បច្ចុប្បន្ននេះនៅខេត្ត Dien Bien ជនជាតិភាគតិច Cong មានគ្រួសារប្រហែល ២២០ គ្រួសារដែលមានប្រជាជនចំនួនជាង ១,១៥០ នាក់។ នេះជាជនជាតិភាគតិចតូចរស់នៅរាយប៉ាយតាមភូមិចំនួន ៥  រួមមាន៖ ភូមិ La Cha ឃុំ Pa Tan (ស្រុក Nam Po); ភូមិ Nam Ke ឃុំ Nam Ke (ស្រុក Muong Nhe); ភូមិ Huoi Moi, Si Van និង Pung Bon ឃុំ Pa Thom (ស្រុក Dien Bien)។

ភូមិ Nam Ke មានគ្រួសារចំនួន ៨៤ ដែលមានប្រជាជនជាង ៣០០ នាក់ ជាជនជាតិភាគតិច Cong, Mong, Thai ក្នុងនោះជនជាតិភាគតិច Cong មានគ្រួសារចំនួន ៦៤។ យើងខ្ញុំមកដល់ភូមិ Nam Ke នៅពេលដែលគម្រោងទឹកស្អាតថ្មីរបស់ភូមិត្រូវបានដាក់ឱ្យដំណើរការ។ លោក Lo Van Thang មេភូមិ Nam Ke បានឲ្យដឹងថា “កាលពីមុន អ្នកភូមិត្រូវយកធុងប្លាស្ទិចទៅដឹកទឹកពីជ្រោះ។ នៅចុងឆ្នាំ ២០២០ ខេត្ត Dien Bien បានវិនិយោគគំរោងទឹកស្អាតដែលមានតំលៃជាង ១ ពាន់លានដុងសម្រាប់ភូមិ។ ប្រជាជនយើងខ្ញុំសប្បាយចិត្តណាស់ ហើយមិនបារម្ភអំពីកង្វះទឹកស្អាតទៀតទេ”។

leftcenterrightdel
បងប្អូនជនជាតិភាគតិច Cong នៅខេត្ត Dien Bien ក្នុងឱកាសពិធីបុណ្យផ្កាសិរមាន់នៅខែវិច្ឆិកា ឆ្នាំ ២០២០

អនុវត្តគម្រោង “ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៃតំបន់ជនជាតិភាគតិច Cong នៅខេត្ត Dien Bien” ដំណាក់កាលឆ្នាំ ២០១១-២០២០ គណៈកម្មការជនជាតិខេត្ត Dien Bien បានផ្តល់អាទិភាពដល់ការវិនិយោគលើសំណង់អគ្គិសនី ផ្លូវថ្នល់ សាលារៀន និងមណ្ឌលសុខាភិបាលដែលសមស្របទៅនឹងតម្រូវការរបស់ប្រជាជន និងសេចក្តីប្រាថ្នារបស់ប្រជាជន។ បច្ចុប្បន្ននេះ ខេត្តបានដាក់ឱ្យប្រើប្រាស់នូវគម្រោងចំនួន ១៤ រួមមាន៖ ផ្លូវថ្នល់ ស្ពានយោល ផ្ទះវប្បធម៌ ប្រព័ន្ធធារាសាស្រ្ត។ល។ យោងតាមលោក Giang A Dinh ប្រធានគណៈកម្មការជនជាតិខេត្ត Dien Bien បន្ទាប់ពីរយៈពេលជាង ៨ ឆ្នាំនៃការអនុវត្តគម្រោងនេះជីវភាពរស់នៅខាងសម្ភារៈ និងស្មរតីរបស់ជនជាតិភាគតិច Cong នៅក្នុងតំបន់ត្រូវបានកែលម្អជាមូលដ្ឋាន មិនមានគ្រួសារអត់ឃ្លានទៀតទេ ហើយអត្រាភាពក្រីក្របានថយចុះពី ៧៨.៨% (នៅឆ្នាំ ២០១២) ចុះទៅ ៥០% (នៅឆ្នាំ ២០២០)។ ប្រជាជនមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងការយល់ដឹង កម្រិតផលិតកម្មនិងទំនៀមទម្លាប់។ ប្រជាជនភាគច្រើនទទួលបានសេវាសុខាភិបាល ការអប់រំនិងព័ត៌មាន ហើយតម្លៃវប្បធម៌ត្រូវបានអភិរក្សនិងលើកកម្ពស់។ ជាពិសេស ប្រជាជនបានលើកកម្ពស់ស្មារតីខ្លួនទីពឹងខ្លួន ដោយមិនរំពឹង ឬ ពឹងផ្អែកលើការគាំទ្រពីបក្ស និងរដ្ឋឡើយ។ ការអនុវត្តគម្រោងនេះបានចូលរួមលើកកម្ពស់ប្លុកសាមគ្គីភាពជាតិ និងពង្រឹងទំនុកចិត្តរបស់ប្រជាជនលើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ។ល៕

បកប្រែដោយ Huyen Trang