leftcenterrightdel
គ្រូធ្មប់រៀបចំពិធី "បញ្ចូលព្រលឹង"

នេះគឺជាបុណ្យមួយក្នុងចំណោមបុណ្យសំខាន់បំផុតសម្រាប់បុរសជនជាតិ Dao។  បន្ទាប់ពីធ្វើបុណ្យនេះរួច បុរសជនជាតិ Dao នោះ ទើបបានគេទទួលស្គាល់ថាជាអ្នកពេញវ័យ និងក្លាយទៅជាមនុស្សដែលមានតួនាទីក្នុងសង្គមពិត​មែន។  វប្បធម៌ដ៏ចម្លែកនេះ គេរក្សា​ពី​ជំនាន់ជាច្រើនមកក្នុងសហគមន៍ជនជាតិ Dao ។

នៅខែ ១ និងខែ ២ តាមច័ន្ទគតិ គឺជាពេលវេលាដែលជនជាតិ Dao រៀបចំបុណ្យទទួលស្គាល់ការពេញវ័យ។ បុណ្យនេះត្រូវបានគេរៀបចំបុណ្យតូចៗជាច្រើនទៀតដែលមានខ្លឹមសារ និងអត្ថន័យខុសគ្នា និងត្រូវបានអនុវត្ដដោយគ្រូធ្មប់ ដែលក្នុងនោះ ការទទួលស្គាល់ការពេញវ័យសម្រាប់បុរសគឺជាពិធីការសំខាន់បំផុត។ ទំនៀមទំលាប់នេះមានលក្ខណៈអប់រំដល់ជំនាន់ក្រោយ ៗ មិនត្រូវបំភ្លេចបុព្វបុរស មិនត្រូវប្រព្រឹត្ដអំពើអាក្រក់ឡើយ។ 

ខ្លឹមសារនៃការអប់រំរួមមាន កត្តញ្ញូតាធម៌ចំពោះឪពុកម្ដាយ គោរពគ្រូបង្រៀន ប្ដីប្រព័ន្ធស្មោះត្រង់នឹងគ្នា រាប់អានមិត្ដភក្ដិ និងបងប្អូននិងមិនលួចទ្រ័ព្យសម្បត្តិគេ។ 

បុណ្យនេះគឺជាលក្ខណៈជំនឿសាសនាដ៏ល្អប្រសើររបស់ជនជាតិ Dao នៅខេត្ត Bac Kan  និយាយដោយឡែក និងសហគមន៍ជនជាតិ Dao និយាយរួម ហើយបង្ហាញពីបំណងប្រាថ្នា និងក្តីសុបិនរបស់ប្រជាជនលើពិភពលោកមួយស្រស់ស្អាត សុខសាន្ដនិងសុភមង្គល។ ពិធីបុណ្យរបស់ជនជាតិ Dao នៅខេត្ត Bac Kan ត្រូវបានបញ្ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបីជាតិដោយក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម រួមចំណែកក្នុងការអភិរក្សនិងបន្ដរក្សាទៅថ្ងៃក្រោយជារៀងរហូត៕

បកប្រែដោយ Pham Diep