ត្រឡប់មកឃុំ An Hiep ស្រុក Chau Thanh ជាកន្លែងដែលមានជនជាតិខ្មែរជិត ១ ម៉ឺនគ្រួសារ  យើងមានការភ្ញាក់ផ្អើលចំពោះការអភិវឌ្ឍគួរឱ្យចាប់អារម្មណ៍នៅទីនេះ។ ជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិ យើងបានដឹងថា មុខមាត់ស្រុកកំណើតមានការផ្លាស់ប្តូរ  ជីវភាពរស់នៅរបស់ប្រជាជនកាន់តែរីកចំរើនគឺដោយសារមានការរួមចំណែករបស់កម្មាភិបាលជាជនជាតិភាគតិច ដូចជាលោកស្រី Tran Thi Quyen ប្រធានគណៈកម្មាធិការរណសិរ្សភូមិ Bung Trop A ឃុំ An Hiep។  ជាជនជាតិខ្មែរម្នាក់មានចំណេះដឹងអំពីភាសា វប្បធម៌ និងទំនៀមទម្លាប់របស់ជនជាតិភាគតិច លោកស្រី Quyen មានភាពងាយស្រួលក្នុងការងារចលនាមហាជន។  នៅពេលដែលមូលដ្ឋានអនុវត្តគោលដៅកសាងជនបទថ្មី លោកស្រីបានអំពាវនាវគ្រួសារទាំងឡាយឲ្យបរិច្ចាគដីដើម្បីសាងសង់ផ្លូវជនបទ កែលំអច្បារចំការ ផ្លាស់ប្តូរដំណាំ និងអភិវឌ្ឍសេដ្ឋកិច្ចតាមក្រុមគ្រួសារ ...

leftcenterrightdel
កម្មាភិបាល​ជាជនជាតិភាគតិច​របស់ខេត្ត Soc Trang មកផ្សព្វ​ផ្សាយ​ប្រជាជនឲ្យ​ចូលរួមកសាងជនបទថ្មី

យោងតាមការស្ថិតិឲ្យដឹងថា ទូទាំងខេត្ត Soc Trang មានកម្មាភិបាលជាជនជាតិភាគតិចជិត ៦,០០០ នាក់ស្មើនឹង ២២.៩១% នៃចំនួនកម្មាភិបាលទាំងអស់។ ក្នុងនោះ ជនជាតិខ្មែរចំនួន ៤,៨៦៩ នាក់ ជនជាតិចិនចំនួន ១,០៥២ នាក់ និងជនជាតិផ្សេងៗទៀតចំនួន ១៣ នាក់។ ក្នុងអំទ្បុងឆ្នាំ ២០១៦-២០២១ ខេត្តមានសមាជិក​សភាចំនួន​ពីររូប សមាជិក​ក្រុមប្រឹក្សាប្រជាជនខេត្តចំនួន ១១ រូប  សមាជិក​ក្រុមប្រឹក្សាប្រជាជនថ្នាក់ស្រុកចំនួន ៥៨ រូប និងសមាជិក​ក្រុមប្រឹក្សាប្រជាជនថ្នាក់ឃុំចំនួន ៣៩៤ រូប ជាជន​ជាតិ​ភាគតិច។ ខេត្តទាំងមូលមានកម្មាភិបាលជាជនជាតិភាគតិចកាន់តួនាទីជាអ្នកដឹកនាំគ្រប់គ្រងចំនួន ៣៩៤ នាក់ ហើយមានប្រជាជនខ្មែរជាង ១២៦,០០០ នាក់ជាសមាជិកនៃអង្គការសង្គមនានានៅមូលដ្ឋាន។

លោក Ly Binh Cang ប្រធានគណៈកម្មាធិការជនជាតិភាគតិចខេត្ត Soc Trang បានអោយដឹងថា៖ "នាពេលថ្មីៗនេះ កម្មាភិបាលជាជនជាតិភាគតិចបានលើកកម្ពស់តួនាទីជាអ្នកដឹកនាំគ្រប់គ្រង ហើយចូលរួមយ៉ាងសកម្មក្នុងការកសាងជីវភាពវប្បធម៌ ធានាសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់សង្គមនៅមូលដ្ឋាន។ ចំនួនកម្មាភិបាលជាជនជាតិភាគតិចដែលចាត់​បញ្ជូនទៅបណ្តុះបណ្តាលរួចបានត្រឡប់មកកាន់មុខតំណែង និងតួនាទីសមស្រប ហើយបំពេញបានល្អតាមតម្រូវការនៃភារកិច្ចរបស់ខ្លួន»៕

បកប្រែដោយ Duy Hoan