នៅឆ្នាំ ២០២៣ វិស័យកសិកម្មមានគោលដៅរីកចម្រើនទាំងគុណភាព និងប្រសិទ្ធភាព
កប.អនឡាញ - វិស័យកសិកម្មបានកើនឡើង ៣.៣៦% ដែលជាកម្រិតខ្ពស់បំផុតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ការនាំចេញនៃកសិផល ផលិតផលឈើរ និងជលផល សម្រេចបានជាង ៥៣ ពាន់លានដុល្លារ ជាមួយនឹងអតិរេកពាណិជ្ជកម្មជាង ៨,៥ ពាន់លានដុល្លារ។
នេះគឺជាព័ត៌មានដែលបានប្រកាសក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលការងារឆ្នាំ២០២២ និងភារកិច្ចសំខាន់ៗក្នុងឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទដែលបានប្រព្រឹត្តទៅនាថ្ងៃ៣០ ធ្នូ នៅទីក្រុងហាណូយ។
    |
 |
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មាន (រូបថត៖ vov.vn) |
ក្នុងសន្និសីទសារព័ត៌មាន លោក Nguyen Van Viet ប្រធាននាយកដ្ឋានផែនការនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា ទីផ្សារប្រើប្រាស់ផលិតផលបន្តពង្រីកទាំងវិស័យ និងផលិតផល ក្នុងនោះវិស័យកសិកម្មផ្តោតការយកចិត្តទុកដាក់លើទីផ្សារក្នុងស្រុក និងការដករបាំងពាណិជ្ជកម្មជាច្រើនចេញភ្លាមៗ ការនាំចេញផលិតផលកសិកម្ម ព្រៃឈើ និងជលផលបានឈានដល់កំណត់ត្រាថ្មីមួយ។
លោក Nguyen Van Viet បានមានប្រសាសន៍ថា៖ “ក្នុងឆ្នាំ ២០២២ គុណភាពកំណើននៃវិស័យកសិកម្មគឺល្អណាស់ ផលិតផលជាច្រើនមានគុណភាពខ្ពស់ និងតម្លៃខ្ពស់។ អាចបញ្ជាក់បានថា វិស័យកសិកម្មកំពុងដើរលើផ្លូវត្រូវឆ្ពោះទៅរកការរៀបចំរចនាសម្ព័ន្ធឡើងវិញ ក៏ដូចជាការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្ម និងជនបទប្រកបដោយនិរន្តរភាព”។
នៅឆ្នាំ ២០២៣ វាត្រូវបានព្យាករណ៍ថាសេដ្ឋកិច្ចរួមទាំងវិស័យកសិកម្មនឹងបន្តប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន។ វិស័យកសិកម្ម និងការអភិវឌ្ឍន៍ជនបទកំណត់ទិសដៅកំណើន GDP ៣% នៃវិស័យទាំងមូល។ ការនាំចេញផលិតផលកសិកម្ម ផលិតផលព្រៃឈើ និងជលផលសរុបមានចំនួន ៥៤ ពាន់លានដុល្លារអាមេរិក៕
បកប្រែដោយ Duy Hoan