ក្នុងចំណោមប្រទេស និងតំបន់ដែនដីចំនួន ១០៨ ដែលវិនិយោគនៅវៀតណាមក្នុងឆ្នាំ២០២២ សិង្ហបុរីនាំមុខគេជាមួយនឹងដើមទុនវិនិយោគសរុបជិត ៦.៤៦ ពាន់លានដុល្លារអាមេរិក កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ២ និងជប៉ុនជាប់លេខ៣។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

យោងតាមក្រសួងផែនការ និងវិនិយោគ គិតត្រឹមថ្ងៃទី ២០ ខែធ្នូ តាមការប៉ាន់ប្រមាណថា គម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) បានបញ្ចេញថវិកាជិត ២២.៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ វិស័យលក់រាយ ឧស្សាហកម្មផលិត និងកែច្នៃ សកម្មភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានទាក់ទាញគម្រោងច្រើនបំផុត។ បន្ទាប់គឺអាជីវកម្មអចលនទ្រព្យ; ឧស្សាហកម្មផលិត និងចែកចាយអគ្គិសនី៕

បកប្រែដោយ Thanh Cong