ភូមិ Cha Lau មានគ្រួសារចំនួន ៥២ គ្រួសារ ដោយមានប្រជាជន ២១៩ នាក់ ជាជនជាតិ Thai។ ប្រជាជននៅទីនេះភាគច្រើនធ្វើចំការ ធ្វើកសិកម្ម ហើយជីវភាពរស់នៅជួបការលំបាកខ្លាំង ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍នៅតែទន់ខ្សោយនិងអន់ថយ។

leftcenterrightdel
ពិធីកាត់ខ្សែបូសម្ពោធស្ពានជូនប្រជាពលរដ្ឋភូមិ Cha Lau

ដើម្បីចែករំលែកជាមួយប្រជាជននៅទីនេះ ប៉ុស្តិ៍ការពារព្រំដែន Hanh Dich (កងទ័ពការពារព្រំដែនខេត្ត Nghe An) បានសម្របសម្រួលជាមួយកាសែតអតីតយុទ្ធជនវៀតណាម កៀងគរមិត្តអ្នកអាន និងសប្បុរសជន ជួយឧបត្ថម្ភសាងសង់ស្ពាន ដើម្បីជួយសម្រួលដល់ការទៅមករបស់ប្រជាជន ជាពិសេសធានាសុវត្ថិភាពនៅពេលមានទឹកជំនន់។ លោក Luong Van Tue លេខាគណៈកម្មាធិការបក្សភូមិ Cha Lau បានឲ្យដឹងថា៖ “ស្ពាននេះគឺជាបំណងប្រាថ្នារបស់គ្រួសារជាច្រើនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អាស្រ័យដោយមានស្ពាននេះ ប្រជាពលរដ្ឋអាចធ្វើដំណើរបានយ៉ាងងាយស្រួល ជាពិសេសសិស្សានុសិស្ស លែងខកខានការសិក្សា ដោយសារទឹកជំនន់ឡើងខ្ពស់ និងមិនអាចឆ្លងទឹកជ្រោះទៅសាលារៀនបានឡើយ។

ស្ពាននៅភូមិ Cha Lau បានចាប់ផ្តើមសាងសង់តាំងពីខែមិថុនា ឆ្នាំ២០២១ ដែលមានប្រវែង ១៨ ម៉ែត្រ ទទឹង ១.៧ ម៉ែត្រ កម្ពស់ ៧ ម៉ែត្រពីទឹកជ្រោះ។ ស្ពាននេះមានចំណុះ ៥០០ គីឡូក្រាម ងាយស្រួលសម្រាប់អ្នកជិះម៉ូតូ និងអ្នកថ្មើរជើង។ ក្នុងអំឡុងពេលដំណើរការសាងសង់ ដោយសាររងផលប៉ះពាល់ដោយជំងឺរាតត្បាត Covid-19 អាកាសធាតុមិនអំណោយផល ដូច្នេះហើយដល់ដើមខែតុលា ឆ្នាំ ២០២១ ដែលគម្រោងនេះត្រូវបានបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ស្ពាននេះបានជួយប្រជាជននៅភូមិ Cha Lau លែងនៅឯកោទៀតហើយនៅពេលរដូវវស្សាមកដល់៕

បកប្រែដោយ Huyen Trang