សេចក្តីព្រាងយុទ្ធសាស្រ្តត្រូវបានកសាងឡើងក្នុងបំណងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ កាត់បន្ថយភាពងាយរងគ្រោះ ការបាត់បង់ និងការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដើម្បីសម្រេចឲ្យបាននូវការបំភាយកាបូនឌីអុកស៊ីតសុទ្ធត្រឹមសូន្យនៅឆ្នាំ២០៥០ ព្រមទាំងចាប់យកឱកាសពីការប្រែប្រួលអាកាសធាតុ ដើម្បីផ្លាស់ប្តូរទម្រង់កំណើន លើកកម្ពស់សមត្ថភាពនៃភាពធន់ និងការប្រកួតប្រជែងរបស់សេដ្ឋកិច្ច សម្រាប់បម្រើឲ្យការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ រួមវិភាគទានយ៉ាងសកម្មនិងទំនួលខុសត្រូវក្នុងការខិតខំប្រឹងប្រែងរបស់អន្តរជាតិក្នុងការការពារអាកាសធាតុនៅលើផែនដី។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលាពិគ្រោះយោបល់

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក Le Cong Thanh អនុរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិនិងបរិស្ថានវៀតណាម បានឲ្យដឹងថា សេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ នៅដំណាក់កាលដល់ឆ្នាំ២០៥០ បានបង្ហាញការផ្លាស់ប្តូរក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុរបស់វៀតណាម និងបង្ហាញការអនុវត្តកិច្ចសន្យារបស់វៀតណាមនៅកិច្ចប្រជុំកំពូលស្ដីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី២៦ ភារកិច្ច ដំណោះស្រាយដើម្បីសម្រេចឲ្យបាននូវការបំភាយកាបូនឌីអុកស៊ីតសុទ្ធត្រឹមសូន្យនៅឆ្នាំ២០៥០។

យោងតាមលោកអនុរដ្ឋមន្រ្តីបានឲ្យដឹងថា ក្នុងបរិបទនៃអន្តរជាតិ និងប្រទេសនាបច្ចុប្បន្ននេះ សេចក្តីព្រាងយុទ្ធសាស្រ្តជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ នៅដំណាក់កាលដល់ឆ្នាំ២០៥០ គប្បីកសាងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពនិន្នាការថ្មីរបស់អន្តរជាតិ ក៏ដូចជាបញ្ជាក់បញ្ហាបន្ទាន់ ផ្តោតទៅលើការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស កិច្ចសន្យារបស់វៀតណាមនៅកិច្ចប្រជុំកំពូលស្ដីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី២៦៕

បកប្រែដោយ Thanh Cong