នេះជាកម្មវិធីផ្សព្វផ្សាយពាណិជ្ជកម្ម តភ្ជាប់សហគ្រាសផ្លាស់ថ្មីនវានុវត្តន៍កូរ៉េខាងត្បូងចំនួន១២០ និងបង្ហាញផលិតផលជាង ៦៥០ មុខលើវិស័យគ្រឿងសំអាង ឱសថ បច្ចេកវិទ្យាព័ត៌មាន អាហារបំប៉នសុខភាព។ល។

leftcenterrightdel
Sihub និងមជ្ឈមណ្ឌលជំនួយការចាប់ផ្តើមអាជីវកម្មនៃសាកលវិទ្យាល័យកូរ៉េខាងត្បូងចំនួន៧ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការ (រូបថត៖ vnanet.vn)

ក្នុងរយៈពេលពីរថ្ងៃ (ថ្ងៃទី ២១ និងថ្ងៃទី ២២ ខែកញ្ញា) Mega Us Expo 2022 គឺជាឱកាសសម្រាប់សហគមន៍នវានុវត្តន៍ សហគ្រាសចាប់ផ្តើមអាជីវកម្មវៀតណាម ជាពិសេសសាកលវិទ្យាល័យនានា មានឱកាសស្វែងយល់អំពីការផ្លាស់ថ្មីនវានុវត្តន៍នៅក្នុងសាកលវិទ្យាល័យ និងសហគ្រាសចាប់ផ្តើមអាជីវកម្មកូរ៉េខាងត្បូង។ ក្នុងឱកាសនេះ អនុស្សរណៈយោគយល់គ្នាជាច្រើនស្ដីពីកិច្ចសហប្រតិបត្តិការលើការផ្លាស់ថ្មីនវានុវត្តន៍ និងការផ្ទេរបច្ចេកវិទ្យារវាងវៀតណាម និងកូរ៉េខាងត្បូងក៏ត្រូវបានចុះហត្ថលេខាផងដែរ៕

បកប្រែដោយ Thuy Anh