រំលឹកអំពីរឿង “ឆ្លងទន្លេ” កាលពី ៩ ឆ្នាំមុន អ្នកស្រី Pham Thi Mui ជនជាតិថៃនៅភូមិ Ia Der នៅតែញ័ររន្ធត់ដែរ។ នៅពាក់កណ្តាលអធ្រាត្រ នាងឈឺពោះជិតសម្រាលកូន បែកទឹកភ្លោះហើយ។ ភ្លៀងធ្លាក់ខ្លាំង ផ្លូវភក់រអិល ហើយឡានពេទ្យមិនអាចទៅបានទៀតទេ។ ក្នុងកាលៈទេសៈនោះ លោក Le Viet Vinh បានសំរេចចិត្តធ្វើជា “ឆ្មប” ជួយលោកស្រី “ឆ្លងទន្លេ” ដោយជោគជ័យ។

leftcenterrightdel
លោក Le Viet Vinh  (ទី ២ រាប់ពីស្តាំ) ត្រូវបានប្រជាជននៅភូមិ Ia Der ស្រឡាញ់ដូច​ជាសមាជិកក្នុង​គ្រួសារ

អ្នកស្រី Pham Thi Mui បានចែករំលែកថា ប្រសិនបើគ្មានលោក Vinh នោះ ខ្ញុំមិនដឹងថាទៅជាយ៉ាងណាដែរ។ នៅពេលយើងខ្ញុំសួរពីរឿងលោក Vinh ជួយសង្គ្រោះជីវិត និងព្យាបាលជំងឺអ្នកភូមិនោះ​ អ្នក​ភូមិ Ia Der ចាំមិនអស់ឡើយ។ គេគ្រាន់តែដឹងថា ក្នុងរយៈពេល ៨ ឆ្នាំដែលធ្វើការនៅក្រុមលេខ១ មិនថាយប់ឬថ្ងៃ  មិនថាភ្លៀងធ្លាក់ឬថ្ងៃក្តៅខ្លាំង នៅពេលបងប្អូនត្រូវការគឺបង Vinh មានវត្តមានភ្លាម។ គាត់បានជួយមនុស្សជាច្រើនដែលរងគ្រោះដោយគ្រោះថ្នាក់ការងារ គ្រោះថ្នាក់ចរាចរណ៍ ពុលអាហារ ពស់ខាំ ... ជាពិសេសកាលពីមុន ប្រជាជននៅតែមានទំនៀមទម្លាប់ហួសសម័យ នៅពេលឈឺមិនទៅពេទ្យទេដែល​គេអញ្ជើញគ្រូធ្មប់មកដេញខ្មោចវីញ។ លោក Vinh ត្រូវទៅដល់ផ្ទះនីមួយៗដើម្បីផ្សព្វផ្សាយឲ្យមនុស្សគ្រប់គ្នាមានការយល់ដឹងអំពីជំងឺនានា។ លោកណែនាំប្រជាជនឲ្យ​ចេះ​​សម្អាតទីសាធារណៈ អនាម័យផ្ទាល់ខ្លួន និងបង្ការជំងឺផ្សេងៗ ដូចជាគ្រុនចាញ់ គ្រុនឈាមជាដើម។

មិនត្រឹមតែជួយប្រជាជនព្យាបាលជំងឺ និងថែរក្សាសុខភាពប៉ុណ្ណោះទេ លោក Vinh ក៏​ជួយប្រជាជនលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រដែរ។ ដើម្បីឱ្យប្រជាជនមានលទ្ធភាពទទួលបានប្រាក់កម្ចីយ៉ាងឆាប់រហ័សពីគោលនយោបាយរបស់រដ្ឋ លោក Vinh បានចូលរួមយ៉ាងសកម្មក្នុងការងាររបស់គណៈកម្មាធិការរណសិរ្សមាតុភូមិ និងធ្វើជាប្រធានក្រុមប្រាក់កម្ចី។ ជារៀងរាល់ឆ្នាំ គាត់ជួយគ្រួសារជាច្រើនខ្ចីបានប្រាក់រាប់រយលានដុង។ លើសពីនេះទៅទៀត គាត់​ក៏​ស្វែងរក​ប្រភព​ជួយគាំទ្រនូវ​ពូជសត្វ ពូជដំណាំពី​មូលដ្ឋាននានាសម្រាប់​ជូន​ប្រជា​ជន​ទៀត​ផង​ និងណែនាំប្រជាជនឲ្យចេះប្រើប្រាស់ប្រាក់កម្ចីប្រកបដោយប្រសិទ្ធភាពដើម្បីបង្កបង្កើនផល និងចិញ្ចឹមសត្វ។ អាស្រ័យហេតុនេះ គ្រួសារជាច្រើនដែលពីមុនចេះតែពឹងផ្អែកលើប្រាក់ខែពីការថែទាំកៅស៊ូនោះ ឥឡូវទទួលបានប្រាក់រាប់សិបលានដុងបន្ថែមទៀតក្នុងមួយឆ្នាំពីចំការហើយ៕

បកប្រែដោយ Duy Hoan