leftcenterrightdel
ប្រជាពលរដ្ឋបានទទួលវិញ្ញាបនបត្រ បន្ទាប់ពីបញ្ចប់រយៈពេលនៃការដាក់ឱ្យនៅដាច់ដោយឡែក (រូបថត៖ vnanet.vn)

យោងតាមវីដេអូរបស់អ្នកកាសែត Michishita Wataru ប្រធានតំណាង NHK ប្រចាំនៅវៀតណាមបានលើកឡើងថា មកទល់ដើមខែមិថុនា វៀតណាមមានករណីឆ្លងជំងឺ Covid-19 ចំនួន ៣៣០ នាក់ ហើយមិនមានអ្នកស្លាប់ឡើយ។ អ្នកនិពន្ធបានចាត់ទុកថា លទ្ធផលគួរឱ្យកត់សំគាល់នេះបានមកពីរដ្ឋាភិបាលវៀតណាមយកអាយុជីវិតនិងសុខភាពប្រជាជនជាចម្បង ហើយឆាប់ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ទោះបីជាអ្នកនិពន្ធបានគិតថាការកាត់បន្ថយផលប៉ះពាល់លើវិស័យសេដ្ឋកិច្ច ដោយសារការរីករាលដាលនៃជំងឺ Covid-19 គឺជាការងារពិបាកក៏ដោយ ក៏ប៉ុន្តែអ្នកនិពន្ធនៅតែអះអាងថា ប្រជាជនវៀតណាមជាច្រើនកុះករមានការពេញចិត្តចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលទៅនឹងរោគរាតត្បាត៕

បកប្រែដោយ Huyen Trang