ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំខេត្ត Binh Duong និង VSIP Group លោក Heng Swee Keat ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទម្រង់សេដ្ឋកិច្ចមណ្ឌលឧស្សាហកម្ម VSIP ដែលចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ខេត្ត Binh Duong និយាយដោយឡែក និងវៀតណាមនិយាយរួម។ 

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រីសិង្ហបុរី និងគណៈប្រតិភូទៅទស្សនាមណ្ឌលឧស្សាហកម្ម VSIP I ខេត្ត Binh Duong

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្ត Binh Duong ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលតែងតែជួយខេត្ត Binh Duong នាពេលកន្លងមក ក្នុងនោះ ក្រុមហ៊ុន VSIP បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍនសេដ្ឋកិច្ចសង្គមរបស់ខេត្ត។ ខេត្ត Binh Duong នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយវិនិយោគិនសិង្ហបុរី ក្នុងការស្រាវជ្រាវ និងចែករំលែកបទពិសោធន៍ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ទីក្រុង និងសេវាកម្ម៕

បកប្រែដោយ Thuy Anh