ហេតុនេះហើយ គណៈកម្មាធិការបក្ស និងអាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ក្នុងខេត្តបានអនុវត្តគោលនយោបាយ និងដំណោះស្រាយជាច្រើន ដើម្បីកាត់បន្ថយ និងលុបបំបាត់ស្ថានភាព​នេះ។ ជាពិសេស គណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានអនុវត្តគម្រោង “កាត់បន្ថយអាពាហ៍ពិពាហ៍កុមារនៅតំបន់ជនជាតិភាគតិច ដំណាក់កាល ២០២១-២០២៥” (ដំណាក់កាលទី ២) ជាមួយនឹងគោលដៅគឺរៀងរាល់ឆ្នាំកាត់បន្ថយជាមធ្យមភាគពី ២ ទៅ ៣% នៃចំនួនអាពាហ៍ពិពាហ៍កុមារ។ ខិតខំដល់ឆ្នាំ ២០២៥ ទប់ស្កាត់អាពាហ៍ពិពាហ៍កុមារ នៅក្នុងតំបន់ជនជាតិភាគតិច។

leftcenterrightdel
ត្រូវតែទប់ស្កាត់អាពាហ៍ពិពាហ៍របស់កុមារ (រូប​ថត៖ vnanet.vn)

យោងតាមការវាយតម្លៃរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ​ និងអង្គការនយោបាយសង្គមនៅខេត្ត Gia Lai ឲ្យ​ដឹង​ថា គោលដៅនេះនឹងសម្រេចបានប្រសិនបើមានការចូលរួមយ៉ាងខ្លាំងក្លា និងស៊ីសង្វាក់គ្នាពីប្រព័ន្ធនយោបាយទាំងមូល។ តាមបទពិសោធន៍នៃការអនុវត្តគម្រោងសម្រាប់ដំណាក់កាល ២០១៥-២០២០ បានបង្ហាញថា មូលហេតុដែលអត្រាអាពាហ៍ពិពាហ៍កុមានាពេលថ្មីៗនេះបានថយចុះ ០.៣៤% (ពី ១១៣២ ករណីនៃអាពាហ៍ពិពាហ៍កុមាក្នុងឆ្នាំ ២០១៥ ចុះ ៨៦៩ ករណី នៅឆ្នាំ ២០២០) គឺដោយសារតែ មូលដ្ឋានមួយចំនួនមិនទាន់មានសកម្មភាពដ៏ខ្លាំងក្លានោះទេ រួម​ទាំង​កង្វះគំរូ ដំណោះស្រាយជាក់លាក់ និងកង្វះថវិកាផងដែរ។

ប៉ុន្តែនៅក្នុងដំណាក់កាលនេះផងដែរ ស្រុក Mang Yang (Gia Lai) គឺជាចំណុចភ្លឺ​មួយ​ក្នុងការកាត់បន្ថយអាពាហ៍ពិពាហ៍កុមារ ស្រុកទាំងមូលបានកាត់បន្ថយអត្រាអាពាហ៍ពិពាហ៍កុមារពី ២១% មុនឆ្នាំ ២០១៥ ចុះនៅត្រឹម ៤.១% ក្នុងឆ្នាំ ២០២០។ ជោគជ័យនេះបានមកពីសេចក្តីសម្រេចចិត្តស្តីពីការផ្សព្វផ្សាយ ការអប់រំ ការទប់ស្កាត់ និងលុបបំបាត់អាពាហ៍ពិពាហ៍កុមាររបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក Mang Yang ។ សេចក្តីសម្រេចចិត្តបានកំណត់គោលដៅ ដំណោះស្រាយ និងផែនទីបង្ហាញផ្លូវច្បាស់លាស់ ព្រមទាំងលើកកំពស់ទំនួលខុសត្រូវរបស់​ប្រព័ន្ធនយោបាយទាំងមូល ជាពិសេសតួនាទីដឹកនាំរបស់គណៈកម្មាធិការបក្ស និងអង្គការនានាក្នុងការផ្សព្វផ្សាយ ទប់ស្កាត់ និងលុបបំបាត់ស្ថានការណ៍អាពាហ៍ពិពាហ៍កុមាក្នុងតំបន់ជនជាតិភាគតិច។

ជាក់ស្តែងបន្ទាប់ពីរយៈពេលជិតមួយឆ្នាំនៃការអនុវត្តគម្រោងដំណាក់កាលទី ២ យើងទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់មូលដ្ឋានក្នុងការកាត់បន្ថយអាពាហ៍ពិពាហ៍កុមារ ជាពិសេសគឺគណៈកម្មាធិការបក្ស  អាជ្ញាធរមូលដ្ឋាន អង្គការសង្គម-នយោបាយ បានកំណត់ថា នេះជាកិច្ចការសំខាន់ ហើយ​និងបាន​ដាក់ចេញគោលការណ៍ណែនាំ និងដំណោះស្រាយជាច្រើនសម្រាប់ដឹកនាំ និងអនុវត្ត។ គម្រោងនេះបានជួយលើកកំពស់ការយល់ដឹង និងស្មារតីទទួលខុសត្រូវរបស់សង្គម សហគមន៍ និងប្រជាជននៅតំបន់ជនជាតិភាគតិច​ក្នុងការអនុវត្តបទប្បញ្ញត្តិស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ បង្កើតការឯកភាពគ្នាក្នុងសង្គម ដើម្បីទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍រកុមារប្រកបដោយប្រសិទ្ធភាព។

លោក Ro Cham Khiem លេខានៃគណៈកម្មាធិការបក្សឃុំ Ia Pnon (ស្រុក Duc Co ខេត្ត Gia Lai) បានឲ្យដឹងថា៖ ដើម្បីអនុវត្តគម្រោងដំណាក់កាលទី២ របស់គណៈកម្មាធិការប្រជាជនខេត្ត Gia Lai នោះ ជាប្រចាំខែ បណ្តាសាខាបក្សភូមិក្នុងតំបន់ជនជាតិភាគតិចនៅ Ia Pnon បានកំណត់គោលការណ៍ណែនាំ គោលដៅ និងដំណោះស្រាយសម្រាប់ដឹកនាំ ទប់ស្កាត់ និងលុបបំបាត់អាពាហ៍ពិពាហ៍កុមារ។ ជាមួយគ្នានេះ បានបង្កើតក្លឹប "និយាយថាទេចំពោះអាពាហ៍ពិពាហ៍កុមារ" ដើម្បីប្រមូលផ្តុំក្រុមគ្រួសារ និងយុវជនមកស្វែងយល់អំពីច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ បញ្ហាសមភាពយេនឌ័រ សុខភាពបន្តពូជ និងផលវិបាកនៃអាពាហ៍ពិពាហ៍កុមារ; លើកកំពស់តួនាទីរបស់ព្រឹទ្ធាចារ្យភូមិ មេភូមិ អ្នកមានប្រជាប្រិយ្យភាពក្នុងសហគមន៍ និងការជួយគាំទ្ររបស់ប៉ុស្តិ៍ការពារព្រំដែន Ia Pnon (កងទ័ពការពារព្រំដែនខេត្ត Gia Lai) ក្នុងការផ្សព្វផ្សាយ និងចលនាប្រជាជនឱ្យសន្យាមិនរៀបអាពាហ៍ពិពាហ៍កុមារ។

ដោយមានការប្តេជ្ញាចិត្តនយោបាយខ្ពស់ និងដំណោះស្រាយជាច្រើនដើម្បីបង្កើនការយល់ដឹង និងផ្លាស់ប្តូរអាកប្បកិរិយារបស់ជនជាតិភាគតិចអំពីអាពាហ៍ពិពាហ៍កុមារ  ខេត្ត Gia Lai បានអនុវត្តវិធីសាស្រ្តជាច្រើនទៀតដូចជា៖ ចងក្រង បោះពុម្ភផ្សព្វផ្សាយឯកសារស្តីពីអាពាហ៍ពិពាហ៍ ការទប់ស្កាត់អាពាហ៍ពិពាហ៍កុមារ ជាភាសាវៀតណាម ភាសា Ba Na, Gia Rai; អភិវឌ្ឍ  និងពង្រីកគំរូ "កាត់បន្ថយអាពាហ៍ពិពាហ៍កុមារ"... ដើម្បីសម្រេចឲ្យបាននូវគោលដៅនៃគម្រោង៕

បកប្រែដោយ Duy Hoan