តាមការស្ថិតិបានបង្ហាញថាក្នុងរយៈពេល ៦ ខែកន្លងទៅនេះ សហគ្រាសជាង ១០៥ នៅក្នុងខេត្ត ក្រុងចំនួន ២១ របស់វៀតណាម បានដំណើរការលើវិស័យកសិកម្ម សំណង់ ពាណិជ្ជកម្មអេឡិចត្រូនិក ការផលិត ឡូជីស្ទីក បរិស្ថាន និងប្រព្រឹត្តិកម្មកាកសំណល់ រួម​ទាំង​ការ​ដែល​អ្នកផ្តល់ប្រឹក្សាបានចូលរួមក្នុងកម្មវិធីបង្កើនសមត្ថភាពសេដ្ឋកិច្ចរាងជារង្វង់សម្រាប់សហគ្រាសវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃព្រឹត្តិការណ៍

នៅក្នុងព្រឹត្តិការណ៍នេះ សហគ្រាសទាំងឡាយបានចែករំលែកនូវទម្រង់ជាក់ស្តែង និងបទពិសោធន៍ដូចជា៖ ទម្រង់ការវេចខ្ចប់ដែលមិនប៉ះពាល់ដល់បរិស្ថាន ទម្រង់ប្រព្រឹត្តិកម្មទឹកសំណល់ ការទិញ និងលក់ផលិតផលដែលប្រើរួច និងបទពិសោធន៍ពីការឆ្ពោះទៅរកលក្ខណៈរាងជារង្វង់ក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ... ប្រតិភូ និងអង្គភាពអាជីវកម្មទាំងឡាយក៏បានពិភាក្សាអំពីតួនាទីរបស់ប្រព័ន្ធអេកូឡូស៊ីក្នុងការជួយគាំទ្រអង្គភាពអាជីវកម្ម ជួយសម្រួលដល់ការពន្លឿនការធ្វើបរិវត្តកម្មសេដ្ឋកិច្ចរាងជារង្វង់នៅវៀតណាម។

យោងតាមលោក Kees Van Baar ឯកអគ្គរដ្ឋទូតហូឡង់ប្រចាំវៀតណាម ការជំរុញ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរាងជារង្វង់អាចបំពេញតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅវៀតណាម។ លោកបានសង្កត់ធ្ងន់ថា៖ “ជាមួយនឹងការបង្កើនគោលនយោបាយរបស់រដ្ឋាភិបាលស្តីពីសេដ្ឋកិច្ចរាងជារង្វង់ ហើយទន្ទឹមនឹងនោះលើកកម្ពស់ការយល់ដឹងរបស់អង្គភាពអាជីវកម្ម និងសហគមន៍ ហូឡង់ជឿជាក់ថា វៀតណាមនឹងក្លាយជាដៃគូក្នុងការបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព”៕

បកប្រែដោយ Duy Hoan