leftcenterrightdel
ទីក្រុងហាណូយនឹងសាងសង់មន្ទីរពេទ្យបណ្តោះអាសន្នលេខ ២ ក្នុងរយៈពេល១០ ថ្ងៃ ដោយមានចំនួន ៦០០ គ្រែ

ទីតាំងនេះ គ្រោងនឹងក្លាយជាមន្ទីរពេទ្យបណ្តោះអាសន្នលេខ ២ នៃទីក្រុង ដើម្បីបំពេញតាមតម្រូវការពិនិត្យនិងព្យាបាលជំងឺ ខណៈដែលជំងឺឆ្លង Covid-19 បានរីករាលដាលក្នុងសហគមន៍ លើទ្រង់ទ្រាយធំ។

មន្ទីរពេទ្យបណ្តោះអាសន្នលេខ ២ ត្រូវបានសាងសង់ឡើងសម្រាប់ពេលដែល ស្ថានភាពជំងឺរាតត្បាត Covid-19 ដែលផ្ទុះឡើងក្នុងកម្រិតទី ៤ (ដែលជាកម្រិតនៅ ពេលមានករណីឆ្លងជាង ១០០០ ករណី)។ មន្ទីរពេទ្យ នេះមានគ្រែចំនួន ៦០០ ដែលមានបន្ទុបមុខងារចំនួន ២០ ដែលនឹងប្រមូល សង្គ្រោះបន្ទាន់ ព្យាបាល និងដាក់អោយនៅដាច់ដោយឡែកសម្រាប់អ្នកជំងឺទាំងអស់ដែលឆ្លង Covid-19។

មន្ទីរពេទ្យនេះនឹងត្រូវសាងសង់ក្នុងរយៈពេល ១០ ថ្ងៃ ដោយផ្អែកលើរបស់របរដែលមានស្រាប់ ប៉ុន្តែត្រូវធានាអោយបាននូវគោលការណ៍នៃការគ្រប់គ្រងការឆ្លង ដោយបំពាក់នូវឧបករណ៍សំខាន់ៗ ដូចជា៖ ឧបករណ៍ដកដង្ហើម ម៉ាស៊ីនថតកាំរស្មី ចល័ត ម៉ាស៊ីនធ្វើតេស្តគីមីជីវសាស្ត្រ ថយន្តអគ្គិសនីដឹកអ្នកជំងឺ និងរថយន្តសង្គ្រោះបន្ទាន់ជាដើម៕

តាម vovworld