ក្នុងសិក្ខាសាលានេះ លោក Do Manh Cuong អគ្គលេខាធិការរងនៃសមាគមស្វ័យប្រវត្តិកម្មវៀតណាមមានប្រសាសន៍ថា រោងចក្រថាមពលជាច្រើននៅវៀតណាមនាបច្ចុប្បន្នកំពុងប្រើប្រាសគ្រឿងសម្ភារៈដែលផ្តល់ដោយរុស្ស៊ី។ ព្រោះហេតុនោះ ក្នុងដំណើរផ្លាស់ប្ដូររោងចក្រថាមពលបែបប្រពៃណីទៅជារោងចក្រថាមពលឌីជីថលវិញ វៀតណាមពិតជាត្រូវការទទួលបានគ្រឿងសម្ភារៈ និងម៉ាស៊ីនទំនើបៗពីរុស្សី។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

ទន្ទឹមនឹងនោះ រោងចក្រអគ្គិសនីជាង ៦០% ក្នុងចំណោមរោងចក្រទាំងអស់នៅវៀតណាម គឺជារោងចក្រដើរដោយធ្យូងថ្ម ដែលផ្គត់ផ្គង់ក្នុងប្រទេស និងនាំចូលពីប្រទេសឥណ្ឌូណេស៊ី អូស្ត្រាលី និងអាហ្វ្រិកខាងត្បូង ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ ព្រោះហេតុនោះ វៀតណាមក៏ចង់ឲ្យរុស្ស៊ីជួយផ្គត់ផ្គង់ធ្យូងថ្មដែរ។

លោក Andrey Pecherin តំណាងរងនៃផ្នែកពាណិជ្ជកម្មរបស់សហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម មានប្រសាសន៍ថា ក្នុងវិស័យថាមពល រួមមានថាមពលខ្យល់ ថាមពលពន្លឺព្រះអាទិត្យ និងថាមពលអាតូមិក វៀតណាមនិងរុស្ស៊ីមានឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ យើងនឹងតភ្ជាប់សហគ្រាសឈានមុខរបស់រុស្ស៊ីជាមួយអង្គភាពវៀតណាមក្នុងវិស័យពោលខាងលើ។ ទាក់ទងនឹងការនាំចូលធ្យូងថ្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសហព័ន្ធរុស្ស៊ីនឹងជួយស្វែងរកអ្នកផ្គត់ផ្គង់ធ្យូងថ្មជូនវៀតណាម៕

បកប្រែដោយ Thanh Cong