អ្នកស្រី Tho Y Xong គឺជាសិក្ខាកាមម្នាក់ក្នុងចំណោមសិក្ខាកាម ៥ នាក់ ដែលទទួលបានលទ្ធផលល្អក្នុងការប្រលងដើម្បីវាយតម្លៃលទ្ធផលសម្រាប់សិក្ខាកាមនៅចុងបញ្ចប់នៃវគ្គសិក្សា ដែល​រៀបចំឡើងដោយប៉ុស្តិ៍ការពារព្រំដែន Tri Le (កងទ័ពការពារព្រំដែនខេត្ត Nghe An) សហការជាមួយសាលាបឋមសិក្សា Tri Le លេខ ៤ ស្រុក Que Phong។ ក្នុងចំណោមសិក្ខាកាម ២៥ នាក់ដែលចូលរួមប្រឡងមាន ៥ នាក់ទទួលបានពិន្ទុល្អ; ១៤ នាក់ទទួលបានពិន្ទុល្អបង្គួរ; ហើយសិក្ខាកាមនៅសេសសល់ទទួលបានពិន្ទុមធ្យម។

leftcenterrightdel
ស្ត្រីជនជាតិ Mong ចូលរួមថ្នាក់លុបបំបាត់អក្ខរកម្ម

លោកវរសេនីយ៍ឯកបម្រុង Ho Quoc Hai ប្រធាននយោបាយនៃប៉ុស្តិ៍ការពារព្រំដែន Tri Le បានឲ្យដឹងថា “ក្នុងអំឡុងពេលបំពេញភារកិច្ចនៅក្នុងតំបន់ មេបញ្ជាការប៉ុស្តិ៍ការពារព្រំដែនបានសង្កេតឃើញថា ស្ត្រីជនជាតិ Mong មួយចំនួននៅទីនេះមិនចេះអាន រឺសរសេរភាសាវៀតណាម ហេតុដូច្នេះ បានសហការជាមួយសាលាបឋមសិក្សា Tri Le លេខ ៤ បើកថ្នាក់លុបបំបាត់អក្ខរកម្មសម្រាប់ពួកគេ”។ ដូច្នោះហើយ ថ្នាក់រៀនត្រូវបើកចាប់​ពីខែធ្នូ ឆ្នាំ ២០២០ ដែល​បង្រៀនដោយលោកគ្រូ អ្នកគ្រូនៃសាលាបឋមសិក្សា Tri Le លេខ ៤ និងកម្មាភិបាលនៃប៉ុស្តិ៍ការពារព្រំដែន Tri Le។

ក្នុងរយៈពេល ៦ ខែកន្លងមក ថ្នាក់លុបបំបាត់អក្ខរកម្មសម្រាប់ស្ត្រីជនជាតិ Mong នៅភូមិ Huoi Moi បានជួយពួកគេចេះអាន សរសេរ និងគណនា រួមចំណែកលើកកម្ពស់ចំណេះដឹង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅតាមតំបន់ព្រំដែន៕

បកប្រែដោយ Huyen Trang