សកម្មភាពនេះបញ្ជាក់បន្ថែមទៀតនូវគោលនយោបាយរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សជាពិសេសក្រុមងាយរងគ្រោះនៅក្នុងសង្គម។ ក្នុងចំណោមនោះគឺត្រូវតែនិយាយដល់ការប្តេជ្ញាចិត្តខាងនយោបាយដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលវៀតណាមក្នុងការឆ្លើយតបទៅនឹងការព្រួយបារម្ភជាសកលអំពីការប្រែប្រួលអាកាសធាតុ។ នៅលើរាល់វេទិកាសហប្រតិបត្តិការស្តីពី ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ឬកិច្ចប្រជុំការទូត ថ្នាក់ដឹកនាំវៀតណាមតែងតែអះអាងថានឹងអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិ និងអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិពាក់ព័ន្ធប្រកបដោយប្រសិទ្ធភាព និងមានបំណងចង់សហការជាមួយបណ្តាប្រទេសក្នុងវិស័យនេះ។

leftcenterrightdel
រូបភាពជាឧទាហរណ៍អំពីការប្រែប្រួលអាកាសធាតុ

 

នៅក្នុងកិច្ចប្រជុំលើកទី ៧៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តទៅកាលពី ខែកញ្ញា នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចូលរួម ជាមួយថ្នាក់ដឹកនាំពិភពលោកគាំទ្រដល់កំណើតនៃកិច្ចព្រមព្រៀងថ្មីបន្ទាន់ស្តីពីមនុស្ស និងធម្មជាតិ។ នៅក្នុងវីដេអូខ្លីមួយដែលបង្ហាញក្នុងព្រឹត្តិការណ៍ “ថ្នាក់ដឹកនាំដើម្បីធម្មជាតិ និងមនុស្ស” លោកនាយករដ្ឋមន្រ្តី  Nguyen Xuan Phuc បានបញ្ជាក់ថា “វៀតណាមកំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីរួមដៃគ្នាជាមួយពិភពលោកក្នុងការអនុវត្តដំណើរការផ្លាស់ប្តូរឆ្ពោះទៅគំរូសេដ្ឋកិច្ចបៃតង ប្តេជ្ញាចិត្តមិនលះបង់ បរិស្ថានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍប្រកបដោយចីរភាពឡើយ។

ត្រូវតែកត់សំគាល់ផងដែរនូវគំនិតផ្តួចផ្តើមមួយក្នុងចំនោមគំនិតផ្តួចផ្តើមនានារបស់វៀតណាមក្នុងការចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (២០១៤-២០១៦) ស្តីពីការប្រែប្រួលអាកាសធាតុ។ ក្នុងនាមជា សមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រទេសវៀតណាមបានស្នើគំនិតផ្តួចផ្តើមទាក់ទងនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ធានាសិទ្ធិរបស់ក្រុមងាយរងគ្រោះ និងសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រោមគំនិតផ្តួចផ្តើមរបស់វៀតណាមដំណោះស្រាយស្តីពីការប្រែប្រួលអាកាសធាតុដែលសហនិពន្ធដោយវៀតណាម  ហ្វីលីពីន និងបង់ក្លាដែស ផ្តោតលើផលប៉ះពាល់នៃ ការប្រែប្រួលអាកាសធាតុចំពោះសិទ្ធិស្ត្រី ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសិទ្ធិមនុស្ សរបស់អង្គការសហប្រជាជាតិ។

គួរកត់សម្គាល់ថា បន្ទាប់ពីបញ្ចប់អាណត្តិ ប្រកបដោយជោគជ័យ ទោះបីលែងជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីកាន់តំណែងនេះពីរដងរួចហើយក៏ដោយក៏វៀតណាមនៅតែបន្តអនុវត្តគំនិតផ្តួចផ្តើមដែលបានស្នើឡើងនៅក្រុមប្រឹក្សា ដោយរួមមានគំនិត ផ្តួចផ្តើមដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ធានាសិទ្ធិរបស់ក្រុមងាយរងគ្រោះ។ ប្រទេសវៀតណាមក៏នឹងលើកកម្ពស់គំនិតផ្តួចផ្តើម ឬប្រធានបទស្រដៀងគ្នាដែលទាក់ទងនឹងបញ្ហាទាំងនេះនៅក្នុងវេទិកាទ្វេភាគី និងពហុភាគីដូចជាក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) និងក្រុមប្រឹក្សាប្រតិបត្តិយូណេស្កូ។ នៅថ្នាក់តំបន់ ប្រទេសវៀតណាមក៏អាចបញ្ចូលនូវខ្លឹមសារនៃចំណាប់អារម្មណ៍ក្នុងសកម្មភាពនានានៅយន្តការអាស៊ាន គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR)។

បច្ចុប្បន្ននេះ ប្រទេសវៀតណាមតែងតែមានគោលបំណង ដើម្បីឈរឈ្មោះបេក្ខជនជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិទី ៣ ដើម្បីបន្តអនុវត្ត និងលើកកម្ពស់រាល់គំនិតផ្តួចផ្តើមរបស់ខ្លួនរួមទាំងគំនិតផ្តួចផ្តើមអំពីការប្រែប្រួលអាកាសធាតុ។ លោកស្រី Michelle Bachelet ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានបញ្ជាក់ថា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ។ នៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី ៤២ នៃខែកញ្ញា លោកស្រី Michelle Bachelet បានបញ្ជាក់ជាថ្មីនូវការផ្តល់អាទិភាពលើកកម្ពស់សិទ្ធិមនុស្សក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុដោយនិយាយថា ពិភពលោកមិនដែលប្រឈមនឹងបញ្ហាដ៏ធំបែបនេះទេ។

ស្ថិតក្នុងក្រុមនៃប្រទេសទាំង ៥ ដែលនឹងរងឥទ្ធិពល យ៉ាងធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ ហេតុដូច្នេះប្រទេសវៀតណាម យល់ដឹងពីសារៈសំខាន់នៃការឆ្លើយតប ហើយជាពិសេសផ្តោតលើការរួមបញ្ចូលនូវរាល់វិធានការដើម្បីការពារសុខភាពសាធារណៈ ធានាសិទ្ធិទទួលបានអាហារ លំនៅដ្ឋាន និងការអប់រំក្នុងកម្មវិធីជាតិ និងគោលនយោបាយស្តីពីការប្រែប្រួលអាកាសធាតុ៕

បកប្រែដោយ Minh Trung