ភាពរហ័សរហួន គឺជាចំណាប់អារម្មណ៍ដំបូង នៅពេលដែលយើងជួបលោក Ha Van Giap។ កើតក្នុងឆ្នាំ ១៩៨៩ លោក Giap ជាមេភូមិក្មេងបំផុតម្នាក់នៃឃុំ Xuan Nha (ជាឃុំលំបាកមួយនៃស្រុក Van Ho)។ ក្នុងឆ្នាំ ២០០៩ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ ដោយសារស្ថានភាពលំបាក Ha Van Giap មិនបានចូលរៀននៅមហាវិទ្យាល័យទេ ដែលបានជ្រើសរើសរៀនថតរូបអាពាហ៍ពិពាហ៍។ បន្ទាប់ពីសិក្សា និងធ្វើការអស់រយៈពេល ៣ ឆ្នាំនៅហាងថតរូបអាពាហ៍ពិពាហ៍មួយចំនួននៅទីក្រុងហាណូយ និងស្រុក Moc Chau (ខេត្ត Son La)  យុវជន Giap បានត្រឡប់ទៅស្រុកកំណើតវិញដើម្បីបើកហាងថតរូបអាពាហ៍ពិពាហ៍ផ្ទាល់ខ្លួន។ ទន្ទឹមនឹងការរក្សាប្រតិបត្តិការហាងថតរូប ក្នុងឆ្នាំ ២០១៤ យុវជន Giap បានប្រកបរបរកសិកម្ម។

leftcenterrightdel
លោក Ha Van Giap ថែទាំតំបន់ដើមឈើហូបផ្លែរបស់គ្រួសារ

ដំបូងឡើយ លោក Giap បានមើលថែចំការដំណាំមៀនរបស់គ្រួសារចំនួន ០.៤ ហិកតា និងបានដាំដំណាំមៀន Mien Thiet ចំនួន ០.៦ ហិកតាទៀត។ ដើម្បីដំណាំសម្រេចបានទិន្នផល និងគុណភាព លោក Giap បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសដាំ និងថែទាំដើមឈើហូបផ្លែ ដែលរៀបចំនៅឃុំដោយមជ្ឈមណ្ឌលជម្រុញវិស័យកសិកម្មខេត្ត; បន្ទាប់មកបានសិក្សាផង និងធ្វើការផង ហើយបានទៅស្រុកជាច្រើនដូចជា Song Ma, Mai Son និង Yen Chau ដើម្បីរៀនសូត្របទពិសោធន៍។ អាស្រ័យហេតុនេះ ដំណាំមៀន ១ ហិកតា របស់គ្រួសារលោក Giap លូតលាស់បានល្អ។ ក្នុងឆ្នាំ ២០១៨ លោក Giap បានពង្រីកផ្ទៃដីដោយដាំស្វាយ ផ្លែទទឹម ផ្លែបឺរ និង​ផ្លែប៉ោមចំនួន ១.៨ ហិកតាទៀត។ ឆ្នាំ ២០២១ គ្រួសារបានប្រមូលផលផ្លែឈើ ១៧ តោន និងបន្លែ ១៧ តោន។ លើសពីនេះ រាល់រដូវប្រមូលផល គ្រួសាររបស់លោក Giap ក៏បង្កើតការងារសម្រាប់ពលករក្នុងស្រុកចំនួន ១០ នាក់ ដែលមានប្រាក់ចំណូលពី ១៦០,០០០-២០០,០០០ ដុង លើមនុស្សម្នាក់ ក្នុងមួយថ្ងៃ។

មិនត្រឹមតែមានភាពសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ លោក Ha Van Giap ក៏ជាសមាជិកសកម្មនៃសម្ព័ន្ធយុវជន Na Hieng ផងដែរ។ ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ លោក Ha Van Giap បានកាន់តំណែងជាលេខារង បន្ទាប់មកជាលេខានៃសាខាសម្ព័ន្ធយុវជន ហើយត្រូវបានបញ្ចូលបក្ស។ នៅឆ្នាំ ២០២០ គាត់ត្រូវបានអ្នកភូមិបោះឆ្នោតជ្រើសរើស​ជាមេភូមិ Na Hieng។ ដោយ​​លើកកំពស់តួនាទីជាអ្នកដឹកនាំ លោក Giap រួមជាមួយគណៈគ្រប់គ្រងភូមិ បាន​ផ្សព្វផ្សាយយ៉ាងសកម្ម និងចលនាប្រជាជនឱ្យអនុវត្តបានល្អនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ បទប្បញ្ញត្តិរបស់ភូមិ  ព្រម​ទាំង​ចូលរួមយ៉ាង​​សកម្ម និងមានការទទួលខុសត្រូវក្នុងចលនាកសាងជនបទថ្មី កសាងជីវភាពវប្បធម៌នៅតំបន់លំនៅដ្ឋាន។ល៕

បកប្រែដោយ Duy Hoan