ជាពិសេស បុព្វជិតកាតូលិក Anton Nguyen Van Tieng យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការលើកទឹកចិត្តការរៀនសូត្រ អ្នកមានទេពកោសល្យ និងការកសាងសង្គមរៀនសូត្រនៅក្នុងមូលដ្ឋាន។

ឃុំ An Long ទាំងមូលមានអ្នកកាន់សាសនាកាតូលិកជាង ៥ ពាន់នាក់ ស្មើនឹងមួយភាគបីនៃចំនួនប្រជាជន។ ដោយបានកំណត់ថា ការអប់រំ និងបណ្តុះបណ្តាលគឺជាកិច្ចការសំខាន់ បុព្វជិតកាតូលិក Anton Nguyen Van Tieng តែងតែផ្សព្វផ្សាយ និងបំផុសចលនាក្រុមគ្រួសារឱ្យមានស្មារតីស្រឡាញ់ការរៀនសូត្រ និងលើកទឹកចិត្តការសិក្សាគឺជាប្រពៃណីដ៏ល្អរបស់ប្រជាជាតិវៀតណាម ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ ថែទាំការលើកទឹកចិត្តការរៀនសូត្រ និងអ្នកមានទេពកោសល្យ។

leftcenterrightdel
បុព្វជិតកាតូលិក Anton Nguyen Van Tieng

បុព្វជិតកាតូលិក Anton Nguyen Van Tieng បានមានសកម្មភាពជាក់ស្តែងជាច្រើនក្នុងការងារសប្បុរសធម៌ និងលើកទឹកចិត្តការរៀនសូត្រ និងមានទេពកោសល្យក្នុងមូលដ្ឋាន ដូចជា៖ ការរៃអង្គាស ការសាងសង់ផ្ទះមេត្តាធម៌  ជូនអំណោយ ជូនលុយ អង្ករ និងគ្រឿងឧបភោគបរិភោគជួយគ្រួសារក្រីក្រ; កសាងស្ពាន ធ្វើផ្លូវជនបទ ឧបត្ថម្ភអាហារូបករណ៍ ផ្តល់កង់ជូនសិស្សក្រីក្រ ជំនះពុះពារការលំបាក រួមវិភាគទានជាង ១ ពាន់លានដុង ជូនមូលនិធិលើកទឹកចិត្តការរៀនសូត្រក្នុងមូលដ្ឋាន។ល។

បុព្វជិតកាតូលិក Anton Nguyen Van Tieng បានចែករំលែកថា “មុនការប្រឡងម្ដងៗ និងក្នុងបុណ្យទាននានា ខ្ញុំបានលើកទឹកចិត្តកូនចៅក្នុងគ្រួសារកាតូលិក ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងរៀបចំពេលវេលាដ៏សមស្រប ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសិក្សារបស់ពួកគេ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ជាមធ្យម ក្នុងមួយឆ្នាំៗ សហគមន៍កាតូលិក An Long មានសិស្ស ៥ នាក់ ឈ្នះរង្វាន់ក្នុងការប្រកួតសិស្សពូកែថ្នាក់ស្រុក និងសិស្ស ៣ នាក់ ឈ្នះរង្វាន់ក្នុងការប្រកួតសិស្សពូកែថ្នាក់ខេត្ត សិស្សរាប់សិបនាក់បានប្រលងជាប់សាកលវិទ្យាល័យ”។

លោក Le Thanh Hung ប្រធានសមាគមជម្រុញការរៀនសូត្រ និងប្រវត្តិវិទ្យាស្រុក Tam Nong បានឲ្យដឹងថា៖ “បុព្វជិតកាតូលិក Anton Nguyen Van Tieng គឺជាគំរូវិជ្ជមានក្នុងការជម្រុញការរៀនសូត្រ និងអ្នកមានទេពកោសល្យនៅមូលដ្ឋាន។ ដោយមានសកម្មភាពជាក់ស្តែង និងប្រកបដោយអត្ថន័យ បុព្វជិតកាតូលិក Anton Nguyen Van Tieng បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរៀនសូត្រ  និងការកសាងសង្គមសិក្សានៅឃុំ An Long។ អាស្រ័យដោយមានការយកចិត្តទុកដាក់ពីបុព្វជិតកាតូលិក Anton Nguyen Van Tieng មកទល់បច្ចុប្បន្ននេះ កុមារកាន់សាសនាកាតូលិកជិត ១០០% ក្នុងឃុំទទួលបានការអប់រំពេញលេញ។ គំរូដ៏ភ្លឺស្វាងរបស់បុព្វជិតកាតូលិក Anton Nguyen Van Tieng សក្តិសមត្រូវបានលើកសរសើរ”៕

បកប្រែដោយ Huyen Trang