ក្នុងរយៈពេលថ្មីៗនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំងបានសម្រេចចិត្តបន្តធ្វើការផ្លាស់ប្តូរទីលំនៅរបស់គ្រួសារនៅសេសសល់ដែលកំពុងរស់នៅតាមបណ្តោយបឹងទន្លេសាបឱ្យទៅរស់នៅលើដីគោកវិញឱ្យបានមុនថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដើម្បីធានាអនាម័យនៃបរិស្ថាន។ នៅថ្ងៃទី១៦ ខែធ្នូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh និងតំណាងសហគ្រាសវៀតណាមមួយចំនួនបានទៅទស្សនាគំរោងសាងសង់ទីតាំងលំនៅថ្មីសម្រាប់ប្រជាជនជនដើមកំណើតវៀតណាម នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh ផ្ទៀងស្តាប់បំណងប្រាថ្នាពីប្រជាជន

ធ្វើការរាយការណ៍ពីស្ថានភាពនេះដល់គណៈប្រតិភូស្ថានទូតវៀតណាម លោក Bui Van Be ប្រធានសមាគមសហព័ន្ធខ្មែរ-វៀតណាម សាខាខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា គ្រួសារដើមកំណើតវៀតណាមដែលត្រូវតម្រូវឱ្យផ្លាស់ប្តូរទីលំនៅនោះមានប្រហែល ៥០០ គ្រួសារ ហើយបច្ចុប្បន្ននេះមានជាង ១០០ គ្រួសារហើយដែលកំពុងសាងសង់ផ្ទះនៅតំបន់តាំងទីលំនៅថ្មី។ ក្នុងរយៈពេលថ្មីៗនេះអ្នកវិនិយោគិនលើគម្រោងបានផ្តល់ជំនួយប្រជាជនយ៉ាងសកម្មដូចជាសសរស្តម្ភ និងផ្ទាំងសាំងកសីដើម្បីសង់ផ្ទះ និងជួលដីឱ្យដោយឥតគិតថ្លៃក្នុងរយៈពេលដំបូងទៀតផង ដើម្បីជួយសម្រាលការលំបាកជាមួយប្រជាជន។

ឈរនៅខាងមុខផ្ទះដែលកំពុងត្រូវបានសាងសង់រួចរាល់ទាំងនេះ លោក Vo Tuan Ngoc ប្រធានការិយាល័យទទួលបន្ទុកកិច្ចការសហគមន៍នៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ដោយមានជំនួយទាន់ពេលវេលាពីស្ថានទូត អាជ្ញាធរដែនដីខេត្តកំពង់ឆ្នាំង និងអ្នកផ្តល់ជំនួយឧបត្ថម្ភ ប្រជាជនដើមកំណើតវៀតណាមកំពុងតែធ្វើការផ្លាស់ប្តូរទៅរស់នៅតំបន់តាំងទីលំនៅថ្មីជាបណ្តើរៗហើយ។ ស្ថានទូតក៏បានជួយផ្តល់ថវិកាមួយចំនួនដើម្បីសាងសង់បន្ទប់រៀនមួយសម្រាប់កូនៗរបស់គ្រួសារទាំងនោះនៅទីនេះផងដែរ។ ប្អូនៗនឹងទទួលបានការសិក្សាតាមកម្មវិធីរបស់កម្ពុជាដោយគួបផ្សំនឹងការបង្រៀនភាសាវៀតណាមដើម្បីជួយដល់កុមារក្នុងការធ្វើសមាហរណកម្មទៅក្នុងសង្គមកម្ពុជាជាជំហានៗ។

leftcenterrightdel
សង់ផ្ទះនៅទីតាំងលំនៅថ្មីសម្រាប់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា

ទោះបីទទួលបានការជួយឧបត្ថម្ភជាច្រើនក្នុងការសង់ផ្ទះនៅកន្លែងថ្មីនេះក្តី ក៏ប៉ុន្តែលោក Huynh Van Cao ជាគ្រួសារមួយដែលត្រូវតម្រូវឱ្យផ្លាស់ទីលំនៅថ្មីនោះ បាននិយាយថា ដំណើរការផ្លាស់ទីលំនៅពីបឹងទន្លេសាបឡើងដីគោកវិញនៅតែជួបលំបាកជាច្រើនផងដែរ។ ជាពិសេសទាក់ទងនឹងការប្រកបមុខរបរ។ លោកមានបំណងប្រាថ្នាថា គម្រោងផ្លាស់ប្តូរអាជីពនៅក្នុងតំបន់តាំងទីលំនៅថ្មីនឹងចាប់ផ្តើមដំណើរការបានឆាប់ៗ ដើម្បីជួយប្រជាជនឱ្យមានប្រាក់ចំណូល និងមានភាពលំនឹងក្នុងជីវភាពរស់នៅ។

លោក លៀង ចន្តា ដែលមានរយៈពេល ១៣ ឆ្នាំក្នុងអាជីពបង្រៀនកុមារជនជាតិដើមវៀតណាមនៅបឹងទន្លេសាប បានចែករំលែកថា ទោះបីមានការលំបាកជាច្រើនក្នុងការផ្លាស់ប្តូរទីលំនៅក៏ដោយ ក៏លោកនឹងខិតខំធ្វើឱ្យសាលារៀន មានភាពលំនឹងឱ្យបានឆាប់ៗ។ លោកបន្តថា កូនសិស្សនៅទីនេះពិតជាចង់បានរៀនណាស់ ប៉ុន្តែដោយសារស្ថានភាពគ្រួសារជួបការលំបាក បានជាពួកគេភាគច្រើនរៀនត្រឹមថ្នាក់ទី ៣ ថ្នាក់ទី ៤ តែប៉ុណ្ណោះ។ លោកសង្ឃឹមថា ការរស់នៅកន្លែងថ្មីនឹងបង្កើតចលនាថ្មីមួយសម្រាប់ការរៀនសូត្រល្អប្រសើរជាង ជួយកុមារដើមកំណើតវៀតណាម ឱ្យមានចំណេះដឹងបន្ថែមសម្រាប់ជីវិតអនាគត៕

បកប្រែដោយ Minh Trung