លែងមានការធ្វើកសិកម្មពនេចរហើយ

ដោយដឹងថាមានក្រុមការងារនៃបញ្ជាការដ្ឋានយោធាខេត្ត Lai Chau និងក្រុមអ្នកស្ម័គ្រចិត្តចុះមកចែកអំណោយនោះ ប្រជាជននៃក្រុមជនជាតិភាគតិច La Hu នៅទីតំបន់លំនៅ Nam Pan (ភូមិ Pac Ma ឃុំ Muong Te ស្រុក Muong Te) បាន​មានវត្តមាននៅអគាវប្បធម៌តាំងពីព្រឹកព្រលឹមហើយ​។ ក្នុងសម្លៀកបំពាក់បែបប្រពៃណី ទឹកមុខរីករាយ លោក Lu Ly Ca មេភូមិ Pac Ma ឲ្យដឹងថា៖ “ទីលំនៅ​ Nam Pan មាន ៥០ គ្រួសារជាជនជាតិ La Hu កំពុងរស់នៅ។ នេះជាតំបន់ថ្មីដែលទើបបំបែកចេញពីឃុំ Pa U។ នាថ្ងៃដំបូងដែលទើបផ្លាស់ទីលំនៅមកនេះ ជីវភាពរស់នៅរបស់ប្រជាជនមានការលំបាកខ្លាំងណាស់ ប៉ុន្តែត្រូវបាន បក្ស រដ្ឋ និងគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានបានយកចិត្តទុកដាក់ក្នុងការវិនិយោគ ជួយគាំទ្រការកសាងផ្ទះ ការកសាងផ្លូវ ណែនាំការចញ្ចិមសត្វ និងការដាំដុះនោះ ឥឡូវនេះប្រជាជនមានជីវភាពរស់​នៅ​ល្អប្រសើជាងមុន ដោយ​ធ្វើតាមការណែនាំរបស់កម្មាភិបាល ប្រជាជនក៏​លែងធ្វើកសិកម្មពនេចរហើយដែរ។

Muong Te ជាឃុំមួយនៅឆ្ងាយពីកណ្តាលស្រុក Muong Te ជាង ៣០ គីឡូម៉ែត្រ ឃុំទាំងមូលមានគ្រួសារចំនួន ១,០៤០ ដែល​មានប្រជាជនជាង ៤០០០ នាក់ មាន ៧ ភូមិ មានជនជាតិភាគតិចជាច្រើនរស់នៅជាមួយគ្នារួម​មាន​ Thai, La Hu, Ha Nhi, Kinh .. បន្ទាប់ពីអនុវត្តគោលនយោបាយជួយគាំទ្រការសាងសង់ផ្ទះតាមគម្រោង ១៦៧២ រហូតមកដល់ពេលនេះ ផ្ទះឫស្សីរបស់គ្រួសារក្រីក្រនៃជនជាតិ La Hu នៅក្នុងឃុំត្រូវបានលុបចោលហើយ។ ជីវភាពរបស់នៅរបស់ប្រជាជនមានស្ថិរភាព មានគំរូផលិតកម្មជាច្រើនត្រូវបានបង្កើតឡើង និងអភិវឌ្ឍដូចជាដាំទេព្វិរូ និងមើមសាគូជាដើម។

leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត Lai Chau ណែនាំប្រជាជន Lai Chau អំពីបច្ចេកទេសចិញ្ចឹមគោ

ស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រពីឃុំ Muong Te តាមដងទន្លេ Da យើងទៅដល់ឃុំ Pa U ស្រុក Muong Te។ នៅតាមផ្លូវ យើងបានឃើញតំបន់ទីលំនៅ​ដែលមានផ្ទះប្រក់ស័ង្កសីជាប់ៗគ្នា។ ក្រឡេកមើលពីលើចុះជ្រលងភ្នំជា​ពណ៌បៃតងខៀវស្រងាត់នៃស្រូវ និងពោត។ ទៅដល់ភូមិ Mu Chi ភូមិ Tan Bien យើងឃើញថាមានគ្រួសារជាច្រើនបានមានម៉ាស៊ីនភ្ជួររាស់ដី និងម៉ាស៊ីនកិនស្រូវហើយ​ ប្រកានេះបង្ហាញថាជនជាតិភាគតិច La Hu បាន​ដឹងពីរបៀបផ្លាស់ប្តូរវិធីសាស្រ្តផលិតកម្មដើម្បីបង្កើនទិន្នផលដំណាំ និងសត្វ។ ចែករំលែកជាមួយពួកយើង លោក Thang Xuan Ly អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Pa U បានមានប្រសាសន៍ថា៖ “ Pa U គឺជាឃុំជាប់ព្រំដែន​មួយ ដែលមានខ្សែព្រំដែនជាង ២៨ គីឡូម៉ែត្រ។ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះនៅតែមានការលំបាក ដែលក្នុងនោះជនជាតិ La Hu មានចំនួន ៣,០១៤ នាក់ ស្មើនឹង ៩៨% ។ ចាប់តាំងពីការអនុវត្តគម្រោង ១៦៧២ របស់រដ្ឋាភិបាល ជាពិសេសរួម​ទាំង​​ការចលនាពីកងទ័ពការពារព្រំដែន ជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋានមានស្ថិរភាពជាងមុន។ ប្រជាជនដឹងពីរបៀបដាំដុះស្រូវ ចិញ្ចឹមសត្វ និងដាំដុះដំណាំប្រកបដោយប្រសិទ្ធភាព”។

ប្រសិទ្ធភាពពីគ្រោងការមួយ​

លោក Kieu Hai Nam អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Muong Te  បានមានប្រសាសន៍ថា៖ “បន្ទាប់ពីគម្រោង ១៦៧២ ត្រូវបានផ្តល់សច្ចាប័ន គណៈកម្មាធិការប្រជាជនស្រុក Muong Te បានចេញសេចក្តីសំរេចចិត្តបង្កើតគណៈកម្មការដឹកនាំ និងក្រុមជំនួយអនុវត្តគំរោង ដែលអនុប្រធានគណៈកម្មាធិការស្រុកជាប្រធាន។ មន្ទីរជនជាតិភាគតិចស្រុកជាភ្នាក់ងារទទួលបន្ទុកដឹកនាំ និងសម្របសម្រួលជាមួយស្ថាប័ន អង្គភាព និងសាខាពាក់ព័ន្ធដើម្បីផ្តល់យោបល់ដល់គណៈកម្មាធិការប្រជាជនស្រុកក្នុងការរៀបចំអនុវត្ត” ។

អនុវត្តគម្រោង ១៦៧២ ចាប់តាំងពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២០ ស្រុក Muong Te បានកសាងគម្រោងគមនាគម និងធារាសាស្រ្តចំនួន ៩ ។ ចំនួនគ្រួសារក្រីក្រសរុបដែលទទួលបានការជួយគាំទ្រកសាងផ្ទះមានចំនួន ១.៩៥៧ គ្រួសារ។ អាចនិយាយបានថា គម្រោង ១៦៧២ គឺជាគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋ មានអត្ថន័យសំខាន់ដែលជះឥទ្ធិពលដោយផ្ទាល់ទៅលើគ្រប់ទិដ្ឋភាពនៃជីវិតសង្គមរបស់ក្រុមជនជាតិភាគតិចទាំង ៣ គឺ Cong, Mang, La Hu នៅស្រុក Muong Te។ គម្រោង ១៦៧២ ក៏បង្កើតកម្លាំងចលករដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពារ និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជាតិ ជាពិសេសលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ រួមចំណែកពង្រឹងសាមគ្គីភាពក្នុងចំណោមប្រជាជនជនជាតិភាគតិចនៅស្រុក ពង្រឹងទំនុកចិត្តរបស់ប្រជាជនក្នុងការអនុវត្តន៍តាមគោលនយោបាយរបស់បក្ស និងរដ្ឋ៕

បកប្រែដោយ Duy Hoan