leftcenterrightdel
ប្រធានាធិបតីលោក Vladimir Putin (រូបថត៖ Reuters)

លោក Dmitry Peskov អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ីបានប្រាប់សារព័ត៌មានថា រុស្ស៊ីបានប្រមូលផ្ដុំស្ថាប័ននានា និងមធ្យោបាយជាចាំបាច់ ដើម្បីផ្ដល់ប្រាក់ឧបត្ថម្ភឲ្យវៀតណាម។ ព្រមទាំងសង្ឃឹមថា តាមរយៈសកម្មភាពមនុស្សធម៌នេះ វៀតណាមនឹងទទួលបានការជួយឧបត្ថម្ភពីប្រទេសជាច្រើនទៀត។ ប្រទេសរុស្ស៊ីអំពាវនាវឲ្យសហគមន៍អន្តរជាតិរួមទាំងបណ្ដាប្រទេសចូលរួមកិច្ចប្រជុំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) នៅវៀតណាមបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនវៀតណាម។ លោក Dmitry Peskov បានឲ្យដឹងទៀតថា ប្រធានាធិបតីលោក Vladimir Putin បានពិភាក្សាជាមួយនាយករដ្ឋមន្ដ្រីលោក Dmitri Medvedev និងរដ្ឋមន្ត្រីក្រសួងសភាពការណ៍បន្ទាន់លោក Vladimir Puchkov និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Anton Siluanov អំពីស្ថានភាពខូចខាតដែលបណ្តាលមកពីខ្យល់ព្យុះ និងទឹកជំនន់នៅវៀតណាម៕

បកប្រែដោយ Thanh Cong