ក្នុងបរិបទដែលបានលើកឡើងខាងលើនេះ អ្នកជំនាញជាតិ និងអន្តរជាតិបានអំពាវនាវឲ្យប្រជាជន មិនបាន​ធ្វេសប្រហែសចំពោះជំងឺនេះទេ រួមទាំងត្រូវបន្តអនុវត្តយ៉ាងតឹងរឹងនូវវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដើម្បីកាត់បន្ថយការឆ្លងរាលដាល។

leftcenterrightdel
លោកបណ្ឌិត Kidong Park ប្រធានតំណាង WHO ប្រចាំនៅវៀតណាម ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ vnanet.vn)

យោងតាមលោកបណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម បានឲ្យដឹងថា វៀតណាមបានគ្រប់គ្រងយ៉ាង​ល្អ​នូវជំងឺរាតត្បាតនេះ ប៉ុន្តែនៅតែបន្តកត់ត្រាករណីឆ្លងថ្មីៗបន្ថែមទៀត ដែលជាករណីនាំចូលពីបរទេស។

ស្តីពីវិធានការ និងលទ្ធផលនៃការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់វៀតណាម ជាពិសេសក្នុងដំណាក់កាលបង្កើនការស្រាវជ្រាវ និងផលិតកម្មវ៉ាក់សាំង លោកបណ្ឌិត Kidong Park បានចាត់ទុកថា វៀតណាមបាននិងកំពុងគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 ប្រកបដោយប្រសិទ្ធិភាព។ លោកបណ្ឌិត Kidong Park ក៏បានសង្កត់ធ្ងន់ថា វៀតណាមកំពុងបន្តពន្លឿនសមត្ថភាពគ្រប់គ្រងជំងឺរាតត្បាត Covid-19 របស់ខ្លួន តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីផលិតវ៉ាក់សាំងការពារ Covid-19៕

បកប្រែដោយ Huyen Trang