នាវេលាម៉ោង ១៦:២០ នាទី ថ្ងៃទី១៩ ខែកញ្ញា ជើងហោះហើរលេខ 8M450 យន្តហោះ Embraer 190 របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមីយ៉ាន់ម៉ា ដែលចាកចេញពីទីក្រុង Yangon បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai បើកជាផ្លូវការនូវជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ Yangon-Hanoi ដោយមានជើងហោះហើរចំនួនពីរជើងក្នុងមួយសប្តាហ៍នៅថ្ងៃចន្ទ និងថ្ងៃសុក្រ ហើយពេលវេលាហោះហើរពីទីក្រុង Yangon ទៅទីក្រុងហាណូយគឺអស់រយៈពេលប្រហែលពីរម៉ោង។

leftcenterrightdel
ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមីយ៉ាន់ម៉ាចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបថត៖ NIA)

តាមគម្រោង ចាប់ពីថ្ងៃទី២២ ខែកញ្ញា ក្រុមហ៊ុនអាកាសចរណ៍នេះនឹងបន្តបើកផ្លូវហោះហើរពីទីក្រុង Yangon ទៅកាន់ទីក្រុងហូជីមិញ ដោយមានជើងហោះហើរមួយជើងក្នុងមួយសប្តាហ៍នៅថ្ងៃព្រហស្បតិ៍។

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមីយ៉ាន់ម៉ា គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិថ្មីចំនួន៣ ដែលបើកជើងហោះហើរទៅកាន់ទីក្រុងហាណូយ ក្រោយជំងឺ COVID-19 ដែលជាការកត់សម្គាល់ដំណើរការបើកឡើងវិញនូវជើងហោះហើរអន្តរជាតិនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (ក្រុមហ៊ុនអាកាសចរណ៍ពីមុនដូចជា Cambodia Angkor Air និង Thai Smile Airways បានបើកជើងហោះហើរទៅកាន់ទីក្រុងហាណូយ)។

ព្រឹត្តិការណ៍ដែលក្រុមហ៊ុនអាកាសចរណ៍ MAI បើកផ្លូវហោះហើរទៅកាន់ប្រទេសវៀតណាមនឹងតភ្ជាប់មណ្ឌលពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ាជាមួយរដ្ឋធានីហាណូយ បើកឱកាសសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍រវាងប្រជាជនទាំងពីរ៕

បកប្រែដោយ Thanh Cong