ឃុំ Dak Ro Nga ជាតំបន់ដែលបងប្អូនជនជាតិភាគតិច Xo Dang រស់នៅយ៉ាងច្រើន។ នៅឆ្នាំ ២០១៨ សមាគមសម្ព័ន្ធនារីស្រុក Dak To បានបង្កើតគំរូ "ឪពុកម្តាយថែទាំ និងបង្រៀនកុមារ" ដោយមានឪពុកម្តាយជនជាតិភាគតិចចំនួន ២៤ គូនៅក្នុងភូមិ Dak De ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់មាតាបិតាក្នុងការថែទាំ និងការអប់រំកុមារយ៉ាងត្រឹមត្រូវដើម្បីជួយកុមារអភិវឌ្ឍវិញ្ញាណរបស់ពួកគេ ហើយឪពុកម្តាយមានការជឿលើខ្លួន និងក្លាហានបញ្ចេញមតិ។

leftcenterrightdel
សកម្មភាពមួយនៃគំរូ "ឪពុកម្តាយថែទាំ និងបង្រៀនកុមារ"

អ្នកស្រី Y Ble ប្រធានក្រុមបង្កើតគំរូ "ឪពុកម្តាយថែទាំ និងបង្រៀនកុមារ" បានមានប្រសាសន៍ថា៖ “គំរូត្រូវបានរក្សាប្រតិបត្តិការជាប្រចាំ។ នៅក្នុងសកម្មភាពនេះ យើងខ្ញុំក៏រួមបញ្ចូលការឃោសនាលើគោលការណ៍ និងគោលនយោបាយរបស់បក្សនិងរដ្ឋឬសកម្មភាពជាច្រើនដែលអនុវត្តដោយសមាគមសម្ព័ន្ធនារីឃុំដើម្បីជួយឱ្យប្រជាជនយល់ដឹង។ ចាប់តាំងពីការបង្កើត មានឪពុកម្តាយចំនួន ៦ គូបន្ថែមទៀតបានចូលរួមគំរូ ជាពិសេសបន្ទាប់ពីចូលរួមសកម្មភាពនេះ ឪពុកបានមានការផ្លាស់ប្តូរជាច្រើន ដូចជា ចំណាយពេលវេលាជាច្រើនដើម្បីលេងជាមួយកូនៗ នាំកូនទៅសិក្សារៀនសូត្រ និងចែករំលែកការងារក្នុងផ្ទះជាមួយប្រពន្ធ។ល។”

យោងតាមលោកស្រី Nguyen Thi Nhu Ha ប្រធានសមាគមសម្ព័ន្ធនារីស្រុក Dak To បានឲ្យដឹងថា បច្ចុប្បន្ននៅស្រុកនេះមានក្រុម "ឪពុកម្តាយថែទាំ និងបង្រៀនកុមារ" ចំនួន ២ នៅឃុំចំនួន ២ ដែលមានក្រុមគ្រួសារចំនួន ១០០ ជាជនជាតិភាគតិច Ro Nga និង Po Ko។ នៅឆ្នាំ ២០២១ នេះ សមាគមសម្ព័ន្ធនារីស្រុក មានផែនការពង្រីកគំរូនេះនៅក្នុងភូមិចំនួន ៤ របស់ជនជាតិភាគតិចដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការឃោសនា និងចលនាការថែទាំ និងគាំពារកុមារនៅតំបន់ជនបទ និងតំបន់ជនជាតិភាគតិច៕

បកប្រែដោយ Huyen Trang