អ្នកមានប្រជាប្រិយភាពគឺជាកម្មាភិបាលចូលនិវត្តន៍ លេខាបក្សភូមិ មេភូមិ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានចំណេះដឹង ហើងតែងតែទទួលបានព័ត៌មាន និងគោលនយោបាយថ្មីៗ។ ពួកគេគឺជាស្នូលសកម្មក្នុងការផ្សព្វផ្សាយគោលការណ៍ គោលនយោបាយ និងច្បាប់របស់បក្ស និងរដ្ឋ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ; ការកសាងជនបទថ្មី ថែរក្សានិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌របស់ក្រុមជនជាតិនានា។ ជាពិសេស ក្រុមអ្នកមានប្រជាប្រិយភាពបានរួមចំណែកទាំងកម្លាំងកាយកម្លាំងចិត្តនិងបញ្ញាដើម្បីរួមជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរ និងអង្គការមហាជូននានារក្សាសាមគ្គីភាពក្នុងប្រជាជនទាំងមូល ផ្សព្វផ្សាយចលនាប្រជាជនឲ្យមិនស្តាប់ មិនជឿ និងមិនដើរតាមអង្គការខុសច្បាប់ និងសាសនាអាក្រក់ ...

leftcenterrightdel
អ្នកមានប្រជាប្រិយភាពជាច្រើន​បាន​ចលនា​ប្រជា​ជន​ឲ្យ​ចូល​រួម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ (រូប​ថត៖ infonet.vietnamnet.vn)

ភារកិច្ចនិងដំណោះស្រាយមួយក្នុងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយភាពក្នុងរយៈពេល ២០២១-២០២៥ ដែលត្រូវបានកំណត់ដោយគណៈកម្មាធិការប្រជាជនខេត្ត Thai Nguyen គឺត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចលេខ ១២ / ២០១៨ / QD-TTg ចុះថ្ងៃទី ៦ ខែមិថុនាឆ្នាំ ២០១៨ របស់នាយករដ្ឋមន្រ្តី លើលក្ខណៈវិនិច្ឆ័យសម្រាប់ការជ្រើសរើស និងការទទួលស្គាល់អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិចដើម្បីលើកទឹកចិត្តដល់អ្នកមានប្រជាប្រិយភាពឲ្យចូលរួមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិក្នុងទីប្រជុំជន ព្រមទាំងកំណត់ច្បាស់ថាអ្នកមានប្រជាប្រិយភាពនៅតំបន់ជនជាតិភាគតិចត្រូវតែជាអ្នកដែលទទួលបានការជឿទុកចិត្តពីប្រជាជន​ជនជាតិភាគតិច មានទំនាក់ទំនងជិតស្និទ្ធ និងមានឥទ្ធិពលវិជ្ជមានទៅលើការអភិវឌ្ឍសហគមន៍ប្រជាជននៅតំបន់ជនជាតិភាគតិច ជាទីបង្អែកដ៏សំខាន់សម្រាប់គណៈកម្មាធិការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិ និងអង្គការមហាជន ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ធានាសន្តិសុខការពារជាតិ រក្សាចំណងមហាសាមគ្គីភារវាងបណ្តាជនជាតិទាំងអស់។ លើសពីនេះ ការអនុវត្តបទប្បញ្ញត្តិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន និងលើកកម្ពស់តួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងតំបន់ជនជាតិភាគតិចក៏ជាខ្លឹមសារសំខាន់ក្នុងកិច្ចការជនជាតិនៅតាមមូលដ្ឋានផងដែរ៕

បកប្រែដោយ Duy Hoan