ដើម្បីអាចធ្វើជាម្ចាស់ម៉ាស៊ីនដេរទំនើបនេះ ស្ត្រីនៅភូមិ Kmrong Krong A បានរៀនការកាត់ដេរកម្រិតបឋមក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់កម្មករជនបទ។ ក្នុងរយៈពេល ៣ ខែ សិក្ខាកាមទាំងឡាយដែលចូលរួមវគ្គត្រូវបានបណ្តុះបណ្តាលជំនាញជាមូលដ្ឋាននៃការដេរ របៀបប្រើម៉ាស៊ីនដេរឧស្សាហកម្ម ហើយបានរៀន និងអនុវត្តជំនាញ  ធានានូវសុវត្ថិភាព អនាម័យ និងទម្លាប់ឧស្សាហកម្មនៃខ្សែសង្វាក់ផលិតកម្មផងដែរ។ នៅចុងបញ្ចប់នៃវគ្គសិក្សា សិក្ខាកាមបានបំពេញតម្រូវការនៃការសិក្សា   ហើយត្រូវបានសាលាមធ្យមសិក្សាវិជ្ជាជីវៈ ខេត្ត Dac Lac (មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្ត Dac Lac) ប្រគល់វិញ្ញាបនប័ត្រវិជ្ជាជីវៈ និងជួយរកការងារធ្វើក្នុងសហគ្រាសនានានៅតំបន់។ អ្នកស្រី Hphiet Nie ជាសិក្ខាកាមម្នាក់បានចែករំលែកថា៖ “តាមរយៈថ្នាក់រៀនកាត់ដេរដោយឥតគិតថ្លៃនេះ មិនត្រឹមតែខ្ញុំប៉ុណ្ណោះទេ ថែមទាំងមានបងប្អូនស្រីជាច្រើនទៀតនៅភូមិ Kmrong Krong A បានទទួលការងារមកធ្វើនៅផ្ទះ និងធ្វើការនៅពេលទំនេរ។ មនុស្សជាច្រើនត្រូវបានគេទទួលយកឱ្យធ្វើការនៅក្នុងក្រុមហ៊ុនកាត់ដេរ។ ជីវភាពរស់នៅរបស់យើងកាន់តែរីកចម្រើនព្រោះយើងមានការងារធ្វើហើយ”។ មុនពេលចាកចេញពីភូមិ Kmrong Krong A យើងត្រូវបានបងប្អូនស្រីជនជាតិ E De ឲ្យមើលរូបថតដែលថតនៅថ្ងៃទទួលវិញ្ញាបនប័ត្រវិជ្ជាជីវៈ។ រូបភាពបងប្អូនស្រីញញឹ់ម និងទឹកមុខភ្លឺចិញ្ចាចនៅក្នុងអាវពណ៌សដែលធ្វើដោយខ្លួនឯងនោះ បានធ្វើឱ្យយើងចាប់អារម្មណ៍រហូត ...

ការជម្រុញការងារធ្វើក្នុងគោលដៅសំខាន់នៃកម្មវិធីលេខ 06-CTr/TU ដែលចេញប្រកាសដោយគណៈកម្មាធិការបក្សខេត្ត Dac Lac នាឆ្នាំ ២០១៦ ក្នុងបំណងអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី  ១២ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សខេត្ត លើកទី១៦ អាណត្តិ ២០១៥-២០២០ ។ បន្ទាប់ពីរយៈពេល ៥ ឆ្នាំនៃការអនុវត្ត ខេត្ត Dac Lac បានបង្កើតការងារធ្វើជូនកម្មករជិត ១៤៣,០០០ នាក់ ដែលភាគច្រើនជាជនជាតិភាគតិច។ អត្រាអ្នកអត់ការងារធ្វើនៅតំបន់ទីក្រុងបានថយចុះមកត្រឹម ២,៥% ; នៅតំបន់ជនបទបានថយចុះមកនៅត្រឹម ៤,៧% ; អត្រាគ្រួសារក្រីក្រនៅចុងឆ្នាំ ២០២០ ថយចុះ ៤,៣៦% បើប្រៀបធៀបនឹងចុងឆ្នាំ ២០១៩ ។ ក្នុងនោះអត្រាគ្រួសារក្រីក្រក្នុងចំណោមជនជាតិភាគតិចបានថយចុះមកនៅត្រឹម ៦.៥% ។ បន្ទាប់ពីទទួលបានជោគជ័យក្នុងការអនុវត្តសេចក្តីសម្រេចចិត្តក្នុងអាណត្តិមុននេះ សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សខេត្ត Dac Lac លើកទី ១២ អាណត្តិ ២០២០-២០២៥ បន្តផ្តោតលើកត្តាកម្លាំងពលកម្ម និងការងារធ្វើ។ សេចក្តីសម្រេចចិត្តត្រូវបានអនុវត្តនៅស្ថានភាពជាក់ស្តែងនឹងបន្តនាំមកនូវជីវភាពធូរធា និងល្អប្រសើរសម្រាប់ប្រជាជនក្នុងតំបន់ ជាពិសេសនៅតំបន់ជនភាគតិច តំបន់ដាច់ស្រយាល៕

បកប្រែដោយ Duy Hoan