន ៣៥០០ នាក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី; ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់គ្រួសារអ្នកមានប្រជាប្រិយភាពនៅពេលឈឺ ស្លាប់ រងគ្រោះថ្នាក់ គ្រោះធម្មជាតិ ឬអគ្គីភ័យ។ ក្នុងឆ្នាំ ២០១៧ និង ២០១៨ គណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិបានផ្តល់យោបល់ជូនគណៈកម្មាធិការប្រជាជនខេត្ត Dak Lak ជ្រើសរើសតំណាងអ្នកមានប្រជាប្រិយភាពចំនួន ៣ នាក់ ដើម្បីចូលរួមពិធីលើកតម្កើងអ្នកមានប្រជាប្រិយភាព បញ្ញវន្ត និងសហគ្រិនឆ្នើមជាជនជាតិភាគតិចទូទាំងប្រទេស; អ្នកមានប្រជាប្រិយភាពចំនួន ៥ នាក់ ចូលរួមកម្មវិធី “ទីបង្អែករបស់ភូមិ” ដែលគណៈកម្មាធិការទទួលបន្ទុកកិច្ចការជនជាតិសហការជាមួយក្រសួង ស្ថាប័ននានា រៀបចំឡើងនៅទីក្រុងហាណូយ ...

leftcenterrightdel
អ្នក​មាន​ប្រជាប្រិយភាព​​ទៅ​ដល់​​ផ្ទះ​នីមួយៗ ដើម្បី​ឃោសនា​ផ្សព្វផ្សាយ ​ចលនា​ប្រជាជន​ឲ្យ​​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​បក្ស គោលនយោបាយ និង​ច្បាប់​របស់​រដ្ឋ (រូបថត៖ baodaklak.vn)

ស្វែងយល់ពីការអនុវត្តជាក់ស្តែងនូវគោលនយោបាយសម្រាប់អ្នក​មាន​ប្រជាប្រិយភាព​ក្នុងចំណោមជនជាតិភាគតិចនៅឃុំ Bong Krang  ស្រុក Lac ប្រធានគណៈកម្មាធិការប្រជាជនឃុំ Bong Krang លោក Y Khiem Dak Cat ឲ្យដឹងថា ឃុំទាំងមូលមានភូមិចំនួន ១១ មាន ១៩២៥ គ្រួសារ ប្រជាជនជិត ៨,០០០ នាក់ ដែលក្នុងនោះ ភូមិជនជាតិភាគតិចចំនួន ១០ ភូមិ ស្មើនឹង ៨៥% នៃចំនួនប្រជាជនឃុំទាំងមូល។ ជារៀងរាល់ឆ្នាំ Bong Krang បានបោះឆ្នោតជ្រើសរើសអ្នក​មានប្រជាប្រិយភាពចំនួន ១០ នាក់ក្នុងចំណោមជនជាតិភាគតិច (មួយភូមិម្នាក់)។ ដោយសារ​អនុវត្តបានល្អនូវការថែទាំ ការធានារបប និងគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយភាពក្នុងសហគមន៍ ឃុំ Bong Krang បានលើកកម្ពស់តួនាទីរបស់អ្នកមានប្រជាប្រិយភាព ជាពិសេសក្នុងផលិតកម្ម និងការធានាសន្តិសុខ សណ្តាប់ធ្នាប់ ការផ្សព្វផ្សាយប្រជាពលរដ្ឋឱ្យគោរពតាមគោលការណ៍ និងគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ កសាងជីវភាពវប្បធម៌ និងជនបទថ្មី។ អ្នកមានប្រជាប្រិយភាពពិតជាស្ពានតភ្ជាប់រវាងបក្ស អាជ្ញាធរ និងប្រជាជន ជាគំរូល្អដើម្បីជនរួមជាតិស្តាប់ និងអនុវត្តតាម...។ បទពិសោធន៍ពីឃុំ Bong Krang បង្ហាញថា ដើម្បីថែទាំល្អអ្នកមានប្រជាប្រិយភាពក្នុងចំណោមជនជាតិភាគតិច គណៈកម្មាធិការបក្ស អាជ្ញាធរ និងអង្គការមហាជនពិតជាត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ យល់ជ្រួតជ្រាប និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទប្បញ្ញត្តិរបស់ថ្នាក់លើអំពី​របប និងគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយភាព មិនត្រូវឲ្យកើតការប្រព្រឹត្តខុស និងអវិជ្ជមានទេ៕

បកប្រែដោយ Duy Hoan