លោក Nong Van Thoi ប្រធានគណៈកម្មាធិការការងាររណសិរ្សនៅក្រុមលំនៅឋាន Na Nay បានឲ្យដឹងថា៖ “កាលពីមុន ផ្ទះវប្បធម៌របស់ក្រុមលំនៅឋាន Na Nay បានសាងសង់យូរមកហើយ មានទំហំតែ ៦០ ម៉ែត្រការ៉េ ដូច្នេះ ការរៀបចំសកម្មភាពសហគមន៍ជួបការលំបាក នៅពេលចំនួនគ្រួសារកាន់តែកើនឡើង។ នៅពេលដែលរួមបញ្ចូលគ្នានូវក្រុមលំនៅឋាន Bo Danh និង Na Nay ទៅជាក្រុមលំនៅឋាន Na Nay កន្លែងប្រជុំសហគមន៍ក្លាយជាតម្រូវការបន្ទាន់។ បន្ទាប់ពីមានការឯកភាពគ្នាក្នុងសាខាបក្ស បក្សបានជួបជុំក្រុមលំនៅឋានក្នុងគោលបំណងផ្សព្វផ្សាយ ពិភាក្សាជាសាធារណៈតាមបែបប្រជាធិបតេយ្យជាមួយអ្នកភូមិពីការងារ និងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសាងសង់ផ្ទះវប្បធម៌ថ្មី”។

leftcenterrightdel
ផ្ទះវប្បធម៌របស់ក្រុមលំនៅឋាន Na Nay ត្រូវបានសាងសង់យ៉ាងធំស្អាតបាទ អាស្រ័យដោយមានការកៀងគរកម្លាំងប្រជាជននៅទីរួមស្រុក Na Phac ស្រុក Ngan Son ខេត្ត Bac Kan

ដោយមានការជួយជ្រោមជ្រែងពីស្រុក Ngan Son ទីរួមស្រុក Na Phac និងការរួមវិភាគទានរបស់អ្នកភូមិ បន្ទាប់ពីសាងសង់បានជាង ៣ ខែ នៅចុងឆ្នាំ ២០២១ ផ្ទះវប្បធម៌ថ្មីរបស់ក្រុមលំនៅឋាន Na Nay លើផ្ទៃដីប្រហែល ២០០ ម៉ែត្រការ៉េ ត្រូវបានបញ្ចប់ដោយចំណាយថវិកាសរុបជាង ៣០០ លានដុង។ ផ្ទះវប្បធម៌បន្ទាប់ពីដាក់ឱ្យប្រើប្រាស់មកបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនក្នុងការផ្លាស់ប្តូរកីឡាប្រចាំថ្ងៃ រៀបចំសកម្មភាពវប្បធម៌និងសិល្បៈជាច្រើន។

លោក Nong Van Hoat លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីរួមស្រុក Na Phac បានឲ្យដឹងថា៖ “ផ្ទះវប្បធម៌នៅទីប្រជុំជនដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងជីវភាពវប្បធម៌ ព្រោះវាមិនត្រឹមតែជាកន្លែងសម្រាប់សកម្មភាពវប្បធម៌សហគមន៍ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដើម្បីបង្រួបបង្រួមប្រជាជនទៀតផង។ ដូច្នេះហើយ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ នៅពេលដែលមានទុន មូលដ្ឋាននានាបានផ្តល់អាទិភាពដល់ការជួយឧបត្ថម្ភក្រុមលំនៅឋានដើម្បីសាងសង់ផ្ទះវប្បធម៌ និងទិញសម្ភារៈប្រើប្រាស់ ព្រមទាំងជំរុញការឃោសនាឱ្យប្រជាពលរដ្ឋយល់ដឹងពីតួនាទី និងមុខងាររបស់ផ្ទះវប្បធម៌ក្នុងជីវិតប្រចាំថ្ងៃ”។

ក្នុងប៉ុន្មានឆ្នាំកន្លងមក ចាប់ពីលើកកំពស់កម្លាំងសាមគ្គី មកទល់បច្ចុប្បន្ននេះ នៅទីរួមស្រុក Na Phac មានផ្ទះវប្បធម៍ដ៏ធំទូលាយចំនួន១០ ដែលជាមូលដ្ឋានបំពេញតម្រូវការនៃការជួបជុំសកម្មភាពកីឡា ការផ្លាស់ប្តូរវប្បធម៌សិល្បៈរបស់ប្រជាជន។ ផ្ទះវប្បធម៌នីមួយៗដែលបានសាងសង់គឺជាសក្ខីភាពនៃកម្លាំងនៃស្មារតីមហាសាមគ្គីភាពរបស់ប្រជាជនទាំងមូល៕

បកប្រែដោយ Huyen Trang