leftcenterrightdel
សិក្ខាសាលា “ជួបសំណេះសំណាលជាមួយសហគ្រាសវៀតណាម - ឥណ្ឌា” (រូបថត៖ VNA)

អញ្ជើញថ្លែងមតិនៅសិក្ខាសាលានេះ អនុប្រធាន VCCI លោក Nguyen Quang Vinh បានសង្កត់ធ្ងន់ថា  ឥណ្ឌាតែងតែជាដៃគូយុទ្ធសាស្ត្រលើវិស័យពាណិជ្ជកម្ម ហើយនៅតែមានសក្ដានុពលជាច្រើនដើម្បីសហប្រតិបត្តិការ ក្នុងនោះវិស័យមេកានិច បច្ចេកវិទ្យាបម្រើផលិកម្មគឺជាផ្នែកដ៏សំខាន់ក្នុងពាណិជ្ជកម្មទ្វេភាគី។ វៀតណាមនិងឥណ្ឌាសុទ្ធតែកំពុងផ្តោតទៅលើមូលដ្ឋានគ្រឹះបច្ចេកទេស និងផលិតកម្ម ដោយដាក់ចេញគោលដៅចូលរួមកាន់តែស៊ីជម្រៅថែមទៀតទៅក្នុងខ្សែសង្វាក់តម្លៃសកលពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេសក្នុងបរិបទដែលខ្សែសង្វាក់ផ្គត់ផ្គង់ និងតភ្ជាប់ជាច្រើនរងការអាក់ខានដោយសារជំងឺរាតត្បាតកូវីដ-១៩ ហើយទាំងឥណ្ឌានិងវៀតណាមសុទ្ធតែមានតម្រូវការស្វែងរកដៃគូ និងទីផ្សារថ្មីៗជាច្រើន។

លោក Ajoykant Ruia ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា-វៀតណាម (IVCCI) បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ជាមួយនឹងបរិយាកាសសេដ្ឋកិច្ច និងនយោបាយស្ថិរភាព ប្រភពពលករវ័យក្មេង និងសម្បូរបែបជាមួយនឹងជំនាញវិជ្ជាជីវៈខ្ពស់ វៀតណាមកំពុងជាគោលដៅប្រកបដោយសុវត្ថិភាពនិងគួរឲ្យទុកចិត្ត។ វិនិយោគិនឥណ្ឌាចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការពង្រីកការវិនិយោគនៅវៀតណាមដោយសារប្រៀបខ្លាំងនានាដូចជា ឧស្សាហកម្មជំនួយ មេកានិកកែច្នៃ វាយនភណ្ឌ កាត់ដេរ និងស្បែកជើងជាដើម ដើម្បីទទួលបានអាទិភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមបានចុះហត្ថលេខា៕

តាម vovworld.vn