ដោយមានពាក្យស្លោក «អនុវត្តសកម្មភាពចំនួន ៤ នៅនឹងកន្លែង» (បញ្ជាប្រមូលកំលាំង សម្ភារៈមធ្យោបាយ និងថវិកា-ភស្តុភា នៅនឹងកន្លែង) និង «ត្រៀមធ្វើសកម្មភាពចំនួន៣» (បង្ការដោយបុរេសកម្ម ទប់ទល់ឲ្យបានទាន់ពេល ជំនះពុះពារយ៉ាងមមាញឹ និងប្រសិទ្ធភាព) អង្គភាពនានាចំណុះកងទ័ពការពារព្រំដែន ខេត្ត Bac Lieu បានចូលរួមក្នុងការអនុវត្តភារកិច្ចបង្ការ និងទប់ទល់នឹងគ្រោះធម្មជាតិ ជួយសង្គ្រោះគ្រោះថ្នាក់យ៉ាងសកម្ម និងប្រសិទ្ធភាព។

ជាក់ស្តែងគឺក្នុងពិធីសែនព្រេនត្រីបាឡែន (បុណ្យ Nghinh Ong) ដែលប្រព្រឹត្តទៅនៅមាត់សមុទ្រ Ganh Hao (ស្រុក Dong Hai) នាពេលថ្មីៗនេះ កប៉ាល់មានផ្លាកលេខ BL 93322 ដឹកមនុស្សចំនួន៣៩នាក់ បានជួបប្រទេះរលកធំនិងខ្យល់បក់ខ្លាំង បណ្តាលឲ្យ លិចកប៉ាល់។ កម្មាភិបាល និងយុទ្ធជន នៅកប៉ាល់ BP មានផ្លាកលេខ 44.04-02 នៃក្រុមនាវាការពារព្រំដែនសមុទ្រលេខ២ និងប៉ុស្តិ៍ការពារព្រំដែន Ganh Hao បានជួយសង្គ្រោះ ប្រជាជននៅទីនោះឲ្យទាន់ពេលវេលា។ លោកអនុសេនីយ៍ឯកបំរុង Hoang Van Dong អនុប្រធានក្រុមនាវាការពារព្រំដែនសមុទ្រលេខ២ បានចែករំលែកថា៖ «ដោយសារមានការហ្វឹកហ្វឺនបម្រុងទុកជាមុនសំរាប់ករណីនានា ដែលអាចកើតមានឡើងកម្មភិបាល និងយុទ្ធជននៅអង្គភាពបានរៀបចំការស្វែងរកជួយសង្គ្រោះជាមមាញឹកជនរងគ្រោះកាត់បន្ថយការខូចខាតដល់កំរិតទាបបំផុត»។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារពំ្រដែនខេត្ត Bac Lieu បានជួយសង្គ្រោះតំបន់មូលដ្ឋានដោយមានការជួសជុល និងដាក់បាវដីទប់ទឹកនៅព្រែកដែលបាក់ស្រុត។

ថ្មីៗនេះ ទទួលបានដំណឹងពីនាយនាវីកប៉ាល់មានផ្លាកលេខ BL 91304 ខណៈដែលកំពុងធ្វើនេសាទនៅតំបន់សមុទ្រខេត្ត Bac Lieu បានរកឃើញជនរងគ្រោះម្នាក់ដែលតោងពោងនៅលើសមុទ្រហើយ កម្លាំងការពារខេត្ត បានសហការជាមួយកប៉ាល់នេសាទ ដើម្បីជួយបញ្ជូនជនរងគ្រោះឡើងទៅដីគោក។ ជនរងគ្រោះនេះមានឈ្មោះ Pyi-Pyi ជនជាតិមីយ៉ាន់ម៉ា។ បន្ទាប់មក បញ្ជាការដ្ឋានយោធាខេត្ត សហការ ជាមួយមន្ទីរកិច្ចការបរទេស និងស្ថាប័នពាក់ព័ន្ធនានាទាក់ទងជាមួយស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅវៀតណាមបញ្ជូនជនរងគ្រោះនោះវិលត្រឡប់ប្រទេសគាត់វិញ។

លោក វរសេនីយ៍ឯក Le Pham Khang អនុប្រធាននយោបាយនៃកងទ័ពការពារព្រំដែនខេត្ត Bac Lieu បានឲ្យដឹងថា « នាពេលថ្មីៗ នេះក្នុងតំបន់មានបញ្ហាជាច្រើនពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ បានកើតឡើង ដូចជាទឹកសមុទ្រឡើង ខ្យល់ព្យុះការបាក់ស្រុតដី លិចកប៉ាល់ជាដើម។ល។ ទាំងនេះបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ ក៏ប៉ុន្តែដោយមានស្មារតីខំប្រឹងប្រែង ដោយបុរេសកម្ម និងមានវិធានការទាន់ពេលវេលា កម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារពំ្រដែនខេត្ត Bac Lieu បានជួយសង្គ្រោះ និងកាត់បន្ថយការខូចខាតទាំងអាយុជីវិតផងទាំងទ្រព្យសម្បត្តិផង។

បកប្រែដោយ Van Hoa