leftcenterrightdel
អ្នកគ្រូ Mua Thi Duong ទៅលេងផ្ទះសិស្ស Ho A Sung

នៅឆ្នាំ ២០០៩ អ្នកគ្រូ Mua Thi Duong ត្រូវបានចាត់បញ្ជូនពីសាលាមត្តេយ្យ Na Tau ឃុំ Na Tau ស្រុក Dien Bien (ឥឡូវចំណុះទីក្រុង Dien Bien Phu) ទៅបង្រៀននៅសាលា Nam Ti B។ អ្នកគ្រូ Mua Thi Duong បានចងចាំថា៖ “នាគ្រានោះ សាលា Nam Ti B នៅខ្វះខាតគ្រប់ស័ព្វបែបយ៉ាង។ សាលាមានតែបន្ទប់ចាស់ទ្រុឌមួយប៉ុណ្ណោះ ហើយគ្មានរបងព័ទ្ធជំវិញទៀតផង។ 

អ្នកគ្រូត្រូវស្នាក់នៅជាបណ្តោះអាសន្ននៅក្នុងបន្ទប់ចង្អៀតមួយរបស់សាលា និងស្ថានភាពរស់នៅប្រចាំថ្ងៃជាមួយសិស្សដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សាលា Nam Ti B នៅតែជាសាលាមួយដែលជួបការលំបាកខ្លាំងបំផុតក្នុងចំណោមសាលាមត្តេយ្យចំនួន ៥ ក្នុងឃុំ Hua Thanh ដោយមិនទាន់មានបណ្តាញអគ្គិសនី និងទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅឡើយ។ ការលំបាកផ្នែកសេដ្ឋកិច្ច ឆ្ងាយពីមជ្ឈមណ្ឌល និងការយល់ដឹងមានកម្រិតគឺជាហេតុផលដែលធ្វើឲ្យឪពុកម្តាយជាច្រើនមិនអនុញ្ញាតឱ្យកូនៗទៅរៀនទេ  ហើយពួកគេសូម្បីតែគិតថា "រៀនអក្សរមិនអាចឆ្អែតបានឡើយ"។

ដោយឃើញសិស្សមិនមកសាលារៀនជាច្រើន ក្រៅពីម៉ោងបង្រៀន អ្នកគ្រូ Mua Thi Duong និងអ្នកគ្រូជាច្រើនទៀតបានមកដល់គ្រួសារនីមួយៗដើម្បីចលនាគ្រួសារឲ្យកូនមកសាលាវិញ។ ប៉ុន្ដែគ្រួសារជាច្រើនមិនចង់ទទួលស្វាគមន៍អ្នកគ្រូមកចលនានោះទេ។ មិនធុញចិត្ដ អ្នកគ្រូបានស្នើឲ្យមេភូមិរួមដំណើរជាមួយគ្នា និងអ្នកគ្រូចំណាយប្រាក់ខែមួយផ្នែកដើម្បីទិញស្ករគ្រាប់ ផ្លែឈើ ខោអាវ ជូនគ្រួសារនៃសិស្សទាំងនេះ។ ដោយចលនាក្នុងរយៈពេលវែង ចុងក្រោយគ្រួសារជាច្រើនបានយល់ព្រមឲ្យកូនៗត្រឡប់ទៅសាលារៀនវិញ។

មិនត្រឹមតែបង្រៀនប៉ុណ្ណោះទេ ថែមទាំងអ្នកគ្រូនៅអំពាវនាវដល់សប្បុរសជនជាច្រើនឲ្យជួយសិស្សមានជីវភាពរស់នៅជួបការលំបាក។ នៅឯសាលារៀន សិស្ស Ho A Sung អាយុ ៥ ឆ្នាំ មានម្តាយដែលទទួលមរណភាពនិងឪពុកកំពុងជាប់គុក។ Ho A Sung រស់នៅជាមួយបងប្អូនបង្កើត ៤ នាក់ ក្នុងផ្ទះឈើទ្រុឌទ្រោមមួយខ្នងដោយពឹងលើពូបង្កើតម្នាក់។ ដោយចែករំលែកស្ថានភាពជីវភាពរស់នៅរបស់សិស្ស Ho A Sung ដូច្នេះក្នុងឱកាសកងវរសេនាធំលេខ ៨២ មកជួយប្រជាពលរដ្ឋនោះ អ្នកគ្រូបានរាយការណ៍ទៅថ្នាក់លើ និងអំពាវនាវឲ្យយុទ្ធជនជួយឧបត្ថម្ភបងប្អូន Ho A Sung។ អាស្រ័យហេតុនេះ បងប្អូន Ho A Sung ដែលបានយុទ្ធជនជួយឧបត្ថម្ភទឹកប្រាក់ដើម្បីទិញកូនគោពូជមួយក្បាល។ ក្រៅពីនេះ អ្នកគ្រូនិងគ្រូបង្រៀននៅសាលាក៏បានចុះសួរសុខទក្ខ និងលើកទឹកចិត្ដបងប្អូន Ho A Sung ដែរ។ ផ្ដើមចេញពីទង្វើល្អ និងការស្រឡាញ់សិស្សនោះ អ្នកគ្រូនិងគ្រូបង្រៀននៅសាលា Nam Ti B  ត្រូវបានប្រជាពលរដ្ឋរាប់អានជានិច្ច៕

បកប្រែដោយ Pham Diep