ទីបង្អែករបស់អ្នកភូមិ

យោងតាមមនុស្សជាច្រើនបានឲ្យដឹងថា ព្រឹទ្ធាចារ្យភូមិ Pha Nhia Ly នៅភូមិ Doan Ket ឃុំ Muong Toong ស្រុក Muong Nhe យល់ដឹងច្បាស់អំពីគោលនយោបាយនិងគោលការណ៍របស់បក្ស។ ព្រឹទ្ធាចារ្យភូមិ Pha Nhia Ly គឺជាព្រឹទ្ធាចារ្យភូមិគំរូឆ្នាំ ២០២០ ដែលត្រូវបានលើកសរសើរដោយអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៧៩ នៃយោធភូមិភាគទី ២ និងគណៈចលនាមហាជនខេត្ដក្នុងជំនួបសំណេះសំណាលនាពេលកន្លងមក។

leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត Dien Bien ជួបសំណេះសំណាលជាមួយព្រឹទ្ធាចារ្យភូមិ Hang Du Chung ភូមិ Ho Chim ២ ឃុំ Ma Thi Ho ស្រុក Muong Cha

ជួបសំណេះសំណាលជាមួយយើងខ្ញុំ ព្រឹទ្ធាចារ្យភូមិ Pha Nhia Ly បាននិយាយថា៖ ភូមិ Doan Ket គឺជាភូមិមួយដែលទើបនឹងបង្កើតថ្មីដោយមានគ្រួសារជាង ៤០ គ្រួសារដែលភាគច្រើនជាគ្រួសារក្រីក្រ។ នៅក្នុងភូមិមានសាសនាពីរ។ កម្លាំងអនុភាពអមិត្ដតែងតែញុះញង់ប្រជាពលរដ្ឋចូលរួមបំបែកបំបាក់ធ្លុងមហាសាមគ្គីភាពរវាងក្រុមសាសនា ក៏ដូចជាមូលបង្កាច់គោលនយោបាយរបស់បក្ស បទប្បញ្ញត្តិនៃមូលដ្ឋាន និងញុះញង់បងប្អូនប្រជាពលរដ្ឋធ្វើចំណាកស្រុកដោយសេរី ដើរតាមសាសនាអាក្រក់និងការឆ្លងដែនខុសច្បាប់នៅតែកើតឡើង។  ក្នុងនាមជាមេក្រុមសាសនា បន្ទាប់ពីរៀបចំការជួបជុំជាមួយក្រុមសាសនា ព្រឹទ្ធាចារ្យភូមិ Pha Nhia Ly រួមជាមួយគណៈកម្មាធិការបក្ស សាខាបក្ស មេបញ្ជាក្រុមផលិតកម្មនិងកសាងមូលដ្ឋាននយោបាយលេខ ៥ របស់អង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ ៣៧៩ បានមកដល់គ្រួសារនីមួយៗដើម្បីឃោសនានិងចលនាអ្នកភូមិកុំអោយស្តាប់តាមការញុះញង់របស់មនុស្សអាក្រក់  ជាមួយគ្នានោះចូលរួមប្រយុទ្ធប្រឆាំងឧក្រិដ្ឋជន។ ព្រឹទ្ធាចារ្យភូមិ Pha Nhia Ly ក៏បានធ្វើការឃោសនានិងណែនាំឲ្យអ្នកភូមិអនុវត្តនូវរបៀបរស់នៅបែបអរិយធម៌ ដោយបោះបង់ចោលទំនៀមទំលាប់ចាស់គំរឹលក្នុងអាពាហ៍ពិពាហ៍ ពិធីបុណ្យសពក្រៅពីនេះ រួបរួមគ្នានិងណែនាំឱ្យគ្នាដាំដើមឈើព្រៃ បង្កើនផលិតកម្មនិងអភិវឌ្ឍសេដ្ឋកិច្ច។ បច្ចុប្បន្ននេះ ក្នុងភូមិមានក្របីចំនួន ៣៦ ក្បាល ពពែ ១៥៦ ក្បាល និងជ្រូកចំនួន ៥៨ ក្បាល។ 

មកដល់ឃុំ Sin Thau ស្រុក Muong Nhe ខេត្ដ Dien Bien យើងខ្ញុំបានឃើញថា អ្នកភូមិស្ងើចសរសើរមិនដាច់ពីមាត់លោក Po Dan Xinh អតីតលេខាគណៈកម្មាធិការបក្សនិងជាប្រធានគណៈកម្មាធិការប្រជាជនឃុំ Sin Thau - សមាជិកបក្សគំរូមួយមានផ្នត់គំនិតផ្លាស់ថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជួយបងប្ពូនប្រជាពលរដ្ឋធ្វើការរកស៊ីប្រកបដោយប្រសិទ្ធភាពនិងរួចផុតពីភាពក្រីក្រ។

លោក Po Dan Xinh គឺជាគំរូល្អនៃឃុំក្នុងការអភិវឌ្ឍគំរូចិញ្ចឹមត្រីក្នុងស្រះ ដាំដើមផ្លែឈើ និងចិញ្ចឹមក្របី។ មិនត្រឹមតែណែនាំអ្នកភូមិអំពីរបៀបចិញ្ចឹមនិងដាំដុះប៉ុណ្ណោះទេ ថែមទាំងគាត់ក៏ជួយឧបត្ថម្ភដល់គ្រួសារលំបាកជាច្រើន ដូចជាការខ្ចីទុននិងផ្គត់ផ្គង់កូនឈើផងដែរ។ នាពេលថ្មីៗនេះ ក្នុងវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វដល់អ្នកភូមិដែលរៀបចំដោយអង្គភាពសេដ្ឋកិច្ច-ការពារជាតិលេខ ៣៧៩  លោក Po Dan Xinh ក៏បានចូលរួមណែនាំដល់គ្រួសារនីមួយៗអំពីរបៀបចិញ្ចឹមសត្វ។

leftcenterrightdel
អង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ ៣៧៩ និងថ្នាក់ដឹកនាំឃុំ Sin Thau និងអ្នកភូមិអញ្ជើញទៅទស្សនាគំរូដាំដើមផ្លែឈើរបស់គ្រួសារលោក Po Dan Xinh នាខែមីនា

លើកកម្ពស់តួនាទីការពារព្រំដែនឲ្យបានរឹងមាំ

Dien Bien ជាខេត្តភ្នំមួយដែលមានព្រំដែនជាប់ជាមួយប្រទេសឡាវនិងចិនដោយមានអង្គភាពរដ្ឋបាលថ្នាក់ស្រុកចំនួន ១០ ក្នុងនោះមានស្រុកក្រីក្រចំនួន ៤ ឃុំនៅតាមព្រំដែនចំនួន ២៩ ក្នុងនោះជនជាតិភាគតិចចំនួន ១៩ ដែលមានចំនួនជាង ៨១% នៃចំនួនប្រជាជនក្នុងខេត្ត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសាសនាត្រូវបានរក្សារឹងមាំជានិច្ច។ ដោយទទួលបានលទ្ធផលខាងលើនេះបានមកពីការរួមចំណែករបស់ព្រឹទ្ធាចារ្យភូមិ មេភូមិក្នុងសហគមណ៍ជនរួមជាតិភាគតិច។

យោងតាមលោក Lo Van Mung ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ដ Dien Bien និងជាប្រធានគណៈកម្មាធិការចលនាមហាជនខេត្ដ Dien Bien បានឲ្យដឹងថា ព្រឹទ្ធាចារ្យភូមិ និងមេភូមិមានអាយុ និងជនជាតិផ្សេងៗគ្នាជាច្រើន ប៉ុន្តែពួកគាត់យល់ដឹងច្បាស់អំពីគោលការណ៍និងគោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ ស្គាល់ទំនៀមទម្លាប់នៅក្នុងភូមិ ដូច្នេះ ពួកគាត់តែងតែលើកកម្ពស់ស្មារតីទទួលខុសត្រូវ និងដោះស្រាយល្អនូវទំនាក់ទំនងក្នុងគ្រួសារនិងភូមិ។  ពួកគាត់គឺជាកម្លាំងសំខាន់ ធ្វើជាគំរូល្អនិងឈានមុខក្នុងការឃោសនានិងចលនាបងប្អូនប្រជាពលរដ្ឋ គោរពគោលនយោបាយ គោលការណ៍របស់បក្សនិងច្បាប់របស់រដ្ឋ។

ទាក់ទងនឹងវិស័យសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម ព្រឹទ្ធាចារ្យភូមិតែងតែរក្សាធ្លុងមហាសាមគ្គីភាពក្នុងសហគមន៍ ជាពិសេសការសម្របសម្រួលជាមួយកងកំលាំងកងទ័ពនិងប៉ូលីសចលនាប្រជាជនឱ្យចូលរួមយ៉ាងសកម្មក្នុងការកសាងនិងការពារសន្តិសុខប្រទេសជាតិនៅតាមភូមិ និងចូលរួមប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយសាសនាខុសច្បាប់ ព្រមទាំងផ្ដល់ព័ត៌មានដល់ស្ថាប័នមានសមត្ថកិច្ចដើម្បីដោះស្រាយបានទាន់ពេល។

អាចមើលឃើញថា ដោយមានសកម្មភាពជាក់ស្តែងនិងអត្ថន័យជាច្រើន ព្រឹទ្ធាចារ្យភូមិនិងមេភូមិនៅខេត្ត Dien Bien បានក្លាយជា “ស្ពានតភ្ជាប់” ដ៏រឹងមាំមួយដើម្បីរួមចំណែកជួយអាជ្ញាធរមូលដ្ឋានអនុវត្ដការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ធានាការការពារជាតិនិងសន្តិសុខនិងពង្រឹងយ៉ាងរឹងមាំនូវធ្លុងមហាសាមគ្គីភាពជាតិដ៏ធំធេង៕

បកប្រែដោយ Pham Diep