តាមស្ថិតិរបស់ក្រសួងផែនការ និងវិនិយោគ បង្ហាញថា ទុនវិនិយោគសរុបពីមូលនិធិវិនិយោគក្នុងស្រុក និងបរទេសក្នុងរយៈពេលពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ នៅប្រទេសវៀតណាម បានកើនឡើងដល់ ២.៦ ពាន់លានដុល្លារ គឺច្រើនជាង ៣ ដង បើប្រៀបធៀបនឹងការរំពឹងទុកដំបូង។ ទន្ទឹមនឹងនោះ មូលនិធិវិនិយោគចំនួន ៣៩ ដែលកំពុងប្រតិបត្តិការក្នុងប្រទេសវៀតណាមក៏បានសន្យាថានឹងបន្តផ្តល់ទឹកប្រាក់បន្ថែមចំនួន ១.៥ ពាន់លានដុល្លារទៅក្នុងទីផ្សារចាប់ផ្តើមអាជីវកម្មរបស់វៀតណាមចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២៥។ អ្នកជំនាញនិយាយថានេះគឺជាឱកាសសម្រាប់ startup របស់វៀតណាមកើនឡើងដើម្បីទទួលបានការផ្លាស់ប្តូរយ៉ាងខ្លាំងពីលំហូរមូលធនរបស់ពិសកលលោក។

leftcenterrightdel
រូប​ថតឧទាហរណ៍

យោងតាមរបាយការណ៍របស់គេហទំព័រស្ថិតិ Bain & Company និង Monk's Hill Ventures ឲ្យដឹងថា តាមការប៉ាន់ប្រមាណ ទុនវិនិយោគនវានុវត្តន៍សរុបដែលចូលមកប្រទេសវៀតណាមនៅឆ្នាំ ២០២៥ នឹងសម្រេចបានចំនួន ៥ ពាន់លានដុល្លារ។

លោក Tran Duy Dong អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគបានមានប្រសាសន៍ថា៖ “វៀតណាមស្ថិតនៅក្នុងត្រីកោណជាមួយឥណ្ឌូនេស៊ី សិង្ហបុរីជាមជ្ឈមណ្ឌលទាក់ទាញការវិនិយោគ និងការចាប់ផ្តើមអាជីវកម្ម។ យើងរំពឹងយ៉ាងខ្លាំងថា វិនិយោគិនក្នុងស្រុក និងបរទេសនឹងបន្តស្នើក្រសួង វិស័យនានា កែលម្អស្ថាប័ន និងបទប្បញ្ញត្តិវិនិយោគ ដើម្បីធ្វើយ៉ាងណាប្រែក្លាយទុនវិនិយោគទៅជាគម្រោងវិនិយោគជាក់ស្តែងក្នុងប្រទេសវៀតណាមយ៉ាងឆាប់រហ័សបំផុត”៕

បកប្រែដោយ Thanh Cong