នៅដើមឆ្នាំ ២០២២ ដោយបានដឹងពីសារៈសំខាន់នៃការផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីការរាតត្បាតនៃជំងឺ Covid-19 នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២ UNICEF WHO និងក្រសួងសុខាភិបាលវៀតណាមបានបំផុសយុទ្ធនាការ "ធ្វើដំណើរប្រកបដោយសុវត្ថិភាព" ក្នុងគោលបំណងបញ្ជាក់ និងពង្រឹងសារៈសំខាន់នៃការអនុវត្តតាមដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 រួមទាំងការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19។

leftcenterrightdel
ប្រតិភូចូលរួមពិធីបូកសរុប (រូបថត៖ dangcongsan.vn)

បន្ទាប់ពីរយៈពេល ៩ ខែនៃការអនុវត្ត យុទ្ធនាការបានទទួលលទ្ធផលគួរឲ្យចាប់អារម្មណ៍លើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ចូលរួមចំណែកយ៉ាងសកម្មក្នុងដំណើរការ "សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងការគ្រប់គ្រងជំងឺ Covid-19 ប្រកបដោយប្រសិទ្ធភាព" ដែលវៀតណាមបាននិងកំពុងអនុវត្ត។ សារនៃយុទ្ធនាការនេះក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពី សាធារណជនផងដែរ៕

បកប្រែដោយ Thuy Anh