leftcenterrightdel
តំណាងមជ្ឈិមសមាគមកាកបាទក្រហមវៀតណាមប្រគល់អំណោយជូននារីមានជីវភាពរស់នៅក្រីក្រ

ទំរង់ និងរបៀបធ្វើការល្អៗជាច្រើនក៏ត្រូវបានផ្សព្វផ្សាយ និងអនុវត្តយ៉ាងទូលំទូលាយនៅគ្រប់ទិសទីបាននាំមកនូវផលវិជ្ជមានជាច្រើនក្នុងសង្គមទាំងមូលផងដែរ។ ដោយឈរលើមូលដ្ឋាននៃលទ្ធផលល្អៗ និងបទពិសោធន៍ទាំងនោះ កម្មវិធី“រួមដំណើរជាមួយនារីៗនៅតំបន់ព្រំដែន”ដំណាក់កាលឆ្នាំ២០១៨ - ២០២០ ដែលត្រូវបានបំផុស និងរៀបចំឡើងក្រោមការសហការគ្នារវាងសម្ព័ន្ធសមាគមនារីវៀតណាម និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ប្រាកដប្រជានឹងដំណើរការប្រកបដោយប្រសិទ្ធភាព និងពោរពេញទៅដោយអត្ថន័យទាំងផ្នែកនយោបាយ និងសង្គមកិច្ច។ ទន្ទឹមនឹងនោះ កម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានានូវសុខុមាលភាពសង្គម ការជួយជ្រោមជ្រែងដល់បងប្អូននារីរស់នៅតាមគ្រប់តំបន់ឆ្ងាយដាច់ស្រយាល តំបន់ដែលជួបការលំបាក និងក្រីក្រ ដើម្បីនារីៗនៅទីនោះកាន់តែមានកម្លាំងចិត្ត ក្រោកឈរឡើងកសាង និងអភិវឌ្ឍស្រុកកំណើតរបស់ខ្លួន។

leftcenterrightdel
តំណាងមជ្ឈិមសមាគមកាកបាទក្រហមវៀតណាមប្រគល់អំណោយជូននារីមានជីវភាពរស់នៅក្រីក្រ

ពាក្យ “រួមដំណើរ” មានន័យថា រួមគ្នា បន្តផ្តល់កម្លាំងចិត្ត និងក្រោកឈរឡើងដើម្បីពង្រីកកម្លាំងចិត្តរបស់បងប្អូននារីៗសំដៅសម្រេចឲ្យបាន​ការងារទាំងអស់ប្រកបដោយជោគជ័យ។

ដោយសារតែមានការជឿជាក់លើភាពជោគជ័យនៃកម្មវិធីនេះក្នុងរយៈពេល៣ឆ្នាំនាពេលខាងមុខ ព្រមទាំងការគួបផ្សំ និងការខិតខំប្រឹងប្រែងរបស់នារីៗនឹងនាំមកនូវជីវភាពរស់នៅប្រកបដោយសេចក្តីសុខសប្បាយ សម្បូររុងរឿងជូនប្រជាពលរដ្ឋដែលនៅតាមតំបន់ព្រំដែនផង​ដែរ៕

បកប្រែដោយ Minh Trung