ដើរឈានមុខគេក្នុងចលនាចិញ្ចឹមគោយកទឹកដោះគោនៃឃុំ Thanh Thoi An គឺគ្រួសាររបស់លោក Tran Van Chien សមាជិកនៃក្រុមសហករណ៍ចិញ្ចឹមគោយកទឹកដោះគោនៅភូមិ An Hoa ឃុំ Thanh Thoi An។ នៅឆ្នាំ ២០០៩ លោក Chien ចាប់ផ្ដើមចិញ្ចឹមគោយកទឹកដោះ។ ដំបូងឡើយ ដោយសារខ្វះចំណេះដឹងបច្ចេកទេស គោរបស់គ្រួសារគាត់តែងតែកើតជំងឺ ខ្វះអាហារូបត្ថម្ភ ផ្តល់ទិន្នផល និងគុណភាពទឹកដោះទាប។ ក្នុងឆ្នាំ ២០១៥ នៅពេលដែលគម្រោងអភិវឌ្ឍន៍ការចិញ្ចឹមគោយកទឹកដោះគោនៃខេត្ត Soc Trang ត្រូវបានអនុវត្តន៍ លោក Chien បានចុះឈ្មោះចូលរួម ហើយទទួលបានការជួយគាំទ្រ និងការណែនាំអំពីបច្ចេកទេសថែទាំ និងការពារជំងឺសម្រាប់សត្វគោ...

leftcenterrightdel
ការចិញ្ចឹមគោយកទឹកដោះគឺជាទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់គ្រួសារជាច្រើននៅឃុំ Thanh Thoi An ស្រុក Tran De ខេត្ត Soc Trang

បន្ទាប់ពីបានទទួលការបណ្តុះបណ្តាល លោក Chien បានទិញមេគោចំនួន ២ ក្បាល មេគោមួយៗ មានតំលៃ ២៥ លានដុង ដើម្បីចិញ្ចឹមគោយកទឹកដោះ។ ដោយសារមានការខិតខំប្រឹងប្រែងក្នុងការសិក្សារៀនសុទ្រ និងបទពិសោធន៍របស់ខ្លួន ទម្រង់នៃការចិញ្ចឹមគោយកទឹកដោះរបស់លោក Chien មានការរីកចម្រើនជាវិជ្ជមាន។ រហូតមកដល់ពេលនេះ លោកបានចិញ្ចឹមគោ ១២ ក្បាលហើយ ក្នុងនោះមាន ៦ ក្បាលកំពុងយកទឹកដោះហើយ។ និយាយអំពីបទពិសោធន៍ ក៏ដូចជាប្រសិទ្ធភាពសេដ្ឋកិច្ចពីទម្រង់នៃការចិញ្ចឹមគោយកទឹកដោះនេះ លោក Chien ឲ្យដឹងថា៖ “គោតែងតែទទួលរងពីជំងឺពងបែកមាត់ ដូច្នេះហើយ ចាំបាច់ត្រូវជ្រើសរើសពូជល្អ។ ក្រៅពីនេះ ត្រូវថែរក្សាតាមបច្ចេកទេសត្រឹមត្រូវដើម្បីគោលូតលាស់ល្អ ផ្តល់ទិន្នផលទឹកដោះខ្ពស់ ។ បច្ចុប្បន្នតម្លៃទឹកដោះគោឡើងថ្លៃ គ្រួសារខ្ញុំរកចំណូលបានជិត ៥ លានដុងក្នុងមួយសប្ដាហ៍។ នេះមិនមែនជាចំនួនតិចតួចទេសម្រាប់គ្រួសារនៅតាមជនបទទេ»។

ចែករំលែកជាមួយ​លោក Nguyen Hoang Kha ប្រធានគណៈកម្មាធិការប្រជាជនឃុំ Thanh Thoi An យើងបានដឹងថា មិនត្រឹមតែគ្រួសាររបស់ Chien ប៉ុណ្ណោះទេ ថែមទាំងមានគ្រួសារជាច្រើនក្នុងឃុំ Thanh Thoi An បានខំប្រឹងរៀនសូត្រ ហ៊ានគិត ហ៊ានធ្វើ និងដែលចិញ្ចឹមគោយកទឹកដោប្រកបដោយប្រសិទ្ធភាព។ នាពេលខាងមុខនេះ ឃុំនឹងសម្របសម្រួលជាមួយផ្នែកជម្រុញកសិកម្មស្រុក Tran De ដើម្បីបន្តរៀបចំវគ្គបណ្តុះបណ្តាលណែនាំកសិករអំពីរបៀបចិញ្ចឹមគោ និងបង្ការជំងឺ ដើម្បីកាត់បន្ថយថ្លៃដើម បង្កើនប្រាក់ចំណេញ អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ៕

បកប្រែដោយ Duy Hoan