leftcenterrightdel
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Duong ប្រគល់វិញ្ញាបនបត្រវិនិយោគដល់តំណាង LEGO Group (រូបថត៖ vnanet.vn)

លោក Do Nhat Hoang ប្រធាននាយកដ្ឋានវិនិយោគបរទេស បានឲ្យដឹងថា គិតត្រឹមដំណាច់ខែសីហា ឆ្នាំ២០២២ ទុនចុះបញ្ជីវិនិយោគបរទេសចូលមកវៀតណាមសរុបសម្រេចបាន ១៦.៧ ពាន់លានដុល្លារអាមេរិក ហើយទុនប្រតិបត្តិការសម្រេចបាន ១២.៨ ពាន់លានដុល្លារអាមេរិក កើន ១០.៥%។ គួរកត់សម្គាល់ថាគុណភាពវិនិយោគលើគម្រោងនានាត្រូវបានលើកកម្ពស់ ដោយសម្រេចបានថវិកាជាមធ្យមចំនួន ១៤.៧ លានដុល្លារ/គម្រោង ខ្ពស់ជាងឆ្នាំ២០២១ (ជាង ១០ លានដុល្លារ/គម្រោង)។ គម្រោងវិនិយោគកាន់តែមានទំហំ និងគុណភាពខ្ពស់ជាងមុន។

យោងតាមនាយកដ្ឋានវិនិយោគបរទេស ក្នុងរយៈពេលមធ្យម (២-៣ ឆ្នាំ) សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យានៅតែផ្តល់អាទិភាពជ្រើសរើសវៀតណាមជាទីតាំងវិនិយោគ ឬពង្រីកការវិនិយោគ ជាពិសេសគឺលើវិស័យផលិតកម្ម និងកែច្នៃ៕

តាម vovworld.vn