វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឥណ្ឌា Horasis ឆ្នាំ២០២២ រួមមានសម័យប្រជុំពេញអង្គចំនួន ៦ និងវគ្គពិភាក្សាស្របគ្នាចំនួន ២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ ធុរកិច្ចមកពីប្រទេសឥណ្ឌា វៀតណាម និងបណ្តាប្រទេសនៅលើពិភពលោក។ វេទិកានេះបានផ្តោតសំខាន់លើការពិភាក្សា និងលើកឡើងដំណោះស្រាយចំពោះបញ្ហាដែលភាគីទាំងឡាយមានការយកចិត្តទុកដាក់ដូចគ្នាដូចជា៖ ការរំកិលជាសកល ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងបរិបទនៃបរិវត្តន៍កម្មឌីជីថល បញ្ញាសិប្បនិមិត្ត ការផលិត ថាមពលឆ្លាតវៃ និងការអភិវឌ្ឍអប់រំ។ល។

leftcenterrightdel
លោក Vu Duc Dam ឧបនាយករដ្ឋមន្ត្រី និងប្រតិភូបើកវេទិកា

អញ្ជើញថ្លែងមតិក្នុងពិធីបើក លោក Vu Duc Dam ឧបនាយករដ្ឋមន្ត្រីវៀតណាម បានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់របស់វេទិកាក្នុងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចបច្ចុប្បន្ន បង្កើតឱកាសសម្រាប់ភាគីនានាចែករំលែកទស្សនៈវិស័យ ស្វែងរកកាលានុវត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការ ពង្រីកស្មារតី “រួមដំណើរជម្នះពុះពារបញ្ហាប្រឈម ចាប់យកឱកាសថ្មី អភិវឌ្ឍយ៉ាងទូលំទូលាយ”។ លោក Vu Duc Dam បានសង្កត់ធ្ងន់ថា ប្រធានបទក្នុងសម័យប្រជុំវេទិកានេះ រួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍរបស់ខេត្ត Binh Duong និយាយដោយឡែករបស់វៀតណាមនិយាយរួម និងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព វៀតណាម-ឥណ្ឌា។ តាមរយៈវេទិកានេះ លោក Vu Duc Dam ឧបនាយករដ្ឋមន្ត្រី មានគោលបំណងចង់មានដំណោះស្រាយដើម្បីប្រមូលផ្តុំធនធាន ជំរុញកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់វៀតណាម។

leftcenterrightdel
ពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការរវាង Becamex IDC និងសហព័ន្ធឧស្សាហកម្មឥណ្ឌា

នៅក្នុងវេទិកានេះ Becamex IDC និងសហព័ន្ធឧស្សាហកម្មឥណ្ឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការនវានុវត្តន៍ និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយចាប់ផ្តើមសកម្មភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងសហគ្រាសនៃប្រទេសទាំងពីរនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang