សមរភូមិមុខ និងសមរភូមិក្រោយ សាមគ្គីជាធ្លុងមួយ
កប.អនឡាញ - តាមរយៈការណែនាំរបស់ម្នាក់ យើងខ្ញុំបានស្គាល់យុទ្ធជនពិការមានឈ្មោះថា Nguyen Van Luc ដែលជាគំរូមួយដោយមានភាពក្លាហានក្នុងការតស៊ូ និងធ្វើសេដ្ឋកិច្ចពូកែក្រោយសង្គ្រាម។
នៅ ឆ្នាំ១៩៨០ លោក Nguyen Van Luc មានអាយុទើបតែ ១៨ ឆ្នាំ បានស្ម័គ្រចិត្តចូលរួមកងទ័ព។ ក្រោយរយៈពេលបង្វឹកបង្ហាត់ លោក Luc បានចូលរួមប្រយុទ្ធនៅខេត្តបាត់ដំបង។ នៅខែសីហា ឆ្នាំ១៩៨៣ លោក Luc ត្រូវរបួសយ៉ាងធ្ងន់នៅជើង ក្នុងការប្រយុទ្ធយ៉ាងកាចសាហាវមួយ ក៏ប៉ុន្តែ លោក Luc នៅតែប្តេជ្ញាចិត្តចូលរួមក្នុងការប្រយុទ្ធជាបន្តទៀត។ បន្ទាប់ពីត្រឡប់មកប្រទេសវិញ ជើងរបស់គាត់ត្រូវបានឆ្លងកាត់ការព្យាបាលជា ៣ ដងទើបធូរស្បើយជាគួរសម។
ប្តីប្រពន្ធយុទ្ធជនពិការ Nguyen Van Luc
គ្រាដំបូង គាត់បានរៀនកាត់សក់ ក៏ប៉ន្តែវាជាការងារដ៏លំបាកសម្រាប់យុទ្ធជនពិការធ្ងន់ធ្ងរម្នាក់។ ហើយក្នុងកាលៈទេសៈគាត់បានជួប និងរៀបការជាមួយលោកស្រី Doan Thi Nam។ នៅឆ្នាំ ២០០២ ប្តីប្រពន្ធគាត់បានរស់នៅក្នុងផ្ទះមេត្តាធម៌មួយ ដែលត្រូវបានសាងសង់ឡើងដោយសមាគមសម្ព័ន្ធនារីខ័ណ្ឌលេខ ៣ ទីក្រុង ហូជីមិញ។ ជាពិសេស ដោយមានការជួយឧបត្ថម្ភរបស់សមាគមអតីតយុទ្ធជន សង្កាត់លេខ ១២ ខ័ណ្ឌលេខ ៣ លោក Luc បានជួលផ្ទះមួយខ្នងដើម្បីធ្វើអាជីវកម្មខាងឧបករណ៍អ៊ីណុកប្រើប្រាស់ក្នុងគ្រួសារ។ ក្នុងគ្រាដំបូងប្រកបអាជីវកម្មលោកជួបការពិបាកខ្លាំងណាស់ ដោយសារតែការខ្វះទាំងដើមទុន និងបទពិសោធន៍ក្នុងការគ្រប់គ្រង ក៏ប៉ុន្តែជាមួយនឹងការប្តេជ្ញាចិត្តក្នុងនាមជាយុទ្ធជនស្លូតបូតម្នាក់ ខិតខំប្រែងប្រែងតស៊ូបានជាការធ្វើអាជីវកម្មរបស់លោក Luc កាន់តែងាយស្រួលជាងមុន។ មកទល់បច្ចុប្បន្ននេះ ប្រាក់ចំណូលអាជីវកម្មពីហាងលក់ដូររបស់គាត់ទទួលបានជាង ៥០ លានដុង ក្នុង១ ខែ។
ជារៀងរាល់ខែ ប្តីប្រពន្ធគាត់បានចំណាយទឹកប្រាក់មួយចំនួនដើម្បីជួយឧបត្ថម្ភបណ្តាគ្រួសារក្រីក្រនៅក្នុងសង្កាត់។ ក្នុងច្រើនឆ្នាំ គ្រួសារលោក Luc បានទទួលស្គាល់ជា “គ្រួសារវប្បធម៌” និងជាពលរដ្ឋគំរូ។ នៅឆ្នាំ២០១០ លោក Luc ត្រូវបានលើកសរសើរជាគំរូអនុវត្តតាមការទូន្មានរបស់អ៊ំ ហូ និងជាតំណាងចូលរួមសន្និសីទអតីតយុទ្ធជនធ្វើសេដ្ឋកិច្ចពូកែថ្នាក់ទីក្រុងកន្លងមក។ល៕
បកប្រែដោយ Huyen Trang