នៅខេត្ត Dak Lak មានឃុំជាច្រើននៅតំបន់ជនជាតិភាគតិចបានបង្កើត “ក្រុមចលនាប្រជាជន” លើកកម្ពស់តួនាទីរបស់កម្លាំងស្នូលដែលជាមនុស្សមានកេរ្តិ៍ឈ្មោះ ដូចជាព្រឹទ្ធាចារ្យភូមិ មេភូមិ មកកាន់ផ្ទះនិមួយៗ ឬតាមរយៈការជួបជុំសហគមដើម្បីផ្សព្វផ្សាយជូនប្រជាជនអោយគោរពតាមច្បាប់ លុបបំបាត់ទំនៀមទំលាប់ចាស់ហួសសម័យ និងកសាងរបៀបរស់នៅថ្មី។ ខេត្ត Vinh Phuc ផ្តោតសំខាន់លើការកសាង និងអនុវត្តនូវគោលនយោបាយកសាងគម្រោង និងកម្មវិធីជាក់លាក់ជាច្រើនដែលសមស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់មូលដ្ឋាន ដោយហេតុនេះបង្កើតការងារធ្វើសម្រាប់ប្រជាជន ជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច។ មានជីវភាពធូរធារ ជនជាតិភាគតិចមានទំនុកចិត្តកាន់តែខ្លាំងលើការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ…

leftcenterrightdel
កងទ័ព​ជួយប្រជាជនផ្លាស់ប្តូរទីលំនៅដើម្បីកសាងភូមិជនបទថ្មី (រូប​ថត៖ nhandan.com.vn)

ជាក់ស្តែង ក្នុងរយៈពេល ៥ ឆ្នាំនៃការអនុវត្តសេចក្តីណែនាំលេខ ៤៩-CT/TW ការងារចលនាប្រជាជននៅតំបន់ជនជាតិភាគតិចមានការផ្លាស់ប្តូរវិជ្ជមាន។ ការយល់ដឹង និងការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គម កម្មាភិបាល និងបក្ខជនស្តីពីតួនាទី និងមុខងារនៃការងារចលនាប្រជាជននៅតំបន់ជនជាតិភាគតិចត្រូវបានលើកកំស់ សកម្មភាពនៃការងារចលនាប្រជនជនសម្រេចបានលទ្ធផលជាក់​ស្តែងជាច្រើន។ ដោយសារមានការយកចិត្តទុកដាក់ពីបក្ស និងរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនជាតិភាគតិចត្រូវបានវិនិយោគព្រមៗគ្នា។ ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រទទួលបានលទ្ធផលជាវិជ្ជមាន (ជារៀងរាល់ឆ្នាំអត្រាគ្រួសារក្រីក្រថយចុះ ២-៣%) វិស័យសុខាភិបាល វប្បធម៌ និងការអប់រំនៅក្នុងតំបន់ជនជាតិភាគតិចត្រូវបានអភិវឌ្ឍកាន់តែខ្លាំងឡើងៗ វិស័យការពារជាតិសន្តិសុខត្រូវបានពង្រឹង សន្តិសុខនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គមត្រូវបានរក្សាយ៉ាងរឹងមាំ ជំនឿរបស់ប្រជាជនចំពោះបក្សនិងរដ្ឋត្រូវបានពង្រឹង និងលើកកំពស់…ទោះយ៉ាងណាក៏ដោយ ក៍នៅមានបញ្ហាជាច្រើនដែលត្រូវជំនះផងដែរ ដូចជា៖ ការជ្រួតជ្រាប និងអនុវត្តគោលការណ៍ណែនាំ និងទស្សនៈរបស់បក្សនៅកន្លែងជាច្រើនគឺមិនទាន់ពេលវេលា និងមិនទាន់មានប្រសិទ្ធភាពខ្ពស់ ការតវ៉ាជាច្រើនក្នុងចំណោមជនជាតិភាគតិចត្រូវបាន​ដោះស្រាយយ៉ាងយឺត គម្លាតរវាងអ្នកមាននិងអ្នកក្ររវាងតំបន់ទាំងឡាយ និងក្រុមជនជាតិភាគតិចទាំងឡាយនៅមានច្រើនណាស់ ក្រុមកម្មាភិបាលជាជនជាតិភាគតិចនៅខ្វះ និងខ្សោយ ...

ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការងារចលនាមហាជននៅតំបន់ជនជាតិភាគតិចនាពេលខាងមុខនេះត្រូវបន្តជ្រួ​តជ្រាប អនុវត្តព្រមៗគ្នា និងអនុវត្តសេចក្តីណែនាំលេខ ៤៩-CT / TW ឱ្យបានហ្មត់ចត់។ ជាពិសេស យោងតាមលោក Hoang Thi Hanh អនុរដ្ឋមន្រ្តី អនុប្រធានគណៈកម្មាធិការជនជាតិភាគតិចឲ្យដឹងថា គប្បីផ្តោតលើការយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណណោយផលសំរាប់ជនជាតិភាគតិចដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ និងមានជីវភាពរស់នៅឲ្យល្អប្រសើរថែមទៀត។ នេះគឺជាដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយ "ចលនាប្រជាជនយ៉ាងប៉ិនប្រសប់" មានភាពជាក់ស្តែង និងមានប្រសិទ្ធភាពខ្ពស់បំផុត។ បច្ចុប្បន្នមានកម្មវិធី និងគោលនយោបាយចំនួន ១១៨ កំពុងអនុវត្តនៅក្នុងតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ (រួមមានគោលនយោបាយចំនួន ៥៤ សម្រាប់ជនជាតិភាគតិច និងតំបន់ជនជាតិភាគតិច និងគោលនយោបាយចំនួន ៦៤ ដែលផ្ដល់អាទិភាព​សម្រាប់ជនជាតិភាគតិច)។ ការអនុវត្តគោលនយោបាយទាំងនេះក្នុងរយៈពេលកន្លងមកបាននាំមកនូវលទ្ធផលគួរឱ្យកត់សំគាល់ ប៉ុន្តែក៏មានគោលនយោបាយខ្លះដែលខ្លឹមសារមិនស្របនឹងស្ថានភាពជាក់ស្តែង ហើយដំណើរការអនុវត្តន៍មានចំណុចខ្វះខាតជាច្រើន។ ក្រសួង ស្ថាប័នមានសមត្ថកិច្ចចាំបាច់ត្រូវផ្តោតលើការពិនិត្យឡើងវិញ បំពេញបន្ថែម និងធ្វើវិសោធនកម្មដើម្បីឱ្យគោលនយោបាយជួយគាំទ្រដល់តំបន់ជនជាតិភាគតិចពិតជាមានប្រសិទ្ធភាព និងជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍន៍ផលិតកម្ម និងបង្កើនប្រាក់ចំណូល ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនមានស្ថិរភាព៕

បកប្រែដោយ Duy Hoan