ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយនាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Lang Son ហើយអនុវត្តដោយមជ្ឈមណ្ឌលជម្រុញឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Lang Son។

leftcenterrightdel
រូបថតឧទាហរណ៍ (baochinhphu.vn)

ពិព័រណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញពាណិជ្ជកម្មក្នុងខេត្ត ជួយគាំទ្រអង្គភាពអាជីវកម្មជំរុញផលិតកម្ម និងការធ្វើអាជីវកម្ម អភិវឌ្ឍទីផ្សារ ស្វែងរកដៃគូ ផ្សព្វផ្សាយ និងការប្រើប្រាស់ផលិតផល បង្កើតឱកាសដោះដូរពាណិជ្ជកម្មរវាងអង្គភាពអាជីវកម្មវៀតណាម និងចិន។

យោងតាមគណៈកម្មាធិការរៀបចំ ពិព័រណ៍ផ្សារណាត់ពាណិជ្ជកម្មអន្តរជាតិវៀតណាម-ចិនលើកនេះ ត្រូវបានគេរំពឹងថានឹងមានស្ថាប័ន និងអង្គភាពអាជីវកម្មក្នុងស្រុក និងបរទេសជាង ១០០ ចូលរួម និងមានស្តង់ជាង ២២០ ស្តង់។ ជាពិសេស ពិព័រណ៍នឹងតាំងបង្ហាញផលិតផលប្រចាំតំបន់ ផលិតផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ) ផលិតផលឧស្សាហកម្មជនបទគំរូ។ល៕

បកប្រែដោយ Thuy Anh