ភូមិ Tung Huong មាន ៣០ គ្រួសារ ដែលភាគច្រើនជាជនជាតិភាគតិច នៅតំបន់ភ្នំខ្ពស់ៗ ឆ្ងាយពីទន្លេ ការរស់នៅរបស់ប្រជាជនមានការលំបាកខ្លាំង។  នៅរដូវប្រាំង អ្នកភូមិត្រូវតែដើរយ៉ាងឆ្ងាយទៅកាន់ដងជ្រោះយកទឹកមកប្រើប្រាស់។ ដើម្បីទទួលបានទឹកសម្រាប់ការរស់នៅប្រចាំថ្ងៃ ដោយបុរសទៅធ្វើការពេលថ្ងៃនៅឆ្ងាយពីភូមិហើយ បានជាមនុស្សចាស់ និងស្ត្រីត្រូវទៅយកទឹកយ៉ាងលំបាក។ នៅរដូវវស្សា ទឹកល្អក់ នាំមានហានិភ័យកើតជំងឺសើរស្បែក។ ដោយដឹងពីស្ថានភាពលំបាករបស់ប្រជាជន ប៉ុស្តិ៍ការពារព្រំដែន Tam Quang បានសាងសង់អាងស្តុកទឹកមួយដែលអាចផ្ទុកទឹកលើសពី ៣០ ម៉ែត្រគូប ដោយថវិកាសរុបចំនួន ៥០ លានដុង។ ការសាងសាង់អាងស្តុកទឹកមិនត្រឹមតែបំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្តូរទំលាប់ និង​គំនិតក្នុងការប្រើប្រាស់ប្រភពទឹកធានាអនាម័យ កាត់បន្ថយជំងឺដែលបណ្តាលមកពីប្រភពទឹក។ ក្នុងនាមជាអ្នកទទួលផលពីគម្រោងទឹកស្អាតនេះ លោកស្រី La Thi Thuong ជាអ្នកភូមិ​ម្នាក់​​បានចែករំលែកថា “នេះជាលើកដំបូងដែលអ្នកភូមិបានប្រើប្រាស់ទឹកស្អាតពីអាងស្តុកទឹកនៅក្បែរផ្ទះ ប្រជាជនពិតជារំភើបចិត្ត​ខ្លាំង​ណាស់” ។

leftcenterrightdel
ភាពសប្បាយរីករាយរបស់អ្នកភូមិ Tung Huong ឃុំ Tam Quan   ស្រុក Tuong Duong ខេត្ត Nghe An នៅពេលប្រើទឹកស្អាត

លោកវរសេនីយ៍ឯកបំរុង Phan Thanh Hong ប្រធានប៉ុស្តិ៍ការពារព្រំដែន Tam Quang បានមានប្រសាសន៍ថា “ឈរជើងនៅតំបន់ដែលជីវភាពរស់នៅរបស់ប្រជាជននៅជួបការលំបាកខ្លាំងនោះ នាយទាហាន និងពលទាហាននៃប៉ុស្តិ៍ តែងតែចងចាំ និងអនុវត្តទិសស្លោកថា ផ្តល់ជូនប្រជាជននូវអ្វីដែលពួកគេខ្វះខាត ហើយជួយប្រជាជននូវអ្វីដែលពួកគេត្រូវការ។ ទន្ទឹមនឹងការបំពេញភារកិច្ចការពារអធិបតេយ្យភាព សន្តិសុខព្រំដែនជាតិ គណៈកម្មាធិការបក្ស និងមេបញ្ជាការប៉ុស្តិ៍ការពារព្រំដែន Tam Quang តែងតែកំណត់ថា ការជ្រើសរើសយកការងារ និងគម្រោងជាក់ស្តែងដើម្បីជួយប្រជាជនក៏ជាភារកិច្ចនយោបាយរបស់ប៉ុស្តិ៍ដែរ​។ គម្រោងនានាដែលបានប្រគល់ជូនប្រជាជននោះ វាមិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គម ពង្រឹងកិច្ចការពារជាតិ និងសន្តិសុខក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងពង្រឹងសាមគ្គីភាពរវាងកងទ័ព និងប្រជាជនទៀតផង៕

បកប្រែដោយ Duy Hoan