ជាតិគីមី Dioxin ដែលនាំមកផលវិបាកយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ជាយូរអង្វែងដល់មនុស្សជាច្រើនជំនាន់ និងអេកូបរិស្ថាននៅវៀតណាមផងដែរ។ ជាការពិត ប្រកានេះបានបង្ហាញច្បាស់លាស់ដោយមិនអាចប្រកែកបានឡើយ។ ក៏ប៉ុន្ដែបន្ទាប់ពីសមាគមជនរងគ្រោះដោយសារធាតុ Dioxin វៀតណាម (VAVA) និងពាក្យបណ្ដឹងមួយចំនួនបានប្ដឹងក្រុមហ៊ុនគីមីអាមេរិកចំនួន ៣៧ ដែលបានផ្គត់ផ្គង់ជាតិគីមីឲ្យកងទ័ពអាមេរិក ដើម្បីប្រើប្រាស់ក្នុងសម័យសង្គ្រាមនៅ វៀតណាម ប៉ុន្ដែក្រសួងយុត្ដិធម៌អាមេរិកបានបែរជាសំណូមពរតុលាការច្រានចោលពាក្យបណ្ដឹងទាំងនេះ។ ដោយគេយោងតាមច្បាប់“អភ័យឯកសិទ្ធិ” របស់រដ្ឋធម្មនុញ្ញអាមេរិក ដើម្បីពុំទទួលខុសត្រូវចំពោះផលវិបាកដោយក្រុមហ៊ុនគីមីអាមេរិកដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិបាលអាមេរិកក្នុងការផ្គត់ផ្គង់សារធាតុគីមីនៅក្នុងសម័យសង្គ្រាម។ ហេតុដូច្នេះ តុលាការអាមេរិកបានមានចេតនាចង់ច្រានចោលនូវពាក្យបណ្ដឹងរបស់ជនរងគ្រោះដោយសារធាតុ Dioxin នៅវៀតណាមទាំងនៅសាលាដំបូង សាលាឧទ្ធរណ៍ និងសាលាកំពូល។ រហូតមកទល់សព្វថ្ងៃនេះ រដ្ឋាភិបាលនិងក្រុមហ៊ុន   ផលិតជាតិគីមីរបស់អាមេរិកនៅតែមិនព្រមទទួលស្គាល់ និងទទួលខុសត្រូវជាដាច់ខាតអំពីនីតិវិធីចំពោះផលវិបាកដោយសារធាតុ Dioxin ដែលបង្កឡើងនៅវៀតណាម។ ដោយគេបកស្រាយថា “សារធាតុគីមី Dioxin ដូចជាសារធាតុមានព័ណ៌បៃតង ព័ណ៌ស្វាយ ព័ណ៌ផ្កាឈូក ព័ណ៌ខៀវ និងព័ណ៌សដែរ មិនមែនសារធាតុពុលដែរ” ហើយថា “គ្មានភស្ដុតាងខាងវិទ្យាសាស្ដ្រណាមួយអំពីផលអាក្រក់ដោយសារធាតុ Dioxin ចំពោះសុខភាពមនុស្សឡើយ” ការពិត នេះជាការទាត់ចោលការទទួលខុសត្រូវចំពោះផលវិបាក ដោយសារធាតុ Dioxin បង្កឡើងនៅវៀតណាមទេ។

ចាប់តាំងពីទសវត្សរិ៍ទី ៦០ នៃសតវត្សរ៍ទី ២០ អ្នកវិទ្យាសាស្រ្តអាមេរិកបានសិក្សាស្រាវជ្រាវ និងបញ្ជាក់ថា សារធាតុ Dioxin បានបង្កឲ្យកើតជំងឺមហារីកចំពោះមនុស្ស។ អ្នកគណិតវិទ្យាល្បីឈ្មោះ Bertrand Russell ដែលបានចោទប្រកាន់កងទ័ពអាមេរិកបានធ្វើសង្គ្រាមគីមីនៅវៀតណាម ដោយប្រើប្រាស់សារធាតុគីមី។ នាយកដ្ឋានការពារបរិស្ថានអាមេរិក(EPA) បានបែងចែកថា សារធាតុ Dioxin ជាសារធាតុ ពុលបំផុតក្នុងចំណោមសារធាតុពុល ព្រមទាំងបានក្រើនរំលឹកឲ្យរដ្ឋាភិបាលអាមេរិកកុំឲ្យប្រើប្រាស់សារធាតុពុលនេះក្នុងសម័យសង្គ្រាមនៅវៀតណាម។

អស់រយៈពេលជាច្រើនទសវត្សរិ៍កន្លងមក  អ្នកវិទ្យាសាស្ត្រអាមេរិកបានធ្វើការសិក្សាស្រាវជ្រាវលើអតីតយុទ្ធជនអាមេរិកចំនួន ១៣,០០០ នាក់ នៅកាលីហ្វញ៉ា និងសន្និដ្ឋានថា យុទ្ធជនអាមេរិកដែលរងឥទ្ធពលដោយសារធាតុ Dioxin ក្នុងសម័យសង្គ្រាមនៅវៀតណាមអាចបង្កឲ្យកើតជំងឺមហារីកក្រពេញប្រូស្ដាតគុណ២ដង។ ព្រឹទ្ធសភាអាមេរិកក៏បានបញ្ជាក់ថា អតីតយុទ្ធជនដែលចូលរួមសង្គ្រាមនៅវៀតណាមនិងសាច់ញ្ញាតរបស់ពួកគេបានកើតជំងឺយ៉ាងគ្រោះថ្នាក់ដោយរងឥទ្ធិពលសារធាតុ Dioxin។ ជាក់ស្ដែង រឿងអំពីក្រុមគ្រួសារឧត្ដមនាវីកងទ័ពជើងទឹកអាមេរិក Elmo Zumwalf ដែលជាឧទាហរណ៍មួយ។ ក្នុងអំឡុងពេលចូលរួមសង្គ្រាមនៅវៀតណាមលោក Elmo Zumwalf ជានាយទាហានថ្នាក់អនុសេនីយ៍និងជាមនុស្សមួយក្នុងចំណោមមនុស្សត្រូវបញ្ជាឲ្យរោយសារធាតុ Dioxin នៅវៀតណាម។ ក្រោយសង្គ្រាមលោក Elmo Zumwalf ត្រូវរស់នៅក្នុងភាពទុក្ខវេទនា ឈឺចាប់អំពីអ្វីៗដែលបណ្ដាលឲ្យប្រជាជនវៀតណាម។ ហើយការប៉ាន់ស្មានមិនដល់ ផលវិបាកដោយលោកជ្រាបសារធាតុ Dioxin ពីមុននេះ ក៏ធ្វើឲ្យកូនប្រុស Elmo Zumwalf III របស់លោកត្រូវជំងឺមហារិកនិងបានទទួលមរណភាពពីឆ្នាំ១៩៨៨។ ជាបន្ដក្មួយ Elmo Zumwalf IV ក៏ត្រូវជំងឺមហារីកដែរ។ ត្រកូល Zumwalf ល្បីឈ្មោះនៅអាមេរិកត្រូវដួលរលំដោយសារធាតុ Dioxin របស់កងទ័ពអាមេរិករោយនៅក្នុងវៀតណាម។ ផលវិបាកដោយសារធាតុ Dioxin នៅតែរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរលើអតីតយុទ្ធជនរបស់អាមេរិកដែលចូលរួមសង្គ្រាមនៅវៀតណាមក្នុងអតីតកាលនិងជាមួយសាច់ញ្ញាតរបស់ពួកគេដែរ។

ការប្រតិកម្មយ៉ាងខ្លាំងក្លារបស់សារធារណៈមតិកន្លងមក ដែលធ្វើឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនសារជាតិគីមីរបស់អាមេរិក រដ្ឋាភិបាលត្រូវចំណាយរាប់ពាន់លានដុល្លារអាមេរិកដើម្បីព្យាបាលជំងឺនិងសំណងជូនអតីតយុទ្ធជននិងសាច់ញ្ញាតរបស់ពួកគេដែលត្រូវជំងឺផ្សេងៗដោយសារធាតុ Dioxin។ ហេតុដូច្នេះ អតីតយុទ្ធជនអាមេរិកទាំងអស់និងសាច់ញ្ញាតរបស់ពួកគេត្រូវឥទ្ធិពលដោយសារធាតុ Dioxin នោះ គឺពិតប្រាកដប្រជាជនវៀតណាមក៏ត្រូវឥទ្ធពលយ៉ាងធ្ងន់ធ្ងរជាងនេះទៅទៀត ដោយសារធាតុ Dioxin ដែរ។  នេះគឺជាភ័ស្ដុតាងនិងការពិតដែលមិនអាចប្រកែកបានឡើយ។

៥៥ឆ្នាំក្រោយពីគ្រោះមហន្ដរាយដោយសារធាតុ Dioxin នៅវៀតណាម ទោះបីជាអាមេរិកដែលបានចូលរួមដោះស្រាយផលវិបាកជាបណ្ដើៗ ប៉ុន្ដែរហូតមកទល់សព្វថ្ងៃនេះ តាមផ្លូវច្បាប់ អាមេរិកនៅតែមិនទាន់ទទួលខុសត្រូវចំពោះផលវិបាកកើតឡើងនោះទេ។ ការពិតបានបញ្ជាក់ច្បាស់លាស់ យុត្ដិធម៌ត្រូវបានគោរព។ អ្នកមានសតិសម្បជញ្ញៈលើពិភពលោករាប់ទាំងប្រជាជនអាមេរិកបាននិងកំពុងបន្ដកៀកស្មាជាមួយប្រជាជនវៀតណាមប្ដេជ្ញាចិត្ដតស៊ូ ដើម្បីទាមទារយុត្ដិធម៌ឲ្យជូនជនរងគ្រោះដោយសារធាតុ Dioxin នៅវៀតណាម។ ។ យើងត្រូវតែចែករំលែកការរងទុក្ខវេទនាជាមួយពួកគេ ពីព្រោះពួកគេជាជនក្រីក្របំផុតក្នុងចំណោមជនក្រីក្រនោះ ទោះបីជានៅតែជួបភាពលំបាកនិងស្មុគស្មាញយ៉ាងណាក៏ដោយ ជាទីបំផុត យុត្ដិធម៌និងគុណធម៌សម្រាប់ជនរងគ្រោះដោយសារធាតុ Dioxin នៅ វៀតណាមនឹងទទួលបានជោគជ័យជាដាច់ខាត៕

បកប្រែដោយ Pham Diep