នាពេលថ្មីៗនេះ យើងមានឱកាសបានទៅដល់ភូមិ Thach Son ឃុំ Thach Ngan  - ជាកន្លែងដែលត្រូវបានជ្រើសរើសដើម្បីសាងសង់កន្លែងតាំងទីលំនៅថ្មីលេខ ១ ដែលជាផ្នែកមួយនៃគម្រោង “អភិរក្ស និងអភិវឌ្ឍន៍ជនជាតិភាគតិច Dan Lai”។

នាំយើងទៅទស្សនាចំការអាកាស្យារបស់គ្រួសារលោកស្រី Nguyen Thi Huong ប្រធានសមាគមនារី អនុប្រធានគណៈរណសិរ្សភូមិ Thanh Son បាននិយាយថា “បន្ទាប់ពីជាង ១៣ ឆ្នាំ ដែលផ្លាស់ទៅតំបន់តាំងទីលំនៅថ្មី Thach Son ជីវភាពរស់នៅរបស់ជនជាតិ Dan Lai បានមានការ​ផ្លាស់ប្តូរថ្មីជាច្រើន។ ពីដើមមានតែគ្រួសារចំនួន ៤១ ប៉ុណ្ណោះ រហូតមកទល់បច្ចុប្បន្ននេះ ភូមិ Thach Son មានគ្រួសារចំនួន ៥៤ ដែលមានសមាជិកចំនួន ២៦៥ នាក់ ជីវភាពរស់នៅប្រជាជនមានស្ថិរភាព កូនៗរបស់ពួកគេទទួលបានការអប់រំពេញលេញ។

leftcenterrightdel
កម្មាភិបាលផ្នែក​កសិកម្មនៅស្រុក Thach Ngan ឃុំ Con Cuong ណែនាំបងប្អូនជនជាតិ Dan Lai អំពីបច្ចេកទេសថែទាំពោត

ដើម្បីជួយប្រជាជនឆាប់មានស្ថិរភាព បន្ទាប់ពីទទួលបណ្តាក្រុមគ្រួសារជនជាតិ​ Dan Lai  នៅភូមិ Co Phat និងភូមិ Kha Khang មកតាំងទីលំនៅថ្មីនោះ គណៈកម្មាធិការបក្សឃុំ Thach Ngan បានបង្កើតក្រុមការងារនិង​ចាត់តាំងបក្ខជន កម្មាភិបាលឲ្យចុះមូលដ្ឋានជួយគ្រួសារនីមួយៗឲ្យ​​ឆាប់មានការ​រស់​នៅ​ប្រកប​ដោយ​ស្ថិរភាព។ លើសពីនេះទៅទៀត ក្រុមការងារក៍ណែនាំប្រជាជនពីរបៀបដាំពោត ស្រូវ បន្លែ និងដើមឈើហូបផ្លែជាដើម។ គ្រួសារខ្លះក៏​បានជីកស្រះចិញ្ចឹមត្រី ហើយ​​យកឈើពីភ្នំមកសង់ទ្រុងសម្រាប់ចិញ្ចឹមមាន់ និងទា​កា​ប៉ា​ផងដែរ។

លោក Hoang Sy Kien ប្រធានគណៈកម្មាធិការប្រជាជនស្រុក Con Cuong ឲ្យដឹងថា៖ ទោះបីនៅមានការលំបាកជាច្រើនក៏ដោយក៏ប៉ុន្តែជនជាតិ Dan Lai ទាំងអស់គ្នាសុទ្ធតែឃើញថា កន្លែងរស់នៅថ្មីមានភាពងាយស្រួលជាងកន្លែងចាស់ ទាំងផ្លូវថ្នល់ ទាំងការថែទាំសុខភាព ទាំងការអប់រំកុមារ និងទាំងការអភិវឌ្ឍសេដ្ឋកិច្ចផង។ ដូច្នេះប្រជាជនរស់នៅដោយសុខសាន្ត រួបរួមគ្នាជាមួយជនជាតិភាគតិចផ្សេងៗទៀតដើម្បីកសាងជីវភាពរស់នៅថ្មីនៅក្នុងតំបន់តាំងទីលំនៅថ្មីនេះ»៕

បកប្រែដោយ Duy Hoan